ថ្មីៗនេះតារាសម្ដែងស្រី Han So Hee បានប្រកាសព័ត៌មានទទួលស្គាល់ទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងប្រុស Ryu Jun Yeol ដែលនាំឱ្យមានទាំងពាក្យជូនពរ និងបញ្ហាចម្រូងចម្រាសកើតឡើងមកជាមួយគ្នា។ ជាក់ស្ដែងគេបានសង្កេតឃើញថាកុងត្រារបស់តារាស្រី Han So Hee ក្នុងនាមជាអ្នកផ្សាយពាណិជ្ជកម្មក៏ត្រូវបានបញ្ចប់ម្ដងមួយៗផងដែរ។


យោងតាមអ្នកតំណាងក្រុមហ៊ុន Lotte Chilsung កិច្ចសន្យារបស់ Han So Hee សម្រាប់ម៉ាកស្រា Chum Churum បានបញ្ចប់នៅដើមខែមីនា ហើយក៏នឹងមិនមានព័ត៌មានទាក់ទងនឹងការបន្ដកិច្ចសន្យាថ្មីណាមួយឡើយ។ ក្រោយផ្សព្វផ្សាយដំណឹងមួយនេះហើយបានធ្វើឱ្យអ្នកលេងអ៊ីនធឺណេតផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងដោយនេះគឺលើកដំបូងដែលក្រុមហ៊ុន Lotte Chilsung បានបញ្ចប់កុងត្រាជាមួយតារាផ្សាយពាណិជ្ជកម្មត្រឹមរយៈពេលមួយឆ្នាំ ស្របពេលដែល Han So Hee មិនបានបង្ហើបព័ត៌មានជាក់លាក់អំពីកុងត្រារបស់ខ្លួន។



មិនត្រឹមប៉ុណ្ណេះ ធនាគារ NH Bank ក៏បានសម្រេចចិត្តមិនបន្ដកិច្ចសន្យាជាមួយ Han So Hee ដែរដោយពួកគេគ្រោងនឹងស្វែងរកម៉ូដែលថ្មីព្រមទាំងចាប់ផ្ដើមសកម្មភាពផ្សព្វផ្សាយឆាប់ៗនេះទៀតផង។ គួររំឭកដែរថា Han So Hee បានរួមការងារជាមួយជាមួយធនាគារ NH Bank តាំងពីឆ្នាំ ២០២១ មកម្ល៉េះ ហើយកិច្ចសន្យារបស់នាងក៏ត្រូវបានអស់សុពលភាពកាលពីដើមខែមីនានេះផងដែរ។

បន្ថែមពីលើនេះ នៅផ្នែក comment សម្រាប់វីដេអូផ្សាយពាណិជ្ជកម្មរបស់នាងនៅលើវេទិកាជួញដូររថយន្ដមួយទឹក Hey Dealer ក៏ត្រូវបានបិទចំពេលផ្ទុះការរិះគន់ដែលកើតចេញពីភាពចម្រូងចម្រាសនៃទំនាក់ទំនងស្នេហាអ្នកទាំងពីរ។ យ៉ាងណាមិញ ជាការឆ្លើយតបទាំងនោះ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ តារាស្រី Han So Hee ក៏បានប្រកាសពីចំណាត់ការតាមផ្លូវចំពោះមតិរិះគន់ដែលមានបង្កប់នូវអត្ថន័យព្យាបាទផងដែរ៕



























Account
Security
Favourite Content