កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ សមាជិកក្រុមតារាចម្រៀងនារី (G)I-DLE បានចូលរួមក្នុងវគ្គមួយនៃកម្មវិធី Knowing Brothers សម្រាប់ការត្រលប់មកវិញជាមួយអាល់ប៊ុមថ្មីដែលមានឈ្មោះថា 2 ។

នៅក្នុងកម្មវិធីនោះផងដែរ ពួកគេបានលើកយកប្រធានបទជាច្រើនមកជជែកគ្នា ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ Shuhua សមាជិកក្នុងក្រុមបាននិយាយសារភាពថានាងពិតជាមានអារម្មណ៍ខ្មាសអៀនខ្លាំងមែនទែន ក្នុងពេលសម្ដែងនៅប្រគំតន្រ្ដីទេសចរណ៍នៅស្រុកកំណើតរបស់ខ្លួននៅកោះតៃវ៉ាន់។
នាងបានបន្ដឱ្យដឹងបន្ថែមទៀតថាពេលសម្ដែង ពួកគេមានក្បាច់រាំបែបស៊ិចស៊ីជាច្រើនដោយនេះហើយគឺជាមូលហេតុដែលធ្វើឱ្យនាងមានអារម្មណ៍ថាភ័យយ៉ាងខ្លាំង ដោយនៅថ្ងៃនោះក៏មានវត្តមានរបស់ក្រុមគ្រួសាររបស់នាងទៅមើលផងដែរ ជាពិសេសលោកយាយរបស់នាងតែម្ដង។



Shuhua បានបន្ថែមទៀតវាមានរយៈពេលយូរណាស់ហើយដែលបានបែកពីលោកយាយ ដូច្នេះនៅពេលបានជួបលោកយាយនៅក្រោយឆាក គាត់បានមើលនាងដោយក្រសែភ្នែកចម្លែក ហើយបានធ្វើឱ្យនាងស្រាប់តែមានអារម្មណ៍ខ្មាសអៀនតែម្ដង។ ជាមួយគ្នានេះ នាងក៏បានប្រាប់ថាមូលហេតុដែលគាត់មើលមកនាងបែបនេះគឺដោយសារអំឡុងពេលរស់នៅជាមួយគ្រួសារ នាងមិនងាយស្លៀកពាក់បែបស៊ិចស៊ីប៉ុន្មាននោះទេ។
យ៉ាងណាមិញ នាងតែនៅតែធ្វើបានល្អដែលធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេមានអារម្មណ៍សប្បាយរីករាយក្នុងពេលប្រគំតន្រ្ដី ហើយក៏ទទួលបានលទ្ធផលជាទីគាប់ចិត្តផងដែរ ៕



























































Account
Security
Favourite Content