យោងតាមការប្រកាសរបស់ទំព័រហ្វេសប៊ុក National University Of Battambang – NUBB បានប្រកាសឱ្យដឹងថា សាកលវិទ្យាល័យជាតិបាត់ដំបង សហការជាមួយផលិតកម្ម Palm Film Production ក្នុងការនាំយកខ្សែភាពយន្តខ្នាតធំរឿង «អ៊ុំចនម៉ែដោះ» ដែលជាស្នាដៃតែងនិពន្ធ និងដឹកនាំរឿងរបស់លោក ឆាយ បូរ៉ា មកចាក់បញ្ចាំងនៅសាកលវិទ្យាល័យជាតិបាត់ដំបង រយៈពេល ២ ថ្ងៃ គឺថ្ងៃសុក្រ និង សៅរ៍ ទី១៦-១៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ។ ដើម្បីកៀរគរថវិកាសម្រាប់សកម្មភាពមនុស្សធម៌នានារបស់ក្លឹបកាកបាទក្រហម និងសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យជាតិបាត់ដំបង។


តាមការបញ្ជាក់ខាងលើ សំបុត្រសម្រាប់ទស្សនារឿង «អ៊ុំចនម៉ែដោះ» មានតម្លៃត្រឹមតែ ៥ ០០០៛ តែប៉ុណ្ណោះ ដោយសំបុត្រចាប់ផ្តើមលក់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះតទៅ នៅទីតាំងសាកលវិទ្យាល័យជាតិបាត់ដំបង។ ក្នុងនោះ សាធារណៈជន សិស្ស និស្សិត ក៏អាចទិញសំបុត្រចូលទស្សនាបានដែរ។
សម្រាប់ព័ត៌មានបន្ថែមពីការចាក់បញ្ចាំង និងជាវសំបុត្រសូមទំនាក់ទំនងទៅកាន់ 010 499 859 / 096633 0644 ឬលោកអ្នកអាចចូលទៅកាន់ទំព័ហ្វេសប៊ុកផ្លូវការរបស់ National University Of Battambang – NUBB៕
































Account
Security
Favourite Content