មួយៗតែច្បាស់ ធ្វើឱ្យបទចម្រៀង «នឹក» និងបទ «យល់ច្រឡំ» របស់តារាចម្រៀង KWAN មានអ្នកចុចចូលទស្សនារាប់លាននាក់នៅលើឆាណែលយូធូប និងមានការគាំទ្រយ៉ាងច្រើននៅលើបណ្តាញសង្គមតិកតុក និងហ្វេសបុក ។
បទ «នឹក» និង «យល់ច្រឡំ» ជាបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅ ដែលពេញនិយមនៅក្នុងស្រទាប់យុវវ័យ ច្រៀងលាយឡំជាមួយអារម្មណ៍ពុះកញ្ជ្រោលរបស់អ្នកនិពន្ធ ទាំងសាច់ភ្លេង Melody និង Vibe របស់ចម្រៀងទាំង ២ បទនេះ បានអង្រួនបេះដូងអ្នកទស្សនាមិនតិចនាក់ឱ្យចុចចូលស្តាប់ម្តងហើយម្តងទៀតមិនចេះជិនណាយ។ មិនមែនជាបទដែលផលិតឡើងដំបូងរបស់ KWAN ប៉ុន្តែ បទ «នឹក» និង «ច្រឡំ» ទទួលបានការគាំទ្រយ៉ាងច្រើន ។


បទ «នឹក» ទទួលបានចំនួនអ្នកទស្សនាដល់ទៅជាង ១៥ លាននាក់ក្នុងរយៈពេល ១១ខែ ចំណែកបទ «យល់ច្រឡំ» មានអ្នកទស្សនាដល់ទៅ ជាង ១ លាននាក់បន្ទាប់ពីទម្លាក់នៅចុងខែ ១២។ ធាតុផ្សំនៅក្នុងបទចម្រៀងរបស់ KWAN គឺប្រើប្រាស់ក្រៀមភាសា ការលើកដាក់សំឡេង និងទឹកដមសំឡេង ដែលបង្កើតរសជាតិថ្មីប្លែកនៅក្នុងបទចម្រៀងប្រភេទរ៉េប របស់ KWAN ។ បន្ថែមពីនេះ KWAN អត់ចង់ឱ្យហ្វេនស្តាប់តែបទចម្រៀងនោះទេ តែក៏ចង់ឱ្យបានស្គាល់ចរិតលក្ខណៈរបស់អ្នកដែលច្រៀង និងអារម្មណ៍របស់ពួកគេផងដែរ។

បច្ចុប្បន្ន KWAN មានអាយុ ២៥ ឆ្នាំ មុនប្រឡូកក្នុងវិស័យម្រៀង KWAN ជាអ្នកគូររូបលើជញ្ជាំង (Street Art Photography) និងធ្លាប់ប្រឡូកការងារជាមួយក្រុមការងារថត ក៏ដូចជាមានការងារមួយចំនួនលើផ្នែកហ្វេសសិន រហូតមានឱកាសអាចផលិតចម្រៀងដែលជាស្នាដៃរបស់ខ្លួនផ្ទាល់ ថ្មីៗនេះកូនអ្នកខេត្តបន្ទាយមានជ័យរូបនោះ ទើបសម្ពោធអាល់បុម SONMALIA Mixtape ដែលជាអាល់បុមចងក្រងបទចម្រៀង ១០ បទ ស្តែងចេញពីជីវភាពរស់នៅប្រចាំថ្ងៃ បទពិសោធន៍ជីវិត ទុក្ខលំបាក សេចក្តីរំភើប និងសារជាតិជាមនុស្ស ដែលនឹងចេញនាចុងខែមករា ដើមឆ្នាំ ២០២៤៕
ទស្សនាបទ «នឹក» និងបទ «យល់ច្រឡំ» នៅលើយូធូប




















































Account
Security
Favourite Content