កក្រើកឆាក កាលពីយប់មិញជាមួយវត្តមានបវរកញ្ញាទាំង ២៥ រូប មកពីប្រទេសផ្សេងៗគ្នា ដើម្បីចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតបវរកញ្ញាសាកលលោកឆ្នាំ ២០២៣ ដែលប្រព្រឹត្តឡើងនៅលើទឹកដីកម្ពុជា អមជាមួយវត្តមានពិធីករ ពិធីការិនី ដ៏ស្រស់ស្អាត និងស្រស់សង្ហារ ។
ក្រឡេកមកមើល ពិធីករ ពិធីការិនី ដ៏ស្រស់ស្អាត និងស្រស់សង្ហាទាំង ២ ជាមួយឈុតសម្លៀកបំពាក់ដែលច្នៃឡើងដោយកំពូលអ្នកច្នៃម៉ូតដ៏ល្បីឈ្មោះនៅកម្ពុជា លោក អូលីវ៉ា គង់ ពិតជាស្រស់ស្អាតមិនធម្មតា និងបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។

សម្រាប់ឈុតដែលបានច្នៃជាពិសេសសម្រាប់ពិធីការិនីក្នុងកម្មវិធីប្រកួត Miss Global 2023 កញ្ញា Anntonia Porsild ដែលជា Miss Universe Thailand 2023 និងជា 1st Runner-Up Miss Universe 2023 មានឈ្មោះថា «រាជនីអង្គរបរមវិស្ណុលោក» ជាឈុតដែលច្នៃឡើងអំពីក្រណាត់សូត្រដ៏មានគុណភាពខ្ពស់ និងឌិនត្បូងខ្មៅ ដ៏មានតម្លៃ។ ស្មានៃរ៉ូប ត្រូវបានយកលំនាំនៃកំពូលប្រាសាទអង្គរវត្ត។ តួខ្លួននៃរ៉ូប តំណាងឱ្យនាគ និងផ្នែកខាងក្រោម យកលំនាំតាមកាំជណ្តើរឡើងកំពូលបាកាននៃប្រាសាទអង្គរវត្ត ប្រៀបដូចជាជណ្តើរឡើងទៅកាន់ឋានសួគ៌ ចំណែក Pattern នៃរ៉ូប គឺរូបកលិ្កន (ខ្លួនមនុស្សក្បាលសេះ) ជាអវតាចុងក្រោយរបស់ព្រះវិស្ហុ ដកស្រង់ចេញពីប្រាសាទបន្ទាយស្រី លាយឡំជាមួយក្បាច់ភ្ញីវល្លិ និងភ្ញីទេស ដកស្រង់ចេញពីចម្លាក់ប្រាសាទអង្គរវត្ត។
ឈុតពិធីករប្រុសមានឈ្មោះថា «រាមឥសូរបរមវិស្ណុលោក» ដែលមានឌិនរំលេចដោយត្បូងពណ៌មាសនឹងមានរូបរាមឥសូរសម្ដែងធ្នូដកស្រង់ចេញពីរឿងរាមកេរ្តិ៍។ តាមការលើកឡើងរបស់កំពូលអ្នកច្នៃម៉ូត អូលីវ៉ា គង់ ឈុតដែលច្នៃឡើងសម្រាប់ពិធីករទាំងពីរ សម្រាប់ចូលរួមនៅក្នុងកម្មវិធីប្រកួតបវរកញ្ញាសាកលលោកឆ្នាំ ២០២២៣ ដកស្រង់ពីអរិយធម៌ វប្បធម៌ខ្មែរ។



អូលីវ៉ា គង់ ជាកំពូលអ្នកច្នៃម៉ូតដែលមានទេពកោសល្យ និងភាពច្នៃប្រឌិតខ្ពស់ លោកក៏ជាគ្រូបង្វឹកការដើរបង្ហាញម៉ូត និងជាអ្នកបង្កើតកម្មវិធី Queen of the Cat walk ផងដែរ។ អ្នកច្នៃម៉ូតដ៏ល្បីល្បាញរូបនេះ ធ្លាប់ទទួលបានពានរង្វាន់ជាច្រើននៅលើឆាកអន្តរជាតិក្នុងវិស័យដើរបង្ហាញម៉ូត៕























































Account
Security
Favourite Content