ធ្មេចបើកៗ នី រតនា រៀបការបាន ៥ ឆ្នាំ ហើយថ្ងៃនេះក៏ជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍របស់លោក និងភរិយា។ តារាចម្រៀងសំឡេងស្រទន់រូបនេះបានបង្ហាញកាយវិការផ្អែមល្ហែម ថែមទាំងបានបង្ហើរសំនៀងច្រៀងជូនភរិយាជាទីស្រលាញ់ថែមទៀតផង។

ប៉ាៗកូន៣ នី រតនា ហាក់ពុំដែលថមថយក្តីស្រលាញ់ដែលខ្លួនមានចំពោះភរិយាម្តងណានោះឡើយ។ លោកតែងបង្ហាញក្តីស្រលាញ់ចំពោះមនុស្សជាទីស្រលាញ់ជារឿយៗមិនថានៅក្នុងបណ្តាញសង្គម ឬក្នុងជីវិតពិតនោះទេ។ ជាក់ស្តែង នៅក្នុងថ្ងៃនេះ ដែលជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៥ ឆ្នាំរបស់លោកនិងភរិយា នី រតនា បានបង្ហោះរូបភាពច្រើនសន្លឹក ភ្ជាប់ជាមួយពាក្យផ្អែមល្ហែម និងមានន័យថា “18-01-2024 ស្រលាញ់គ្នា ៩ ឆ្នាំ រៀបការបាន ៥ ឆ្នាំ ត្រៀមទទួលសមាជិកថ្មី ២ នាក់ទៀត ជីវិតនេះស្រស់បំព្រងពេកហើយ“។


មិនតែប៉ុណ្ណោះ លោកក៏បានបង្ហោះចម្រៀង ១ បទដែលលោកបានច្រៀងដោយផ្ទាល់ ដែលបទនោះមានចំណងជើងថា “ខួបអាពាហ៍ពិពាហ៍” ដោយភ្ជាប់ជាមួយ Caption ថា «រីករាយខួបអាពាហ៍ពិពាហ៍គម្រប់ ៥ ឆ្នាំរបស់យើង»។

តារាចម្រៀង នី រតនា កំពុងត្រៀមខ្លួនក្លាយជាប៉ាៗកូនភ្លោះដែលនឹងសម្រាលនាពេលឆាប់ៗ នេះជាចំណងដៃដ៏សែនមានន័យនៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់លោកនិងភរិយា៕























































Account
Security
Favourite Content