ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា តារាសម្តែងដ៏លេចធ្លោ ព្រះកាយច័ន្ទ បានសម្រេចចិត្តបោះជំហានចូលប្រឡូកវិស័យបវរកញ្ញាជាលើកដំបូង នៅក្នុងឆ្នាំ ២០២៤ នេះ ដោយនាងបានដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធី Miss Grand Phnom Penh។ បច្ចុប្បន្នតារាស្រីរូបស្រស់នេះ ជាបេក្ខភាព Miss Grand តំណាងខណ្ឌទួលគោក ក្នុងកម្មវិធី Miss Grand Phnom Penh ត្រៀមប្រកួតប្រជែងដណ្តើមមកុដ Miss Grand Phnom Penh ឆ្ពោះទៅការប្រកួតថ្នាក់ជាតិ Miss Grand Cambodia 2024 នាពេលខាងមុខ។

ខណៈសមភូមិប្រកួតកំពុងឡើងកម្ដៅរាល់ថ្ងៃ ព្រះកាយច័ន្ទ មិនបណ្តោយឱ្យគេនាំមុខនាងឆ្ងាយឡើយ ដោយជារឿយៗតារាស្រីរូបនេះ តែងតែបង្ហាញសកម្មភាពហ្វឹកហាត់ផ្សេងៗ ក៏ដូចជាធ្វើការឆ្លើយសំណួរជាភាសាថៃ និងអង់គ្លេស ជាតម្រុយនៃការបញ្ចេញសមត្ថភាព Q&A ឱ្យហ្វេនៗដឹងផងដែរ។ ភ្ញាក់ផ្អើលកាន់តែខ្លាំង មុននេះបន្តិច Miss Grand Phnom Penh តំណាងខណ្ឌទួលគោករូបនេះ បានបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការនាងថា បើនាងមិនបានជាប់ទៅប្រកួត Miss Grand International នាងសុំមិនប្រកួតកម្មវិធីផ្សេងនោះឡើយ។ ថែមទាំងបានប្រាប់ទៅហ្វេនៗថា នាងនឹងមិនធ្វើឱ្យអស់សង្ឃឹមនោះឡើយ។
ព្រះកាយច័ន្ទ រៀបរាប់ថា «នាងខ្ញុំដាក់ពាក្យប្រគួត Miss Grand Cambodia ចឹងបើនាងខ្ញុំមិនបានជាប់ទៅប្រគួតនៅ Miss Grand International ទេ នាងខ្ញុំសុំមិនទៅប្រគួតក្នុងកម្មវិធីផ្សេងនោះទេ អគុណដែលបងប្អូនគ្រាំទ្រខ្ញុំនឹងមិនធ្វើឲ្យបងប្អូនអស់សង្ឃឹមឡើយ ខ្ញុំនឹងព្យាយាមបន្ថែមដើម្បីកម្ពុជា»។

បន្ទាប់ពីឃើញការបង្ហោះនេះ ហ្វេនៗ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចូលទៅ Comment ដោយខ្លះបង្ហាញពីមតិវិជ្ជមានគាំទ្រ ខ្លះទៀតមិនគាំទ្រ ព្រោះមិនចង់ឱ្យ ព្រះកាយច័ន្ទ និយាយអ្វីច្រើននៅពេលនេះ ដោយសារការប្រកួតមិនទាន់ចាប់ផ្តើមនៅឡើយ ជៀសវាងការនិយាយច្រើនខុសច្រើន។ លើសពីនេះក៏មានអ្នកជំរុញចង់ឱ្យនាងចូលរួមប្រកួតកម្មវិធីបន្ទាប់ផងដែរ ដោយពួកគេជឿជាក់ថា បើនាងមានបទពិសោធន៍ពីការប្រកួត Miss Grand នោះនាងនឹងអាចយកបទពិសោធន៍ទាំងនោះទៅអភិវឌ្ឍ និងស្ថាបនាខ្លួនឯងសម្រាប់កម្មវិធីអន្តរជាតិផ្សេង។


គួររំឮកផងដែរថា ឆ្នាំនេះ កញ្ញា ព្រះកាយច័ន្ទ អាយុ ២៨ឆ្នាំ កម្ពស់ ១.៧៣ ម៉ែត្រ អាចនិយាយបាន ៣ ភាសា គឺភាសាខ្មែរ ថៃ និងអង់គ្លេស។ បច្ចុប្បន្ននាងមានអាជីពជា តារាសម្តែង តារាចម្រៀង គ្រូបង្ហាត់ម៉ូឌែល និងនារីរបាំបុរាណ ហើយក៏ជាម្ចាស់ ព្រះកាយច័ន្ទក្លឹប ផងដែរ៕
























































Account
Security
Favourite Content