កាលពីមួយរយៈមុន សមាជិកទាំង ៤ របស់ BLACKPINK សម្រេចបន្ដកុងត្រាជាមួយ YG ដើម្បីរួមដំណើរផ្សព្វផ្សាយជាក្រុមតទៅទៀត។ ការបន្ដកុងត្រានេះធ្វើឡើង បន្ទាប់ពីគិតគូរយ៉ាងច្បាស់លាស់ពីសមាជិកទាំងអស់ ជាមួយភាគីក្រុមហ៊ុន។ តែទោះជាយ៉ាងណា កុងត្រាលក្ខណៈទោលរបស់សមាជិកម្នាក់ៗ មិនទាន់ត្រូវបានប្រកាសឡើយ។

នៅព្រឹកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២៣ ផលិតកម្ម YG បានប្រកាសពីកុងត្រាទោលនៃសមាជិកទាំងអស់ ជាមួយខាងផលិតកម្ម YG ហើយ។ ទោះបើជាសមាជិកទាំង ៤ របស់ BLACKPINK សម្រេចបន្ដកុងត្រាជាមួយ YG ដើម្បីរួមដំណើរផ្សព្វផ្សាយជាក្រុមក៏ពិតមែន ប៉ុន្ដែសម្រាប់កុងត្រាសកម្មភាពទោលរបស់ពួកគេ គឺមិនបន្ដជាមួយផលិតកម្ម YG ឡើយ។
សមាជិកទាំង ៤ នឹងចុះកុងត្រាជាមួយផលិតកម្មផ្សេង ដើម្បីទទួលខុសត្រូវលើការផ្សព្វផ្សាយរបស់ពួកគេជាលក្ខណៈទោល។ បើទោះជាមិនបន្ដកុងត្រាជាលក្ខណៈទោល តែ YG បានសន្យានឹងតាមគាំទ្រ និងលើកទឹកចិត្ដដល់សមាជិកទាំង ៤ ជានិច្ច។

គួរបញ្ជាក់ សម្រាប់ Jennie រូបនាងទើបប្រកាសបើកក្រុមហ៊ុនផ្ទាល់ខ្លួន Odd Atelier ដែលផ្ដោតសំខាន់លើតន្ត្រីដូច្នេះសកម្មភាពផ្សព្វផ្សាយរបស់នាងត្រូវបានគេជឿថានឹងធ្វើឡើងក្រោមក្រុមហ៊ុនរបស់នាងតែម្ដង។ ស្របពេលសមាជិក ៣ រូបផ្សេងទៀតរួមមាន Jisoo, Rosé និង Lisa មិនទាន់ដឹងថានឹងត្រូវចុះកុងត្រាបន្ដដំណើរជាមួយក្រុមហ៊ុនណានោះទេ៕























Account
Security
Favourite Content