នាវា ទេសចរណ៍ Westerdam បានចូលចតកំពង់ផែក្រុងព្រះសីហនុដូចការគ្រោងទុកនៅព្រឹកថ្ងៃ ២៨ ខែធ្នូ ២០២៣ ដោយមានអ្នកទេសចរចម្រុះជាតិសាសន៍ជាង ២០០០នាក់។ នេះបើតាមប្រភពពីទំព័រហ្វេសប៊ុកផេកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។


ភ្ញៀវទេសចរទាំងអស់ ដែលធ្វើដំណើរមកតាមនាវានេះ ក្នុងគោលដៅទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។ តាមប្រភពខាងលើដដែល នាវានេះ មាននាវឹកចំនួន ៧៨៣នាក់ ស្រីចំនួន ៦៤៨នាក់ ពេលចូលចតដល់កំពង់ផែ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអាជ្ញាធរកម្ពុជា ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ និងផ្នែកពាក់ពន្ធ័ ហើយនាវានេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រៈសីហនុវិញនៅម៉ោង៩យប់ថ្ងៃទី២៨ ធ្នូ ២០២៣ ដដែល។


សូមបញ្ជាក់ថា នាវា WESTERDAM ត្រូវបានប្រទេសកម្ពុជាទទួលស្វាគមន៍ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពេលពិភពលោកកំពុងផ្ទុះការរាលដាលជំងឺកូវីដ១៩ កាលពីឆ្នាំ ២០២០ ។ នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក Westerdam ត្រូវបានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតដោយមិនអល់អែកឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ បន្ទាប់ពីប្រទេសចំនួន៤ និងកោះចំនួន ២មិនអនុញ្ញាតឱ្យចូលចត ហើយរសាត់អណ្តែតតែលតោលលើលម្ហមហាសាគរអស់រយៈពេល ១២ថ្ងៃ ព្រោះតែការសង្ស័យមនុស្សលើនាវានេះ មានផ្ទុកមេរោគកូវីដ១៩៕





























Account
Security
Favourite Content