មនុស្សស្រី​ចេះ ៥ចំណុច​នេះ ជា​មនុស្ស​ស្រី​​ដែល​​បុរសភាគច្រើន​ចង់បានជាគូជីវិត

សុភាព​ស្ត្រីទាំងឡាយធ្លាប់ឆ្ងល់ឬទេថាតើ មនុស្សប្រុសគេចូលចិត្តមនុស្សស្រីបែបណា? ហើយ​មនុស្ស​ស្រី​ដែល​មានលក្ខណៈសម្បត្តិបែបណាដែលមនុស្សប្រុសចង់បានមកធ្វើជាគូជីវិត? ៥ ចំណុច​ខាង​ក្រោមនេះ​គឺជា​គុណ​សម្បត្តិ​របស់​មនុស្ស​ស្រី​ដែល​បុរសៗ​ជាច្រើន​ប្រាថ្នា​ចង់​បាន។ ឥឡូវយើងមកមើលទាំងអស់គ្នាថាមានអ្វីខ្លះ?

១. ចេះមើលថែខ្លួនឯង

នៅត្រង់ចំណុចនេះមិនមែនមានន័យថាអ្នកត្រូវតែតែងខ្លួនឆើតឆាយ​ សិចស៊ី គ្រប់ពេលគ្រប់វេលានោះទេ តែបុគ្គលិកលក្ខណៈខាងក្រៅគឺជារឿងសំខាន់។ ការចេះស្លៀកពាក់​ឱ្យត្រូវ​ទៅ​តាម​កាលៈទេសៈ​ក៏​ជា​រឿង​សំខាន់ ពាក្យថា “ចេះមើលថែខ្លួនឯង” មិនមែនសំដៅតែលើការតុបតែងខ្លួនតែម្យ៉ាងនោះទេ។ អ្នក​ត្រូវតែ​មិនបណ្តោយខ្លួន ត្រូវយល់ដឹងពីការញ៉ាំអាហារដើម្បីសុខភាព​ ឬ ជាការធ្វើលំហាត់ប្រាណជាដើម។

២. ឆ្លាត និង ជឿជាក់លើខ្លួនឯង

អ្នកមានដែលធ្លាប់សង្កេតឬទេថា មនុស្សស្រី​ខ្លះនាង​មើល​ទៅ​មិនមែន​ជាមនុស្ស​ដែល​មាន​មុខមាត់​ស្អាត​ខ្លាំង​ណាស់ណាទេ តែហេតុអ្វីបាន​ជាមនុស្ស​ជា​ច្រើន​ស្រឡាញ់​និងចូលចិត្តនាង? នេះមក​ពីគេជា​មនុស្សដែល​ឆ្លាត និងមាន​ទំនុកចិត្តលើ​ខ្លួនឯងមិនខ្លាចនៅពេលចូលក្នុងចំណោមមនុស្ស ងាយ​និង​ចុះ​សម្រុងជាមួយអ្នកដ៏ទៃ និងពូកែក្នុងការដោះស្រាយបញ្ហា។

៣.​  ជាមនុស្សអារម្មណ៍ល្អ  ស្រស់ស្រាយ

អ្នកណាៗ​ក៏ចូលចិត្តនៅក្បែមនុស្សដែលស្រស់ស្រាយ មិនងាយមួម៉ៅ មិនពូកែខឹងច្រើន។ មនុស្សស្រី​ប្រភេទនេះ​គឺជាមនុស្ស​ដែលទាក់ទាញ​បានទាំង​ភេទផ្ទុយនិងភេទ​ដូចគ្នា ឬអាច​និយាយ​បាន​ថាជា​មនុស្សដែល​មានអ្នកស្រឡាញ់​ចូលចិត្តច្រើន  ។

៤.​ចេះស្នើសុំ

ទោះបីអ្នកជា​មនុស្សដែលពូកែ​យ៉ាងណាក៏ដោយ តែមនុស្ស​ប្រុសក៏នៅ​តែជាភេទ​ដែល​ចូលចិត្ត​បង្ហាញនូវ​ភាព​ខ្លាំងរបស់ខ្លួន  គេចូលចិត្តឱ្យអ្នកស្នើរសុំអ្វីមួយពីគេ ជាជាង​ការ​បង្គាប់បញ្ជា  មនុស្ស​ប្រុស​ចូលចិត្ត​មនុស្ស​ស្រី​ពូកែ តែក៏មិនបានចង់ឱ្យនាងមកបង្ហាញ​ភាពខ្លាំងនៅចំពោះមុខគេគ្រប់ពេលនោះទេ។

៥. មានហេតុផលនិងយល់ពីគេ

ចំណុច​នេះគឺសំខាន់ណាស់ ជឿថាមនុស្សគ្រប់រូបអ្នកណាក៏ចង់ឱ្យមនុស្សដែលនៅក្បែខ្លួនយល់ពីគេ និងចាំផ្តល់កម្លាំង​ចិត្តឱ្យគេគ្រប់ពេលដែរ ។ ជាពិសេស​បើ​អ្នក​ជា​មនុស្ស​ដែល​មាន​ហេតុផល​មិន​ចេះ​រករឿង​ប្រច័ណ្ឌ​ផ្តេសផ្តាស់ ច្បាស់ណាស់​គេ​មិន​ចង់​ឱ្យមនុស្ស​បែបនេះ​របូតពីដៃទៅណានោះទេ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿងកូនស្វាកម្សត់នៅសួនសត្វប្រទេសជប៉ុនកំពុងអង្រួនចិត្តមនុស្សរាប់លាននាក់

ថ្មីៗនេះកូនស្វាមួយក្បាលនៅក្នុងសួនសត្វ Ichikawa ប្រទេសជប៉ុនបានទាក់ទាញចិត្តអ្នកលេងបណ្ដាញសង្គមយ៉ាងច្រើនក្រោយពីឃើញកាយវិការគួរឱ្យស្រឡាញ់រប

ហ្វេន​ចាស់ហ្វេនថ្មីអរមិនស្ទើរ ពេលឮ ជី ដេវីត ត្រៀមទម្លាក់ album៤

ហ្វេនៗ​ណា​មិន​រំភើប ស្ងាត់ៗស្រាប់តែ ជី ដេវីត ប្រកាស​​ឲ្យហ្វេន​ចាស់​ថ្មី ​ត្រៀម​ស្វាគមន៍ album បទ​ចម្រៀង​ទី៤ របស់​លោក​ដែល​នឹង​បង្ហាញ​ក្នុង​ ខែមីនា ខាង​មុខ ដ្បិត​តារា​ចម្រៀង​រ៉េប​រូប​នេះ​ខាន​ចេញ​ចម្រៀង​យូរ តាំង​ពី​អាល់ប៊ុម

កុយ អេនណា កើន Follower នៅលើ Instagram រហូតដល់ ១ លាននាក់ហើយ

បើ​ទោះ​ជា​ស្ងប់ស្ងាត់​ការ​វិល​ត្រឡប់​មក​កាន់​វេទិកា​បវរកញ្ញា តែ កុយ អេនណា មាន​សកម្មភាព​ផ្សេង​ៗ​មិន​ដាច់​ឡើយ មិន​ថា​ការងារ​សិល្បៈ ការងារ​សប្បុរសធម៌ និង​ការងារ​ប្រម៉ូត​ផ្សេង​ៗ។ ដូចនេះ​ហើយ​បាន​ជា​កេរ្តិ៍ឈ្មោះ​​

ជោគជ័យលំដាប់ពិភពលោក! Stray Kids ជាប់លេខ ២ ក្នុងបញ្ជីសិល្បករលក់ចម្រៀងដាច់បំផុត​ឆ្នាំ២០២៥ ជាក្រុម K-pop តែមួយគត់ក្នុងចំណោម Top 10

ក្រុមចម្រៀងខេប៉ុប Stray Kids បានជាប់ចំណាត់ថ្នាក់លេខ ២ លើតារាង Global Artist Chart ដែលបង្ហាញពីសិល្បករលក់ចម្រៀងដាច់បំផុតលើពិភពលោកឆ្នាំ ២០២៥ របស់សហព័ន្ធអន្តរជាតិនៃឧស្សាហកម្មថតសំឡេង IFPI

ជ្រះថ្លាណាស់! ហេង វិសាល និងភរិយា ចូលបច្ច័យជួយអារាមដែលរងគ្រោះដោយអគ្គិភ័យ ៥០០ដុល្លារ

អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក ហេង វិសាល និង​ភរិយា អ្នក​នាង ជា ស្រីនា មាន​សទ្ធា​ជ្រះ​ថ្លា​ពន់​ពេក​បាន​ចូល​បច្ច័យ​ជា​ថវិកា​ចំនួន ៥០០ ដុល្លារ ដល់​អារាម​មួយ​កន្លែង​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆាប​ឆេះ​ព្រៃ​កាល​ពី​ម្សិល​មិញ។

BTS គ្រោងបន្តក្រុមដល់អាយុ ៦០ឆ្នាំ មិនទៅចោល ARMY ងាយៗ

បើទោះបីជា RM និយាយថា លោកធ្លាប់មានគំនិតចង់បំបែកក្រុមជាច្រើនដង តែក្នុងកិច្ចសម្ភាសន៍ថ្មីជាមួយនឹងទស្សនាវដ្ដី GQ ដែលត្រៀមចេញផ្សាយក្នុងខែមីនា ខាងមុខ BTS បង្ហាញគោលបំណង ចង់រួមក្រុមរហូតដល់

ចូលដល់វ័យ ២១ ឆ្នាំ Nellyកូនស្រីអ្នកនាង គង់ សុជាតិ កាត់តែស្អាត កាន់តែមមាញឹក

កូនស្រី​ច្បង​របស់​ពិធី​ការិនី គង់ សុជាតិ គឺ​កញ្ញា Nelly កាន់តែ​ធំ កាន់​តែ​ស្អាត ហើយ​ក៏​កាន់តែ​កសាង​ស្នាដៃ​សិល្បៈ និង​ការ​សិក្សា​ក៏​កាន់តែ​រីកចម្រើន​ទៅ​មុខ​ផងដែរ។ ថ្មី​ៗ​នេះ ម៉ៅ សាលភាពនែលលី បាន​ឈាន​ដល់​វ័យ ២១ ឆ្នាំ

ទោះ Yoo Seung Ho ខំលាក់បាំង អង្គការមួយនៅតែទម្លាយពីទឹកចិត្តសប្បុរស ជួយដល់ឆ្មាអនាថា

បើទោះបីជា Yo Seung Ho បានស្នើសុំមិនឱ្យផ្សព្វផ្សាយជាសាធារណៈ​ក្ដី​ អង្គការជួយសង្គ្រោះសត្វមួយកន្លែង​​នៅតែទម្លាយពីទឹកចិត្តសប្បុរសរបស់លោក ដែលបានជួយចេញថ្លៃព្យាបាលសត្វអនាថាដែលមិនទាន់បានទូទាត់

បង្ហាញកំពូលតារាសម្ដែងកូរ៉េទាំង ១០ រូបដែលមានអ្នកតាមដានច្រើនជាងគេលើ Instagram ដើមឆ្នាំ ២០២៦

ស្របពេលរឿងភាគកូរ៉េគុណភាពជាច្រើនត្រូវបានចេញផ្សាយ ព្រមជាមួយបទចម្រៀង K-Pop ដែលឈរនៅលើកំពូលតារាងបន្តបន្ទាប់ ធ្វើឱ្យប្រជាប្រិយភាពតារាល្បីៗរបស់កូរ៉េនៅតែបន្តកើនឡើងជាលំដាប់។យោងតាមចំណាត់

អបអរថ្ងៃកំណើត J-Hope បរិច្ចាគថវិកាផ្ទាល់ខ្លួន ៣០០ លានវ៉ុនជួយមន្ទីរពេទ្យ​​ និងសិស្សក្រីក្រ

នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈនេះ មន្ទីរពេទ្យ Seoul Asan បានប្រកាសថា J-Hope សមាជិកក្រុម BTS បានបរិច្ចាគថវិកាចំនួន ២០០ លានវ៉ុន (១៣៨ ០០០ ដុល្លារ) ដល់ផ្នែកពេទ្យកុមារនៃមន្ទីរពេទ្យ Seoul Asan ដើម្បីអបអរសាទរខួប

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី