គួរឱ្យភ្ញាក់ផ្អើលខ្លាំងមែនទែន គេស្រាប់តែប្រទះឃើញរូបភាព ហ៊ិន ច័ន្ទនីរ័ត្ន ត្រកងបាញ់ផ្កាធំមួយ ថតជាមួយបុរសម្នាក់ដែលគេកំពុងសង្ស័យថា ជាម្ចាស់បេះដូងរបស់នាង បន្ទាប់ពីគេបានឃើញរូបភាពចំណាំងប្លាតរបស់បុរសម្នាក់នោះនៅក្នុងកញ្ចក់វ៉ែនតា និងកញ្ចក់តាមហាងទំនើប ពេលដែល នីរ័ត្ន ធ្វើដំណើរកម្សាន្តនៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។

មិនត្រឹមតែចំណាំងប្លាតលើកញ្ចក់វ៉ែនតា និងកញ្ចក់តាមហាងប៉ុណ្ណោះទេ សូម្បីទីតាំងដែលពិធីការនីនេះបានទៅលេង និងថតរូបបង្ហោះ ក៏បុរសម្នាក់នោះមានរូបថតបង្ហោះនៅទីនោះដូចគ្នាផងដែរ ធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះការចាប់ះអារម្មណ៍ជាខ្លាំង ហើយចង់ដឹងថា បុរសម្នាក់នោះត្រូវជាអ្វីជាមួយស្រីស្អាតរូបនេះ?

ស្រាប់តែពេលនេះ បុរសម្នាក់នេះបង្ហាញខ្លួនជាថ្មីម្តងទៀត ព្រមជាមួយបាច់ផ្កាដ៏ធំដែល នីរ័ត្ន ត្រកងនៅក្នុងដៃក្រោយទទួលបាននូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ក្នុងពិធីបិទកញ្ចក់កាមេរ៉ាថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ធ្វើឱ្យមហាជនកាន់តែសង្ស័យខ្លាំងចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរ ស្របពេលដែលគេបានប្រទះឃើញ គណនី IG ផ្លូវការបស់ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហោះរូបថតកាន់បាច់ផ្កា ភ្ជាប់ជាមួយពាក្យថា Thanks you និង emoji បេះដូងពណ៌ក្រហម និង emoji បង្ហាញស្នាមថើបទៅកាន់នរណាម្នាក់ក៏មិនដឹង។ តែមានការសន្និដ្ឋានថា ទំនងអាចជាបុរសម្នាក់ក្នុងចំណាំងភ្លាតវ៉ែនតារបស់នាង ដែលគេកំពុងសង្ស័យថាជាម្ចាស់បេះដូង របស់តារាស្រីរូបស្រស់សោភានេះ។


សូមជម្រាបថា ពិធីការនីល្បីឈ្មោះប្រចាំទូរទស្សន៍បាយ័ន និងជាតារាសម្តែងដ៏មានទេពកោសល្យ ហ៊ិន ច័ន្ទនីរ័ត្ន មានកិត្តិយសដ៏ធេងជាទីបំផុត ទទួលបាននូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ក្នុងពិធីបិទកញ្ចក់កាមេរ៉ាថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានផ្ដល់ជូនមហាកិត្តិយសដ៏ឧត្តុង្គឧត្តមចំពោះ សិល្បករ សិល្បការិនី ក្រុមការងារផលិតគ្រប់ផ្នែកទាំងអស់ កាលពីរសៀលថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣៕
























Account
Security
Favourite Content