Sharla Cheung ជាតារាស្រីហុងកុងល្បីល្បាញម្នាក់ ជាពិសេសមហាជនជាច្រើនស្គាល់រូបនាងតាមរយៈការសម្ដែងប៉ិនប្រសប់ជាមួយស្ដេចកំប្លែងទិនហ្វី។ ថ្មីៗ ដែរ ប្រភពព័ត៌មាន Sina របស់ប្រទេសចិន បានទម្លាយពីជីវិតរបស់តារាស្រីវ័យ ៥៥ ឆ្នាំនេះ ក្រោយចាកចេញពីពិភពសិល្បៈ។

Sharla Cheung បានលាឈប់ពីអាជីពសិល្បៈអស់ជាច្រើនឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ២០១៧ ហើយរហូតដល់ឆ្នាំ ២០២១ រូបនាងបានបង្ហាញមុខក្នុងរឿងភាគសាជាថ្មីម្ដងទៀតជាតួកិត្តិយស។ ប៉ុន្ដែរូបនាងក៏មិនបានបង្ហាញខ្លួនច្រើនឡើយ បន្ទាប់ពីនោះ។
ប្រភពដដែលបានឲ្យដឹងថា បច្ចុប្បន្នរូបនាងកំពុងរស់នៅយ៉ាងមានក្ដីសុខជាមួយទ្រព្យសម្បត្ដិច្រើនជាង ១៩ លានដុល្លារ និងមិនប្រើប្រាស់បណ្ដាញសង្គមឡើយ។ នាងបានរស់នៅយ៉ាងស្ងប់ស្ងាត់ជាមួយមិត្ដប្រុសដែលមានវ័យក្មេងជាងនាងរហូតដល់ ១០ ឆ្នាំ នៅឯប្រទេសថៃ។ អ្នកទាំងពីរក៏មានផ្ទះវីឡាយ៉ាងធំតម្លៃខ្ទង់លានដុល្លារនៅឯទីនោះផងដែរ។ ជារឿយៗ អ្នកទាំងពីរតែងតែដើរកម្សាន្ដជាមួយគ្នា និងរស់នៅលែងខ្វាយខ្វល់ពីជីវិតសិល្បៈ។ រូបសម្រស់របស់តារារូបនេះក៏ត្រូវបានគេរាយការណ៍ថា មានភាពវ័យក្មេងជាងវ័យច្រើន។





គួរបញ្ជាក់ថា តារាស្រី Sharla Cheung កើតនៅក្នុងឆ្នាំ ១៩៦៨ នាងចាប់ផ្ដើមអាជីពសិល្បៈតាំងពីអាយុ ១១ ឆ្នាំ។ ក្នុងអាជីពសិល្បៈនាងធ្លាប់ឈ្នះពានរង្វាន់ជាច្រើនដូចជា តារាស្រីឆ្នើម និងតារាស្រីល្អបំផុត ជាដើម៕

























































Account
Security
Favourite Content