មានវិធីសាស្រ្តធ្វើឱ្យធ្មេញ ស ច្រើនរបៀបដែលមានប្រសិទ្ធភាពលឿនរហ័ស និងទាន់ចិត្ត។ ប៉ុន្តែវិធីទាំងនោះអាចនឹងធ្វើឱ្យមានសំណឹកធ្មេញដែលបណ្ដាលឱ្យឆាប់ស្រៀវ ងាយផុយ និងឈឺចាប់ផងដែរ។ ប៉ុន្តែថ្ងៃនេះ AMS សូមចែករំលែកជូននូវវិធីធម្មជាតិជួយឱ្យធ្មេញ ស ដោយគ្រាន់តែមានគ្រឿងផ្សំនៅជិតខ្លួន ៤ មុខនេះ៖
១. សម្បកចេក

សម្បកចេកមានសារធាតុផ្សំដូចជាម៉ាញ៉េស្យូម ប៉ូតាស្យូម និងម៉ង់ហ្គាណែសដែលអាចជួយសម្អាតធ្មេញរួមទាំងកម្ចាត់ស្នាមលឿងដែលនៅជាប់កកលើធ្មេញ។ លើសពីនេះ ការត្រដុសសម្បកចេកលើធ្មេញក៏ជួយសម្លាប់មេរោគ និងការពារពុកធ្មេញផងដែរ។
២. ស្លឹកជីរនាងវង

ប្រេងដែលសំខាន់ៗនៅក្នុងជីរនាងវងមានគុណសម្បត្តិខ្លាំងដែលអាចជួយកម្ចាត់ស្នាមកំណកលឿងជាប់ធ្មេញយ៉ាងល្អ។ យើងគ្រាន់តែយកស្លឹកជីរនាងវងមកច្របាច់យកទឹក ហើយយកទៅជូតលើធ្មេញថ្នមៗដោយវាមិនត្រឹមតែជួយសម្អាតធ្មេញនោះទេ ថែមទាំងអាចជួយឱ្យខ្យល់ដង្ហើមស្រស់ស្រាយទៀតផង។
៣. ម្សៅ baking soda

ជាធម្មតាគេច្រើនប្រើ baking soda ទៅលាងសម្អាតសម្ភារៈ និងបន្លែផ្លែឈើឱ្យជ្រះល្អ។ ទន្ទឹមនឹងនេះ យើងក៏អាចរោយម្សៅ baking soda ទៅលើថ្នាំដុសធ្មេញបន្តិចរួចដុសសម្អាតដូចធម្មតានឹងជួយឱ្យស្នាមកំណកលឿងដែលនៅជាប់ធ្មេញស្អាតម្ដងបន្តិចៗ។ ដូច្នេះយើងគួរតែប្រើយ៉ាងច្រើន ២ ដងក្នុងមួយសប្ដាហ៍នឹងកាន់តែមានប្រសិទ្ធភាព។
៤. សម្បកប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើមានវីតាមីន ជាតិដែក និងម៉ាញ៉េស្យូមច្រើនដែលមានគុណសម្បត្តិជួយសម្អាតស្នាមកខ្វក់បានយ៉ាងល្អ។ យើងគ្រាន់តែយកសម្បកប្រទាលទៅត្រដុសលើធ្មេញដូចនឹងសម្បកចេកដែរ ឬមួយក៏អាចយកទឹកប្រទាលកន្ទុយក្រពើកោសថ្មីៗមកលាបលើធ្មេញប្រហែល ៣ នាទីរួចដុសធ្មេញសម្អាតដូចធម្មតា ៕






















Account
Security
Favourite Content