ល្បីផ្ទុះទាំងនៅខ្មែរនិងនៅថៃ! រឿងពិតមិនសូវមានអ្នកដឹងពីកំពូលតារាចម្រៀងខ្មែរសុរិន្ទ ឃុងឃុយ

“វ៉នវ៉ៃរុន” ឬ “អង្វរយុវជន” បទចម្រៀងរបស់តារាចម្រៀងខ្មែរសុរិន្ទ ឃុងឃុយ ដែលមានអត្ថន័យ​ដាស់តឿនក្រើនរំឭកយុវជនឱ្យឈប់ប្រព្រឹត្តអបាយមុខ ហើយងាកមកលេងកីឡានិងអភិវឌ្ឍភូមិស្រុករបស់ខ្លួនវិញ បានល្បីល្បាញពេញបណ្ដាញសង្គមតិកតុកក្នុងប្រទេសថៃនាពេលថ្មីៗនេះ រហូតមាន​តារាចម្រៀងថៃជាច្រើនយកទៅច្រៀង Cover និងច្រៀងតាម Concert ផ្សេងៗជាហូរហែបើទោះបីអ្នកខ្លះមិនចេះភាសាខ្មែរក៏ដោយ។

ចំណែកនៅប្រទេសកម្ពុជា បទចម្រៀង “ស្ដេចខិនម៉ែ” និងបទ “កំលោះស្រាបិត” របស់លោកក៏កំពុងល្បីកក្រើកឡើងវិញដែរលើបណ្ដាញសង្គមតិកតុក ដោយមានអ្នកយកទៅថតលេងតាមរាប់ម៉ឺននាក់។

https://www.tiktok.com/@anh.albert/video/7273858885063150850

ពិតណាស់ពេល​និយាយ​ពី​ចម្រៀងកន្ទ្រឹម ​ ឃុងឃុយ គឺជាឈ្មោះ​ដែលមិនអាចបំភ្លេចបានឡើយ ដោយបទ​ចម្រៀង​ជាច្រើន​បទរបស់លោក​បាន​ល្បីសុសសាយខ្លាំងទាំងនៅប៉ែកសុរិន្ទ និងក្នុងប្រទេស​កម្ពុជាតាំងពីអំឡុងឆ្នាំ២០០០មកទល់បច្ចុប្បន្ន ដូចជាបទ “ពាក់អាវមិនដែលឃើញដោះ” “ចិត្តអើយចិត្ត” “ស៊ីបាយស្ដាយស្រា” “មិនចងដៃតែស៊ីច្រើន” “មីធីនឹង” ខណៈមាន​បទ​ជាច្រើន​ទៀត​របស់លោក​ត្រូវ​បាន​កែសម្រួល​ទំនុក​និង​ច្រៀងឡើងវិញដោយ​តារា​ចម្រៀងកម្ពុជាមានជាអាទិ៍ដូចជា​បទ “បង​ខ្មៅរើសប្រពន្ធ” “ចង់បានប្រពន្ធខ្មែរ” “បាត់ស្បែកជើង” “តាមអើយតាម” “ត្រជាក់ផ្កាចារ” និងបទ “បងស្រអែមស្រស់​” ជាដើម។ រីឯនៅប្រទេសថៃ បទចម្រៀងរបស់លោកដែលត្រូវបានតារាចម្រៀងថៃយកទៅច្រៀងហើយល្បីល្បាញខ្លាំងមានដូចជាបទ “លង់ស្នេហ៍កំលោះឦសាន” ដែលជា Version ស្រីរបស់បទ “ចង់បានប្រពន្ធប្រាំង” និងបទ “កូនទេវតា” ដែលកែសម្រួលពីបទ “ស្ដេចខិនម៉ែ”។

ចំពោះជីវប្រវត្តិ លោក ឃុងឃុយ មានឈ្មោះដើមថា ឃុង មីឆៃ  កើត​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​១៩៦៤ នៅ​ផ្ទះ​លេខ​៤ ភូមិ​៤ ឃុំ​សាមុត ស្រុក​ប្រាសាទ ខេត្ត​សុរិន្ទ។ ដោយមានឪពុកជាអ្នកភ្លេង លោក ឃុង មីឆៃ ក៏មាននិស្ស័យចូលចិត្តតន្ត្រីរាំច្រៀងតាំងពីនៅកុមារភាព ហើយមកដល់ឆ្នាំ១៩៩២ ក្រុមតន្ត្រី “រ៉ក់ឃុងឃុយ” របស់លោកត្រូវបានបង្កើតឡើង ក្រោមផលិតកម្ម PR Soundដែលក្នុងនោះលោក ឃុងឃុយ គឺជាអ្នកដឹកនាំក្រុម​ទាំងការនិពន្ធទំនុកច្រៀង និងបទភ្លេង។ លក្ខណៈ​ពិសេស​របស់​ក្រុម​លោក​គឺ​មាន​ទំនុក​ច្រៀង​ជា​ភាសា​ខ្មែរ ឬភាសាខ្មែរលាយភាសាថៃ ហើយខ្លឹមសារ​នៃ​ចម្រៀង​ភាគច្រើន​គឺ​និយាយ​អំពី​ជីវភាព​រស់នៅ​របស់​អ្នក​ជនបទ និងការលេងសើចរវាងក្រមុំកំលោះ ដែលទទួលបានប្រជាប្រិយខ្លាំងនៅ​ភូមិភាគ​អាគ្នេយ៍ប្រទេសថៃជាប់ព្រំដែនកម្ពុជាដូចជាខេត្តសុរិន្ទ ខេត្តស្រះកែវ ខេត្តស៊ីសាកេត និងខេត្តបុរីរម្យ។

និយាយពីជីវិតជាអ្នកចម្រៀង លោក ខុង មីឆៃ បានចែករំលែក​ថា គឺបានចាប់ផ្តើមបន្ទាប់ពីលោកចូល​ធ្វើជា “សមាជិកស្ម័គ្រចិត្តរក្សាដែនដីខេត្តសុរិន្ទ”ដែលមានតួនាទីអប់រំអ្នកភូមិអំពីការការពារខ្លួន និងផ្តល់ចំណេះដឹងទូទៅ។ លោកលើកឡើងថា៖ “កំឡុងពេលនោះគឺ​ជា​ការ​ចាប់​ផ្តើម​អាជីព​ជា​អ្នក​ចម្រៀង​របស់​ខ្ញុំ។ ខ្ញុំសួរខ្លួនឯងថា ធ្វើយ៉ាងណាទើបធ្វើឱ្យមនុស្សចាប់អារម្មណ៍ មកស្តាប់អ្វីដែលអ្នកស្ម័គ្រចិត្តគ្រប់រូបចង់ប្រាប់ពួកគាត់។ ដោយសារមានចំណង់ចំណូលចិត្តក្នុងការច្រៀង ដូច្នេះហើយខ្ញុំក៏បាន​ប្រើ​ចម្រៀងជាការទាក់ទាញអ្នក​ភូមិ​មក​ស្តាប់​ការ​បង្រៀនពី​ចំណេះដឹង​លើ​មុខវិជ្ជា​ផ្សេងៗ។”

ដោយសារទេពកោសល្យក្នុង​ការ​ច្រៀង លេង​ភ្លេង និង​និពន្ធ​បទ​ចម្រៀងបានយ៉ាងល្អទៀតនោះ ធ្វើ​ឱ្យ​លោក​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ជា​ច្រើន រហូត​ដល់​មាន​ឱកាសថតចម្រៀងដាក់កាសែត។ ពីអ្នក​ចម្រៀង​ដែលល្បីល្បាញតែក្នុងតំបន់​របស់ខ្លួន កេរ្តិ៍ឈ្មោះរបស់លោក​ ឃុងឃុយ ចាប់ផ្ដើម​ត្រូវ​បាន​ស្គាល់​កាន់តែទូលំទូលាយ ហើយក៏ត្រូវបានអញ្ជើញទៅសម្ដែង​នៅភាគផ្សេងៗទូទាំងប្រទេសថៃ នៅកម្ពុជា និងប្រទេសជាច្រើនទៀត បន្ទាប់​បាន​ចេញអាល់ប៊ុម​ទី​មួយ។ នៅ​ឆ្នាំ២០១៧ លោក ឃុងឃុយបាន​មានឱកាស​ច្រៀងក្នុងផលិតកម្ម​​ប្រទេស​កម្ពុជា​ជាផ្លូវការក្នុងផលិតកម្មថោន។

មិនត្រឹមតែមានទេពកោសល្យសិល្បៈគួរឱ្យស្ងើចសរសើរ ប៉ុន្តែលោក ឃុងឃុយ ក៏បានរួមចំណែកជួយសង្គមនៅក្នុងតំបន់ផ្សេងៗជាទៀងទាត់ ដូចជាការបង្រៀនលេងភ្លេង និងច្រៀង ដល់កុមារតាមសាលារៀននៅតំបន់ជនបទដាច់ស្រយាល និងជួយក្នុងសកម្មភាពសាធារណៈជាបន្តបន្ទាប់។  ដោយការឧស្សាហ៍ព្យាយាមទាំងក្នុងអាជីព ក៏ដូចជាការផ្សព្វផ្សាយចំណេះដឹង និងលះបង់ជួយកសាងសង្គមរហូតមក លោក ឃុង មីឆៃ ក៏ត្រូវ​បាន​​​ផ្តល់​កិត្តិយស​​ជា សិល្បករឆ្នើម​ប៉ែកឦសាន ផ្នែកតន្ត្រីនិងល្ខោន ឆ្នាំ ២០១៨ ពី សាកលវិទ្យាល័យ Mahasarakham។

ក្នុងឆ្នាំ ២០១៩ លោក ឃុងឃុយ បានចូលប្រឡូកនយោបាយក្នុងប្រទេសថៃដោយឈរឈ្មោះជាតំណាងរាស្រ្តក្នុងខេត្តសុរិន្ទ។ ទោះ​មិន​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​នយោបាយ​ក្ដី ក៏តារាជើងចាស់រូបនេះមិនបាន​បាក់​ទឹក​ចិត្ត និង​សោកសៅនោះ​ឡើយ។ បច្ចុប្បន្នលោកនៅតែសកម្មនៅក្នុងវិស័យ​ចម្រៀង ដោយ​មានការងារ​ទាំង​នៅ​​លើ​ឆាក និងនៅពីក្រោយឆាកក្នុងឋានៈជាអ្នកបង្កើតបទភ្លេង និងទំនុកច្រៀង​សម្រាប់​សិល្បករ​ជំនាន់​ថ្មី ហើយប្រាកដណាស់ស្នាដៃចម្រៀងជាច្រើនរបស់លោកមិនត្រឹមតែផ្ដល់ក្ដីសុខ ភាពសប្បាយរីករាយដល់អ្នកស្ដាប់ ប៉ុន្តែក៏បានធ្វើឱ្យសិល្បៈកន្ទ្រឹមនៅតែមានជីវិតរស់រវើក និងជ្រួតជ្រាបក្នុងសរសៃឈាមកូនខ្មែរគ្រប់ជំនាន់ គ្រប់ភូមិភាគទាំងនៅក្នុងប្រទេសកម្ពុជានិងនៅប្រទេសផ្សេងៗ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ