មួយរយៈចុងក្រោយនេះ រឿងរ៉ាវបន្ដកុងត្រារបស់សមាជិក BLACKPINK បានក្លាយជាប្រធានបទក្ដៅគគុកលើបណ្ដាញសង្គម ដោយសារតែខែសីហា ឆ្នាំ ២០២៣ ជាពេលវេលាកុងត្រារបស់សមាជិកទាំងអស់ ផុតកំណត់ជាមួយផលិតកម្ម YG។ ស្របពេលមានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថាពីការមិនបន្ដកុងត្រាជាដើម ជាហេតុធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍ភ័យព្រួយខ្លាំងពីអនាគតរបស់ក្រុមចម្រៀងនារីមួយនេះ។

បើតាមការបញ្ជាក់របស់ផលិតកម្ម YG បានឲ្យដឹងថា លទ្ធផលការបន្ដកុងត្រារបស់ BLACKPINK នឹងប្រកាសនៅពេលឆាប់ៗ បន្ទាប់ពី BLACKPINK បញ្ចប់ការប្រគំតន្ដ្រីទេសចរណ៍។


កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៣ ជាការបញ្ចប់ការប្រគំតន្ដ្រីទេសចរណ៍ Born Pink របស់ក្រុមចម្រៀង BLACKPINK។ ក្នុងឱកាសនោះដែរ សមាជិក BLACKPINK ក៏បាននិយាយពីអារម្មណ៍ក្នុងចិត្តរបស់ខ្លួនទៅកាន់អ្នកគាំទ្រ។ Jennie បានលើកឡើងថា “ពួកយើងនឹងខិតខំប្រឹងប្រែងបន្ដទៀត BLACKPINK នឹងបង្ហាញពីភាពអស្ចារ្យបន្ថែមទៀតនៅពេលអនាគត”។ ជាមួយគ្នាដែរRosé ក៏បានបន្ថែមថា “BLACKPINK នឹងបង្ហាញពីភាពអស្ចារ្យជាច្រើនទៀតនៅពេលអនាគត“។

ពាក្យសម្ដីរបស់ Jennie និង Rosé ធ្វើឲ្យអ្នកគាំទ្រហាក់ធូរចិត្តបន្ដិច និងមានជំនឿជឿជាក់ថា សមាជិកទាំងអស់ប្រហែលជាអាចបន្ដកុងត្រាជាមួយផលិតកម្ម YG រួចហើយ។ តែទោះជាយ៉ាងណាក្ដី មានតែបន្ដរង់ចាំមើលទាំងអស់គ្នាពីការប្រកាសជាផ្លូវការពីផលិតកម្ម YG៕
























































Account
Security
Favourite Content