កាលពីថ្ងៃពុធកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនរថយន្តជប៉ុន Toyota បានបង្ហាញនូវរថយន្ត Land Cruiser 2024 ស៊េរីកូនកាត់ជំនាន់ដំបូងបង្អស់របស់ខ្លួន ដោយក្រុមហ៊ុននេះគ្រោងនឹងនាំចូលទៅកាន់ទីផ្សារអាមេរិកខាងជើង និងទីផ្សារសំខាន់ៗផ្សេងទៀត។
ក្រុមហ៊ុនផលិតរថយន្ត ដែលលក់ដាច់បំផុតរបស់ពិភពលោកនេះបាននិយាយថា ខ្លួននឹងផលិតម៉ូដែលថ្មីនៃម៉ាក Land Cruiser ដែលជាម៉ាកមានឫសគល់តាំងពីឆ្នាំ ១៩៥១ មក។ រថយន្តប្រភេទថ្មីនេះ នឹងបញ្ចេញពីរោងចក្រចំនួន២ក្នុងប្រទេសជប៉ុន ហើយដឹកជញ្ជូនចេញ និងចែកចាយទៅកាន់ទីផ្សារអន្តជាតិ។

Toyota បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ម៉ូដែលថ្មីនេះនឹងត្រូវបានលក់ជារថយន្តកូនកាត់ (hybrid) នៅអាមេរិកខាងជើង។ ជាមួយគ្នានេះក្រុមហ៊ុន Toyota ក៏នឹងបញ្ចេញរថយន្តប្រភេទ Land Cruiser នេះជាមួយនឹងជម្រើសម៉ាស៊ីនសាំង ឬម៉ាស៊ូត ដើម្បីបំពេញតម្រូវការទីផ្សារផ្សេងៗគ្នា ដូចជាអឺរ៉ុប ឬអូស្ត្រាលីជាដើម។
ក្រុមហ៊ុន Toyota បន្តថា ឡាន Land Cruiser ថ្មីនឹងចេញលក់នៅប្រទេសជប៉ុនក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ចំណែកនៅសហរដ្ឋអាមេរិកនឹងចេញលក់នៅនិទាឃរដូវ។ សម្រាប់តម្លៃលក់រាយ Toyota បានឱ្យដឹងថាការលក់នៅសហរដ្ឋអាមេរិកនឹងចាប់ផ្តើមពីតម្លៃ ៥មុឺនដុល្លារឡើងទៅ។


គួរជម្រាបថា ត្រឹមដំណាច់ខែមុន ប្រភេទរថយន្ត Land Cruiser និង Lexus LX និង GX ដែលជារថយន្ត SUV របស់ក្រុមហ៊ុន Toyota លក់បានក្នុងចំនួន ១១,៣ លានគ្រឿងឯណោះ៕
























Account
Security
Favourite Content