តារាសម្តែងជនជាតិម៉ាឡេស៊ី Michelle Yeoh និងជាស្ត្រីអាស៊ីដំបូងគេដែលឈ្នះពានរង្វាន់អូស្ការសម្រាប់តារាសម្តែងល្អបំផុតក្នុងឆ្នាំ ២០២២ បានសម្រេចរៀបការជាមួយគូដណ្តឹងយូរឆ្នាំគឺលោក Jean Todt កាលពីថ្ងៃព្រហស្បតិ៍នៅប្រទេសស្វីស។
ដំណឹងដ៏រីករាយនេះត្រូវបានទម្លាយដោយអ្នកប្រណាំងឡានជនជាតិប្រេស៊ីល Felipe Massa នៅលើ Instagram។ Massa បានចែករំលែករូបថតពីរបីសន្លឹកពីពិធីមង្គលការ ក៏ដូចជាកាតដ៏ស្រស់ស្អាតដែលរៀបរាប់ពីរឿងរ៉ាវស្នេហារបស់ពួកគេ ដោយបង្ហាញគ្រាដែលគូស្នេហ៍នេះបានជួបគ្នាលើកដំបូងនៅទីក្រុងសៀងហៃ ប្រទេសចិន។

បច្ចុប្បន្ននេះ Yeoh មានអាយុ ៦០ ឆ្នាំ ចំណែកឯស្វាមីរបស់អ្នកស្រី Jean Todt គឺជនជាតិបារាំង មានអាយុ ៧៧ឆ្នាំ ជាអតីត CEO របស់ក្រុមហ៊ុន Ferrari និងជាអតីតកីឡាករ ប្រណាំងម៉ូតូ។ អ្នកទាំងពីរបានជួបគ្នាដំបូងនៅទីក្រុងសៀងហៃនៅថ្ងៃទី ៤ ខែមិថុនាឆ្នាំ២០០៤។ គូស្នេហ៍មួយគូនេះបានឱ្យដឹងថាក្រោយស្គាល់គ្នា ២ខែ លោក Todt បានសុំ Yeoh រៀបការនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០០៤ ហើយនាងបានឆ្លើយយល់ព្រម។

សារនៅលើកាតដែលបង្ហាញដោយ Massa បានរៀបរាប់ថា៖ «ថ្ងៃនេះបន្ទាប់ពី ៦ ៩៩២ ថ្ងៃ គឺ ថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២៣ នៅទីក្រុងហ្សឺណែវដែលមានការចូលរួមពីក្រុមគ្រួសារនិងមិត្តភក្តិជាទីស្រឡាញ់យើងរីករាយណាស់ក្នុងការប្រារព្ធពិធីពិសេសនេះជាមួយគ្នា!»៕























































Account
Security
Favourite Content