រឿងរ៉ាវរបស់តារាស្រី Coco Lee នៅតែជាប្រធានបទមហាជនចាប់អារម្មណ៍នាពេលបច្ចុប្បន្ន។ តារាស្រី Coco Lee បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២៣ ដោយសារការធ្វើអត្ដឃាត។ ពិធីបុណ្យសពរបស់នាងនឹងធ្វើឡើងជាសាធារណៈនៅថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៣ ខាងមុខ។


យោងតាមសម្ដីរបស់មិត្ដជិតស្និទ្ធរបស់តារាស្រី Coco Lee បានឱ្យដឹងថា បច្ចុប្បន្នគ្រួសាររបស់ Coco កំពុងមានបញ្ហាជជែកគ្នាតឹងសរសៃកជាមួយស្វាមីរបស់ Coco លោក Bruce ដោយសារតែរឿងបានសម្លៀកបំពាក់ជាច្រើនរបស់ Coco។
បើតាមប្រភពដដែលបានឱ្យដឹងថា តារាស្រី Coco បានទុកសម្លៀកបំពាក់មានតម្លៃថ្លៃៗ និងស្រស់ស្អាតជាច្រើនរបស់នាងនៅផ្ទះស្វាមី។ ក្នុងនោះក៏មានឈុតជាច្រើនដែលនាងស្រឡាញ់ពេញចិត្តខ្លាំង រួមទាំងឈុតពណ៌ក្រហមធ្លាប់ពាក់ទៅកម្មវិធី Oscar ឆ្នាំ ២០០១ ផងដែរ។



ក្រុមគ្រួសាររបស់ Coco Lee ចង់យកសម្លៀកបំពាក់មួយចំនួនដែលនាងស្រឡាញ់ដើម្បីកប់ទៅជាមួយនាង ហើយឈុតទាំងនោះត្រូវបានក្រុមគ្រួសាររបស់នាងលើកឡើងថានៅផ្ទះរបស់លោក Bruce។ ប៉ុន្ដែនៅពេលដែលទាក់ទងទៅក្រុមការងាររបស់លោក Bruce បែរជាលើកឡើងថាគ្មានឈុតសម្លៀកបំពាក់របស់ Coco Lee នៅផ្ទះលោក Bruce ឡើយ។
រហូតដល់ក្រុមគ្រួសាររបស់ Coco បានលើកឡើងថានឹងប្ដឹងប៉ូលីសឱ្យចុះឆែកឆេរប្រសិនបើនៅតែមិនព្រមប្រគល់សម្លៀកបំពាក់ទាំងនោះមកវិញ។ ទីបំផុតពួកគេក៏បានប្រគល់សម្លៀកបំពាក់ប្រហែល ៥ ទៅ ៦ ឈុតមកវិញ ប៉ុន្ដែឈុតរ៉ូបពណ៌សដែល Coco ស្រឡាញ់ជាងគេមិនបានរកឃើញឡើយ។

គួរបញ្ជាក់ថា អ្វីដែលក្រុមគ្រួសាររបស់ Coco បារម្ភគឺជនខិលខូចទាំងនោះបន្លំយកឈុតរបស់ Coco ដើម្បីទៅលក់យកប្រាក់ទុកជាផលប្រយោជន៍ខ្លួនឯង ដោយសារតែសម្លៀកបំពាក់ដែលនាងធ្លាប់ពាក់សុទ្ធតែមានតម្លៃ និងអាចលក់បានក្នុងតម្លៃថ្លៃលើទីផ្សារ៕





















































Account
Security
Favourite Content