Take-Noko ដែលជាហាងកាហ្វេបែបទំនើបមួយមានឈ្មោះថានៅទីក្រុងតូក្យូ កំពុងទទួលការគាំទ្រតាមរយៈការបម្រើមុខម្ហូបប្លែកៗធ្វើពីសត្វល្អិត ខណៈមុខម្ហូបបាយចង្រិត ទឹកផ្លែឈើលាយសត្វល្អិត និងបង្អែមតៅហ៊ូរោយដង្កូវបានស្ថិតក្នុងចំណោមមុខម្ហូបពិសេសប្រចាំហាង។


ផ្អែកតាមសារព័ត៌មាន Reuters ភោជនីយដ្ឋាននេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Takeo Saito ដើម្បីបម្រើដល់អ្នកចូលចិត្តបរិភោគសត្វល្អិតដែលមានកំណើនជារៀងរាល់ថ្ងៃ និងតែងតែត្រូវបានកក់តុពេញៗនៅថ្ងៃចុងសប្តាហ៍។ ក្រៅពីហាងកាហ្វេសត្វល្អិត ទីនេះក៏មានលក់អាហារខ្ចប់ដែលផ្តល់នូវការព្យាបាលជំងឺសន្លាក់ឆ្អឹងជាង ៦០ ប្រភេទរួមមានខ្យាដំរី និង អាពីង។
អ្នកចាត់ការទូទៅក្នុងហាង Take-Noko លោក Michiko Muira បាននិយាយថា ប្រទេសជប៉ុនមានប្រវត្តិយកសត្វល្អិតធ្វើជាម្ហូបអាហារជាយូរមកហើយ ដោយកណ្តូប ដង្កូវនាង និងឪម៉ាល់ត្រូវបានគេបរិភោគជាប្រពៃណីនៅក្នុងតំបន់ដីគោក ដែលសាច់ និងត្រីខ្វះខាត និងនៅពេលមានការខ្វះខាតស្បៀងអាហារអំឡុងពេល និងក្រោយសង្គ្រាមលោកលើកទី២។
ពាក់ព័ន្ធនឹងសត្វល្អិតនេះដែរ របាយការណ៍របស់អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០២១ បានបញ្ជាក់ថា ចំនួនប្រជាជនពិភពលោកត្រូវបានរំពឹងថានឹងកើនឡើងដល់ ៩,៧ ពាន់លាននាក់នៅឆ្នាំ ២០៥០ ហើយធនធានដី និងទឹកសាបសម្រាប់ធ្វើកសិកម្មនឹងមានកម្រិត ដូច្នេះហើយអនាគតសត្វល្អិតនឹងក្លាយជាជម្រើសអាហារងាយផលិត និងទទួលបានប្រជាប្រិយភាពសម្រាប់មនុស្សទូទាំងពិភពលោក ៕






























Account
Security
Favourite Content