នៅថ្ងៃពុធទី ២៦ កក្កដា ឆ្នាំ២០២៣នេះ រដ្ឋាភិបាលជប៉ុនបានបង្ហាញទិន្នន័យឱ្យដឹងថា ចំនួនប្រជាជនរបស់ខ្លួន បានថយចុះក្នុងល្បឿនលឿនបំផុតមិនធ្លាប់មាន ខណៈដែលចំនួនជនបរទេសមករស់នៅក្នុងប្រទេសជប៉ុន កើនឡើងដល់កំណត់ត្រាថ្មី ពោលគឺជិត ៣លាននាក់។
ទិន្នន័យនេះ គូសបញ្ជាក់ឱ្យឃើញថា ជនបរទេសកំពុងដើរតួនាទីកាន់តែសំខាន់ជាងមុននៅក្នុងសង្គមជប៉ុន គឺដើម្បីបំពេញចំនួនប្រជាជនដែលបាត់បង់ទៅ។

ចំនួនប្រជាជនជប៉ុនបានធ្លាក់ចុះ រយៈពេល១៤ឆ្នាំជាប់ៗគ្នា ក្នុងចំនួន ៨០០ ០០០នាក់ ដោយបណ្តាលឱ្យចំនួនប្រជាជនសរុបថយមកនៅត្រឹមតែ ១២២,៤២លាននាក់ក្នុងឆ្នាំ២០២២។ នេះបើយោងទៅតាមទិន្នន័យចេញផ្សាយដោយក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនង គិតត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣។
ចំនួនប្រជាជនរបស់ប្រទេសជប៉ុនបានកើនឡើងដល់កំពូលក្នុងឆ្នាំ ២០០៨ តែបានធ្លាក់ចុះចាប់តាំងពីពេលនោះមក គឺដោយសារតែអត្រាកំណើតទាប។
យោងតាមទិន្នន័យដដែលនេះ ចំនួនជនបរទេសដែលមានអាស័យដ្ឋាននៅក្នុងប្រទេសជប៉ុនមានចំនួន ២.៩៩ លាននាក់គិតត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ២០២៣ កើនឡើង ១០,៧% ធៀបនឹងឆ្នាំមុន។ ទីក្រុងតូក្យូគឺជាទីតាំងដែលមានជនបរទេសរស់នៅច្រើនបំផុត និងជាទីពេញនិយមសម្រាប់ជនបរទេស ដោយជនបរទេសចំនួន ៥៨១ ១១២ នាក់ ស្មើនឹង ៤,២% កំពុងរស់នៅទីនោះ៕























Account
Security
Favourite Content