នេះជាលើកទី៣ដែល កញ្ញា ភឹម ស្រីនោ ចូលរួមប្រកួតកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា (Miss Grand Cambodia 2023) ប៉ុន្តែលើកនេះ ស្រីនោ មកប្រកួតដោយទំនុកចិត្តខ្ពស់បំផុត និងបានបង្ហាញសក្តានុពលយ៉ាងខ្លាំងក្លា ខុសដាច់ពីការចូលរួមប្រកួតលើកមុនៗ។ បវរកញ្ញារូបនេះ បានក្លាយជាសណព្វចិត្តរបស់អ្នកស្នេហាវិស័យបវរកញ្ញា និងត្រូវបានហ្វេនផេកចាត់ទុកជាបេក្ខភាពលេចធ្លោក្នុងចំណោមបេក្ខភាពផ្លូវការទាំង ២៥ រូប ហើយជាញឹកញាប់ហ្វេនផេកតែងតែ បង្ហោះប្រម៉ូតពីនាង និងធ្វើការ update សកម្មភាពនាងស្ទើរតែរាល់ថ្ងៃ។

ភឹម ស្រីនោ ដែលប្រកាសថានាងត្រៀមព្រមគ្រប់យ៉ាងសម្រាប់ការប្រកួត Miss Grand Cambodia 2023 បានបង្ហាញឱ្យគ្រប់គ្នាឃើញច្បាស់ពីការត្រៀមខ្លួនយ៉ាងល្អរបស់នាង ឆ្ពោះទៅការដណ្តើមមកុដនាពេលឆាប់ៗនេះ។ នាងបាន update សមត្ថភាពខ្លួនឯងស្ទើរតែរាល់ថ្ងៃ តាមរយៈស្ទីល៍ថតរូបប្លែកៗ និងបានប្តូរការតុបតែងខ្លួនថ្មីជានិច្ច ដែលស្ទីល៍តុបតែងខ្លួនរបស់ ស្រីនោ បែបណាក៏ទាក់ភ្នែកហ្វេនខ្លាំង។
បណ្តាហ្វេនផេកធំៗជាច្រើនថា ស្រីនោ ពិតជាអាចឈានដល់ចំណាត់ថ្នាក់ Top 5 ចុងក្រោយ ឬអាចក្លាយជាម្ចាស់មកុដ Miss Grand Cambodia 2023 ក៏ថាបាន ដោយសម្អាងលើការ update សមត្ថភាព និងការខិតខំប្រឹងប្រែងរបស់នាង។ ប៉ុន្តែយ៉ាងណានេះគ្រាន់ជាការព្យាករណ៍ទុកមុនប៉ុណ្ណោះ ការពិតបែបណាត្រូវរង់ចាំមើលការប្រកួតទាំងអស់គ្នា។
តោះទៅមើលស្ទីល៍តុបតែងខ្លួនបែបហិរៗរបស់ កញ្ញា ភឹម ស្រីនោ ដែលហ្វេនផេកនាំគ្នាសរសើរថា ហិរក៏បាន សុភាពក៏បាន!














































































Account
Security
Favourite Content