ប្រើ Baking soda តាមវិធីមួយក្នុងចំណោមវិធី ៤ នេះអាចជួយឱ្យធ្មេញស

ម្សៅ Baking soda ភាគច្រើនត្រូវបានគេប្រើប្រាស់សម្រាប់ការចម្អិននំ ឬចំណីអាហារផ្សេងៗ។ លើសពីនេះ ម្សៅមួយប្រភេទក៏មានអត្ថប្រយោជន៍អាចធ្វើជាភ្នាក់ងារលាងសម្អាតបានដែរមិនថាទីកន្លែង ឬលើរាងកាយមនុស្សយើងនោះទេ។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកពី ៤ វិធីក្នុងការប្រើម្សៅ Baking soda ដើម្បីលាងសម្អាតធ្មេញ៖

១. ប្រើម្សៅ Baking soda លាយជាមួយទឹក

ដាក់ baking soda ក្នុងចានតូចមួយ បន្ទាប់មកចាក់ទឹកបន្តិចទៅក្នុងចាន កូរវាឱ្យសព្វល្អដោយយកចិត្តទុកដាក់កុំឱ្យល្បាយនោះខាប់ពេក ឬរាវពេក។ ក្រោយមកប្រើជក់ជ្រលក់ចូលទៅក្នុងចាន ហើយជូត និងត្រដុសលើធ្មេញថ្នមៗប្រហែល ៣ នាទី ដើម្បីកម្ចាត់កំណក បាក់តេរី និងអាហារដែលនៅសល់នៅលើធ្មេញ។ ចុងក្រោយគ្រាន់តែខ្ពុរមាត់ ហើយដុសធ្មេញជាការស្រេច។ យើងអាចអនុវត្តវិធីបាន ២ ដងក្នុងមួយសប្ដាហ៍។

២. ប្រើម្សៅ Baking soda លាយជាមួយទឹកខ្មេះ

លាយ baking soda ជាមួយ​ទឹក រួច​បន្ថែម​ទឹកខ្មេះ​ ស ​ពីរបី​តំណក់ និង​អំបិល​បន្តិច។ បន្ទាប់មកជ្រលក់ច្រាសដុសធ្មេញរបស់យើងនៅក្នុងល្បាយនោះហើយដុសឱ្យស្អាតរយៈពេលប្រហែក ២ នាទី។ ចុងក្រោយ​អ្នក​ដុសធ្មេញ​ម្តងទៀត​ជាមួយ​ថ្នាំដុសធ្មេញ ដើម្បី​បំបាត់​រសជាតិ​ទឹកខ្មេះ​។

៣. ប្រើម្សៅ Baking soda ជាមួយស្រ្តបឺរី

ស្ត្របឺរីជាផ្លែឈើដែលមានសារធាតុអុកស៊ីតកម្មខ្លាំង និងអាស៊ីត malic ដែលល្អសម្រាប់ធ្មេញស។ នៅពេលយើងញ៉ាំផ្លែស្ត្របឺរី វាអាចជួយសម្អាតសំណល់ ឬកម្ទេចដែលជាប់នៅលើ និងនៅចន្លោះធ្មេញ។ លើសពីនេះ ការផ្សំផ្លែស្ត្របឺរីជាមួយ baking soda ក៏ជាវិធីសាស្ត្រមួយដែលមានប្រសិទ្ធភាពក្នុងការធ្វើឱ្យធ្មេញសបានដែរ។ សម្រាប់វិធីធ្វើគឺកិន​ផ្លែ​ស្ត្របឺរី​រួច​បន្ថែម baking soda ១ ស្លាបព្រា​កាហ្វេ​កូរឱ្យសព្វហើយយកទៅដុស​ធ្មេញ​ប្រហែល ៤-៥ នាទី រួច​លាង​សម្អាត​មាត់​​។

៤.​ ប្រើម្សៅ Baking soda ជាមួយក្រូចឆ្មារ

ក្រូចឆ្មា​រសម្បូរទៅដោយ​សារធាតុ​អាស៊ីត​ដែល​ត្រូវបាន​គេ​ចាត់ទុកជាភ្នាក់ងារ​ជួយ​កម្ចាត់​ស្នាមប្រឡាក់​ពណ៌លឿង​នៅលើ​ធ្មេញបានយ៉ាងល្អ។ យើងត្រូវលាយម្សៅ baking soda ១ ស្លាបព្រាកាហ្វេជាមួយទឹកក្រូចឆ្មារបន្តិច បន្ទាប់មកជ្រលក់សម្លីចូលហើយជូតវាពីលើធ្មេញប្រហែល ២ នាទីរួចខ្ពុរមាត់ចេញ។ ដោយសារតែវាមានលក្ខណៈសម្បត្តិលាងសម្អាតខ្ពស់ ដូច្នេះយើងគួរធ្វើវាត្រឹម ១ ទៅ ២ ក្នុងមួយសប្តាហ៍ប៉ុណ្ណោះ កុំធ្វើវាឱ្យលើស ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជ្រះថ្លាណាស់! ហេង វិសាល និងភរិយា ចូលបច្ច័យជួយអារាមដែលរងគ្រោះដោយអគ្គិភ័យ ៥០០ដុល្លារ

អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក ហេង វិសាល និង​ភរិយា អ្នក​នាង ជា ស្រីនា មាន​សទ្ធា​ជ្រះ​ថ្លា​ពន់​ពេក​បាន​ចូល​បច្ច័យ​ជា​ថវិកា​ចំនួន ៥០០ ដុល្លារ ដល់​អារាម​មួយ​កន្លែង​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆាប​ឆេះ​ព្រៃ​កាល​ពី​ម្សិល​មិញ។

BTS គ្រោងបន្តក្រុមដល់អាយុ ៦០ឆ្នាំ មិនទៅចោល ARMY ងាយៗ

បើទោះបីជា RM និយាយថា លោកធ្លាប់មានគំនិតចង់បំបែកក្រុមជាច្រើនដង តែក្នុងកិច្ចសម្ភាសន៍ថ្មីជាមួយនឹងទស្សនាវដ្ដី GQ ដែលត្រៀមចេញផ្សាយក្នុងខែមីនា ខាងមុខ BTS បង្ហាញគោលបំណង ចង់រួមក្រុមរហូតដល់

ចូលដល់វ័យ ២១ ឆ្នាំ Nellyកូនស្រីអ្នកនាង គង់ សុជាតិ កាត់តែស្អាត កាន់តែមមាញឹក

កូនស្រី​ច្បង​របស់​ពិធី​ការិនី គង់ សុជាតិ គឺ​កញ្ញា Nelly កាន់តែ​ធំ កាន់​តែ​ស្អាត ហើយ​ក៏​កាន់តែ​កសាង​ស្នាដៃ​សិល្បៈ និង​ការ​សិក្សា​ក៏​កាន់តែ​រីកចម្រើន​ទៅ​មុខ​ផងដែរ។ ថ្មី​ៗ​នេះ ម៉ៅ សាលភាពនែលលី បាន​ឈាន​ដល់​វ័យ ២១ ឆ្នាំ

ទោះ Yoo Seung Ho ខំលាក់បាំង អង្គការមួយនៅតែទម្លាយពីទឹកចិត្តសប្បុរស ជួយដល់ឆ្មាអនាថា

បើទោះបីជា Yo Seung Ho បានស្នើសុំមិនឱ្យផ្សព្វផ្សាយជាសាធារណៈ​ក្ដី​ អង្គការជួយសង្គ្រោះសត្វមួយកន្លែង​​នៅតែទម្លាយពីទឹកចិត្តសប្បុរសរបស់លោក ដែលបានជួយចេញថ្លៃព្យាបាលសត្វអនាថាដែលមិនទាន់បានទូទាត់

បង្ហាញកំពូលតារាសម្ដែងកូរ៉េទាំង ១០ រូបដែលមានអ្នកតាមដានច្រើនជាងគេលើ Instagram ដើមឆ្នាំ ២០២៦

ស្របពេលរឿងភាគកូរ៉េគុណភាពជាច្រើនត្រូវបានចេញផ្សាយ ព្រមជាមួយបទចម្រៀង K-Pop ដែលឈរនៅលើកំពូលតារាងបន្តបន្ទាប់ ធ្វើឱ្យប្រជាប្រិយភាពតារាល្បីៗរបស់កូរ៉េនៅតែបន្តកើនឡើងជាលំដាប់។យោងតាមចំណាត់

អបអរថ្ងៃកំណើត J-Hope បរិច្ចាគថវិកាផ្ទាល់ខ្លួន ៣០០ លានវ៉ុនជួយមន្ទីរពេទ្យ​​ និងសិស្សក្រីក្រ

នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈនេះ មន្ទីរពេទ្យ Seoul Asan បានប្រកាសថា J-Hope សមាជិកក្រុម BTS បានបរិច្ចាគថវិកាចំនួន ២០០ លានវ៉ុន (១៣៨ ០០០ ដុល្លារ) ដល់ផ្នែកពេទ្យកុមារនៃមន្ទីរពេទ្យ Seoul Asan ដើម្បីអបអរសាទរខួប

ថ្មីៗនេះក្រៅពីថតរឿងបុរាណហើយនោះ ព្រះនាង ជេនណា បានចូលរួមប្រគំតន្ត្រីមួយ ក្នុងទីក្រុងប៉េកាំងផងដែរ

ដូច​អ្នក​គាំទ្រ​ដឹង​ហើយ​ថា ព្រះនាង នរោត្តម ជេនណា ទើប​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​រឿង​ភាគ​បុរាណ​ចិន ដែល​ទើប​បញ្ចប់​ការ​ថត​កាលពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ធ្វើឲ្យ​អ្នក​គាំទ្រ​ទ្រង់ រំភើប​ជា

ATEEZ យកឈ្នះ “បណ្តាសា ៧ ឆ្នាំ” ជាមួយពានរង្វាន់សិល្បករប្រចាំឆ្នាំ

កាលថ្ងៃទី ១៥ ខែកុម្ភៈ កន្លងទៅ ATEEZ បានបង្ហាញឥទ្ធិពលជាតារាលំដាប់ពិភពលោក ជាមួយនឹងពានរង្វាន់ចំនួន ៣ ពីកម្មវិធី Hanteo Music Awards 2025 យកឈ្នះបណ្ដាសា ៧ឆ្នាំ។

យូរៗជួបរួមគ្នាម្ដង ឱក សុគន្ធកញ្ញា និង ព្រាប សុវត្ថិ នៅតែធ្វើឲ្យហ្វេននៅតែរំភើប

ថ្មី​ៗ​នេះ​កំពូល​តារា​ប្រុស​ស្រី​២ រូប​ប្រចាំ​ប្រទេស​កម្ពុជា គឺ ឱក សុគន្ធកញ្ញា និង​លោក ព្រាប សុវត្ថិ បាន​សម្ដែង​រួម​គ្នា​ជា​ថ្មី​ម្ដង​ទៀត កាលពី​ថ្ងៃ​ទិវា​ក្ដី​ស្រលាញ់ ដោយ​ដៃគូ​ចាស់​ទាំង ២ បកស្រាយ​បទ «លះបង់​ឲ្យ​អ្នក​ទី៣» ដែល​ចេញ​

មិត្តជិតស្និទ្ធ! G-Dragon ប្រាប់ថា ខ្លួននិយាយទូរស័ព្ទជាមួយ Lee Soo Hyuk ម្ដង១ ទៅ ២ម៉ោង

នៅក្នុងកម្មវិធី ZIP Daesung ដែលបានចេញផ្សាយក្នុងខែកុម្ភៈនេះ G-Dragon បានចែករំលែកអំពីទំនាក់ទំនងជិតស្និទ្ធជាមួយនឹង Lee Soo Hyuk ដោយបញ្ជាក់ថា ពួកគេឧស្សាហ៍ចំណាយពេលរាប់ម៉ោង និយាយ

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី