៩ ​យ៉ាង​ដែល​អ្នក​មិន​ធ្លាប់​ដឹង​អំពី​ក្រែម​លាប​មាត់

ក្រែម​លាប​មាត់​អ្នក​ណាៗ​ក៏​ស្គាល់​ តែ​រឿង​រ៉ាវ​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ​លោក​អ្នក​អាច​នឹង​មិន​ធ្លាប់​ដឹង​ពី​មុន​មក​ឡើយ។ តោះ​យើង​ទៅ​មើល​ទាំង​អស់​គ្នា!

១.​ ដើម​កំណើត​នៃ​ក្រែម​លាប​មាត់

ក្រែម​លាប​មាត់​ដែល​មនុស្ស​បាន​ផលិត​ឡើង​មក​ដំបូង​បង្អស់​ កាល​ពី​ជាង​ ៥ពាន់​ឆ្នាំ​មុន។ មនុស្ស​សម័យ​មុន​បាន​យក​ត្បូង​មាន​តម្លៃ​មក​កិន​ហើយ​យក​កម្ទេច​លាប​នៅ​លើ​បបូរ​មាត់ ហើយ​ក៏​មាន​ភស្តុតាង​មួយ​ចំនួន​​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​មនុស្ស​ស្រី​សម័យ​មុន​បាន​យក​ទឹក​ផ្លែ​ឈើ​មក​កិន​ដើម្បី​លាប​បបូរ​មាត់​ផង​ដែរ។

២.​ ក្រែម​មួយ​ចំនួន​ផ្សំ​ឡើង​មក​ពី​ត្រី

ក្រែម​លាប​មាត់​មួយ​ចំនួន​មាន​ការ​ផ្សំ​ឡើង​ពី​ខ្លាញ់​របស់​សត្វ​ត្រី​ ឬ​ស្រកា​របស់​វា។ សារ​ធាតុ​ទាំង​នេះ​ជួយ​ធ្វើ​ឲ្យ​បបូរ​មាត់​មាន​សំណើម​ និង​រលើបរលោង។

៣.​ ក្រែម​លាប​មាត់​ធ្លាប់​ត្រូវ​បាន​គេ​ហាម​ឃាត់

កាល​ពី​សម័យ​មុន​នៅ​ប៉ែក​អឺរ៉ុប​ ក្រែម​លាប​មាត់​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​ព្រោះ​គេ​ចាត់​ទុក​ថា​ស្ត្រី​ដែល​លាប​ក្រែម​គឺ​ជា​សោភិនី។​​ នៅ​ក្នុង​គ្រិស្តសករាជ ១៧០០​មនុស្ស​ប្រុស​អាច​បញ្ឈប់​ពិធី​មង្គលការ​បាន​ភ្លាម​​ប្រសិន​បើ​សង្ស័យ​ថា​ត្រូវ​បាន​គេ​លួង​លោម​ឲ្យ​រៀប​ការ​ជា​មួយ​ដោយ​ការ​លាប​ក្រែម​ ព្រោះ​គេ​គិត​ថា​វា​ជា​ការ​ដាក់​ស្នេហ៍។

៤.​ប្រធានាធិបតី​ម្នាក់​របស់​សហរដ្ឋ​អាមេរិក​ងប់ងុល​ជា​មួយ​នឹង​ក្រែម​លាប​មាត់

លោក​ George Washington អតីត​ប្រធានាធិបតី​ម្នាក់​របស់​សហរដ្ឋ​អាមេរិក​មាន​រស​និយម​ចូលចិត្ត​លាប​ក្រែម។ ប្រសិន​បើ​អ្នក​រក​មើល​រូប​របស់​គាត់​ដែល​ជា​រូប​គំនូរ​អ្នក​នឹង​សង្កេត​ឃើញ​ថា​បបូរ​មាត់​របស់​គាត់​មាន​ពណ៌​ស្រស់​ឆើត​ដូច​ជា​មនុស្ស​ស្រី​ដែរ។

៥.​ ក្រែម​លាប​មាត់​ជា​និមិត្តសញ្ញា​នៃ​ការ​រើស​បម្រាស់​ពី​ភាព​ជា​ទាសករ​របស់​ស្ត្រី

នៅ​ឆ្នាំ ១៩១២​ មាន​ការ​ដង្ហែ​ក្បួន​បាតុកម្ម​ទាមទារ​សិទ្ធិ​ស្មើ​គ្នា​រវាង​ស្ត្រី​និង​បុរស​​ ដោយ​ពួក​គេ​បាន​ប្រើ​ក្រែម​លាប​មាត់​ដែល​ចាត់​ទុក​ថា​ជា​និមិត្តសញ្ញា​មួយ​នៃ​សិទ្ធិសេរីភាព​របស់​ស្ត្រី។

៦.​ បំពង់​ក្រែម​លាប​មាត់​ដំបូង​បង្អស់​ក្នុង​លោក​

នៅ​ក្នុង​សតវត្ស​ឆ្នាំ ១៩០០ ​អាច​ហៅ​បាន​ថា​ជា​យុគសម័យ​នៃ​និវត្តនាការ​របស់​ក្រែម​លាប​មាត់​ក៏​ថា​បាន​។ បំពង់​របស់​ក្រែម​លាប​មាត់​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ១៩១៥​ ក្រោយ​មក នៅ​ឆ្នាំ​១៩២៣​ ក៏​មាន​ក្រែម​លាប​មាត់​ទាន់​សម័យ​ជា​ច្រើន​ចេញ​មក​ជា​ហូរហែ។ រហូត​ដល់​ឆ្នាំ​ ១៩៣០​ MAX ឈ្មោះ​របស់​យីហោ​គ្រឿង​សំអាង​ម៉ាក​ល្បី​បាន​ផលិត​ក្រែម​លាប​មាត់​រលោង​ដំបូង​បង្អស់​ក្នុង​លោក។

៧.​ ក្រែម​លាប​មាត់​ធ្លាប់​ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្នុង​ទី​ក្រុង​ញូវយ៉ក

​នៅ​ក្នុង​គ្រិស្តសករាជ ១៩២០ គណៈកម្មការ​ខាង​ផ្នែក​សុខភាព​បាន​ប្រកាស​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ប្រើប្រាស់​ក្រែម​លាប​មាត់​ដោយ​មាន​ការ​សង្ស័យ​ថា​មាន​ការ​លួច​ដាក់​ថ្នាំ​ពុល​ក្នុង​ក្រែម​លាប មាត់។

៨.​ ក្រែម​លាប​មាត់​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​លង់​ស្នេហ៍

តាម​ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ប្រុស​ប្រើ​ពេល​ ៧.៣វិនាទី​ក្នុង​ការ​សម្លឹង​មើល​បបូរ​មាត់​មនុស្ស​ស្រី​ដែល​លាប​ក្រែម​ពណ៌​ក្រហម​ ប្រើ​ពេល​ ៦.៧វិនាទី​ក្នុង​ការ​សម្លឹង​មើល​បបូរ​មាត់​មនុស្ស​ស្រី​ដែល​លាប​ក្រែម​ពណ៌​ផ្កាឈូក​ និង​ប្រើ​ពេល​ត្រឹម​តែ​ ២.២​វិនាទី​ប៉ុណ្ណោះ​ក្នុង​ការ​សម្លឹង​មើល​បបូរ​មាត់​មនុស្ស​ស្រី​ដែល​មិន​មាន​លាប​ក្រែម។

៩.​ ស្ថិតិ នៃ​ការ​លក់​ បញ្ជាក់​ដោយ​ដឹង​ថា​មនុស្ស​ស្រី​ចូល​ចិត្ត​លាប​ក្រែម​ខ្លាំង​ប៉ុណ្ណា

ជា​រៀង​រាល់​ឆ្នាំ​ក្រែម​លាប​មាត់​ជាង​ ៨០០ ទៅ​​៩០០​លាន​ដើម​ត្រូវ បាន​ចែក​ចាយ​ទៅ​លក់​ទូទាំង​ពិភពលោក​ ហើយ​ស្ត្រី​នៅ​ប៉ែក​អឺរ៉ុប​គឺ​ជា​អ្នក​ដែល​ងប់ងុល​ជា​មួយ​នឹង​ក្រែម​លាប​មាត់​ខ្លាំង​បំផុត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង