ជានរណាគេខ្លះ? តារាប្រុសអាស៊ី ៥ នាក់ លេចធ្លោខ្លាំងនៅហូលីវូដក្នុងឆ្នាំ ២០២១

ជាការពិតទៅ នេះមិនមែនជាលើកទី ១ នោះទេ ដែលតារាប្រុសមានដើមកំណើតជាជនជាតិអាស៊ី បានលេចវត្ដមានក្នុងខ្សែភាពយន្ដហូលីវូដ និងទទួលបានការសរសើរពីសំណាក់អ្នកគាំទ្រនៅជុំវិញពិភពលោក ជាក់ស្ដែងដូចជាលោក Jackie Chan (ឈិនឡុង) និង Donnie Yen (កុំកុំ) សុទ្ធសឹងតែជាកំពូលតារាសម្ដែងដែលមានប្រជាប្រិយភាពទូទាំងពិភពលោក។ តែដូចគេថា រលកក្រោយច្រានរលកមុខ ក្រៅពីតារាសម្ដែងទាំង ២ ដួងនេះ គេក៏ឃើញមានវត្ដមានរបស់តារាសម្ដែងប្រុសជាច្រើន បានបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងវិស័យភាពយន្ដហូលីវូដជាបន្ដបន្ទាប់។ ហើយសម្រាប់ឆ្នាំ ២០២១ នេះវិញ គឺមានតារាសម្ដែង ៥ រូប ដែលលេចធ្លោខ្លាំងមែនទែន ថែមទាំងបានបានឆក់បេះដូងអ្នកគាំទ្រជាច្រើនទៀតផង៖

១ Simu Liu

ហ្វេនៗ របស់ Marvel ជឿថា ប្រាកដជាបានស្គាល់តារាប្រុសរូបនេះហើយ ព្រោះលោកបានចូលរួមសម្ដែងក្នុងខ្សែភាពយន្ដ Super hero ដ៏ល្បី គឺរឿង Shang Chi and the legend of Ten rings ដោយរូបលោកបានសម្ដែងជាតួឯក គឺ Shang Chi តែម្ដង។ ជាមួយនឹងទេពកោសល្យ និងការសម្ដែងដ៏ប៉ិនប្រសប់ អមជាមួយឈុតឆាកវ៉ៃគ្នាយ៉ាងជក់ចិត្ត តារាប្រុសវ័យ ៣២ ឆ្នាំរូបនេះពិតជាបានឆក់យកបេះដូងអ្នកគាំទ្ររបស់ Marvel មិនតិចនាក់នោះទេ។ ថ្វីបើលោកជាតួអង្គ Super hero ថ្មីទើបលេចមុខ តែ​អ្នកគាំទ្រជាច្រើនបានចាត់ទុកលោកជាវីរៈបុរសដ៏អស្ចារ្យម្នាក់ ក្នុងចំណោម Super hero ដែលពួកគេធ្លាប់តាមដាន និងគាំទ្រ។ មិនតែប៉ុណ្ណោះ ថែមទាំងសង្ឃឹមថា រឿង Shang Chi នឹងអាចមានវគ្គ ២ ឆាប់ៗ។

មែនទែនទៅ លោកត្រូវបានគេចាត់ទុកថាជាតារាជនជាតិអាស៊ី ដែលទទួលជោគជ័យខ្លាំងមែនទែនក្នុងឆ្នាំ ២០២១ ព្រោះតែខ្សែភាពយន្ដ ​ Shang Chi អាចរកបានចំណូលយ៉ាងច្រើនរហូតដល់ទៅជាង ៤០០ លានដុល្លារអាមេរិក បើទោះបីជាពិភពលោកកំពុងជួបវិបត្តិកូវីដ ១៩ ក៏ដោយ។ ខណៈចិនដែលជាទីផ្សារខ្សែភាពយន្ដធំមួយក៏មិនបានចាក់បញ្ចាំងខ្សែភាពយន្ដមួយនេះដែរ។

ក្រៅពីរឿង Shang Chi តារាប្រុសមានដើមកំណើតជាជនជាតិចិនរូបនេះ  ក៏ធ្លាប់បានចូលរួមសម្ដែងក្នុងរឿងផ្សេងៗ ដូចជា Taken, Slasher, Kim’s convenience និង Orphan Black ជាដើម។

២ Henry Golding

បើប្រិយមិត្តធ្លាប់ទស្សនារឿង Crazy Rich Asians គឺថាច្បាស់ជាបានស្គាល់តារាប្រុសរូបនេះតែម្ដង គឺលោក Henry Golding ព្រោះថារឿងមួយនេះ គឹមានភាពល្បីល្បាញកាលពីឆ្នាំ ២០១៨ ខណៈក៏បានចាក់ផ្សាយនៅក្នុងរោងកុនប្រទេស កម្ពុជា ផងដែរ។ វត្ដមានរបស់លោក​ក្នុងខ្សែភាពយន្ដថ្មីមួយទៀត គឺ Snake Eyes គឺពិតជាធ្វើឲ្យតារាប្រុសវ័យ ៣៤ ឆ្នាំរូបនេះ មានភាពលេចធ្លោកាន់តែខ្លាំងថែមមួយកម្រិតទៀតក្នុងវិស័យភាពយន្ដហូលីវូធ។ ថ្វីបើប្រាក់ចំណូលរឿងមួយនេះ មិនបានខ្ពស់ដូចការរំពឹងទុកដោយអាចរកបានត្រឹមខ្ទង់ ៤០ លានដុល្លារអាមេរិក តែតារាប្រុសរូបនេះ នៅតែជាទីចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនដោយសារតែសមត្ថភាពខ្ពស់ក្នុងការសម្ដែង ទាំងទឹកមុខ និងរូបរាង។

ជាមួយគ្នានេះ ប្រិយមិត្ត ក៏អាចមើលរឿងផ្សេងៗ ដែលលោកបានចូលរួមសម្ដែង ដោយមានដូចជា Last Christmas, The Gentlemen, A Simple Favor និងផ្សេងៗ ទៀត។

៣ Lewis Tan

ក្រោយពីលេចមុខក្នុងរឿងហូលីវូដជាច្រើនដូចជា​ Deadpool 2, Fast and Furious, Pirates of the Caribbean: At the world’s End លោក Lewis Tan ក៏មានឱកាសបានសម្ដែងរឿងជាបន្ដបន្ទាប់ ហើយខ្សែភាពយន្ដដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍លើលោកនោះគឺ Mortal  Kombat  ដែលទើបចេញក្នុងឆ្នាំ ២០២១ នេះ។ ជាប្រភេទខ្សែភាពយន្ដដែលដកស្រង់ពីវីដេអូហ្គេម មានឈុតឆាកវាយគ្នាយ៉ាងព្រឺព្រួចរន្ធត់ តារាសម្ដែងប្រុសវ័យ ៣៤ ឆ្នាំ រូបនេះ ពិតជាធ្វើបានល្អ។ ខណៈទទួលបានការសរសើរយ៉ាងច្រើនពីអ្នកគាំទ្រ និងសង្ឃឹមថាលោកនឹងត្រលប់មកវិញឆាប់ៗ ជាមួយខ្សែភាពយន្ដដែលកាន់តែមានគុណភាព។ ជាមួយប្រាក់ចំណូលជាង ៨០ លានដុល្លារអាមេរិក រឿងមួយនេះ ត្រូវបានចាត់ចូលក្នុងរឿងដែលទទួលបានជោគជ័យមួយក្នុងឆ្នាំ ២០២១ ។

៤ Daniel Wu

បើនិយាយពីតារាសម្ដែងប្រុស ហុងកុង​ មានឈ្មោះល្បីលោក Daniel Wu គិតថាប្រិយមិត្តនៅកម្ពុជាអាចនឹងស្គាល់ច្រើន ព្រោះលោកបានលេចមុខក្នុងខ្សែភាពយន្ដមិនតិចជាង ៦០ រឿងឡើយ។ ខណៈភាពល្បីល្បាញរបស់លោកបានរីកសាយខ្លាំងនៅតំបន់អាស៊ី ហើយថ្មីៗ នេះដែរ លោក Daniel Wu ក៏បានចូលរួមសម្ដែងក្នុងខ្សែភាពយន្ដ ហូលីវូដ ថ្មីមួយទៀតជាមួយលោក Hugh Jackman ដែលភាគច្រើនយើងស្គាល់ថាជាវីរៈបុរស X-Men។ សម្រាប់ខ្សែភាពយន្ដថ្មី Reminiscence តារាប្រុសវ័យ ៤៧ នេះ បានសម្ដែងជាតួអង្គដែលចេះវ៉ៃ បាញ់កាំភ្លើងយ៉ាងស្ទាត់ជំនាញ។ ​រីឯការសម្ដែងវិញសាកសមខ្លាំង បើទោះជាលោកមិនមែនជាតួឯកធំ ក៏ប៉ុន្ដែវត្ដមានរបស់លោកធ្វើឲ្យខ្សែភាពយន្ដមួយនេះកាន់តែមានភាពអស្ចារ្យ និងទទួលបានការគាំទ្រកាន់តែខ្លាំងពីអ្នកគាំទ្រជុំវិញពិភពលោក។

៥ Chang Chen

តារាសម្ដែងប្រុសវ័យ ៤៥ ឆ្នាំ លោក Chang Chen គឺជាតារាសម្ដែងជើងចាស់មួយរូបក្នុងប្រទេស ចិន ដែលមានឈ្មោះបោះសំឡេង ខណៈបានលេចមុខក្នុងខ្សែភាពយន្ដចិនល្បីៗ ជាច្រើនដូចជា Red Cliff, Brotherhood of blades, The Soul, Bad boy, The assassin ជាដើម។ ក្នុងឆ្នាំ ២០២១ នេះ រូបលោកក៏មានឱកាសបានចូលរួមសម្ដែងក្នុងខ្សែភាពយន្ដហូលីវូដ Dune។ ក្នុងខ្សែភាពយន្ដនេះ លោកសម្ដែងជាតួអង្គ Dr Yueh ដែលជាតួអង្គពិបាកសម្ដែងមួយ ដោយសារតែជាតួអង្គមានបញ្ហាច្រើន ប៉ុន្ដែលោកនៅតែអាចសម្ដែងបានយ៉ាងល្អធ្វើឲ្យអ្នកគាំទ្រមិនសរសើរមិនបាន។ ជាពិសេស លោកទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្ដាអ្នកគាំទ្រលើបណ្ដាញសង្គមផងដែរ។

គិតមកដល់ពេលនេះ ខ្សែភាពយន្ដមួយនេះ អាចរកចំណូលបានច្រើនជាង ​៣៥០ លានដុល្លារអាមេរិក ដែលចាត់ទុកជាខ្សែភាពយន្ដដែលជោគជ័យខ្លាំងមួយដែរក្នុងឆ្នាំ ២០២១។

 ក្នុងចំណោមតារាប្រុសខាងលើ មានអាយដលរបស់ប្រិយមិត្ដដែរ ឬអត់?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម