ចង់ជិះកង់ចូលរុកតាមព្រៃនៅម្តុំតំបន់ប្រាសាទមែន? ជិះតាមផ្លូវ២នេះ ដឹងតែមិនខកចិត្តទេ៎!

ជិះកង់នៅសៀមរាបរាល់ដង ជិះដល់ណាខ្លះ? ជិះតាមផ្លូវធំ តាមវង់តូច ឬវង់ធំមែន? បើនឹកឃើញចង់ប្តូរបរិយាកាសជិះរុកតាមផ្លូវតូចៗល្មមម៉ាជិះកង់ ឬម៉ូតូបានតាមព្រៃរាក់ៗនៅម្តុំប្រាសាទ អាចពិចារណាតំបន់៣ នេះបាន ដែលមានគេជិះច្រើនគួរសម និងមានសុវត្ថិភាពផងដែរ។

ប្រាសាទជ្រុង (មិនសូវឆ្ងាយ)

ក្រោយពីជិះហួសប្រាសាទអង្គរវត្ត សូមឆ្ពោះទៅកាន់ខ្លោងទ្វារទន្លេអុំ ហើយរកមើលផ្លូវតូចខាងឆ្វេងដៃ (ផ្លូវឡើងទួលខ្ពស់បន្តិច ត្រង់នេះអាចបណ្តើរកង់ សុវត្ថិភាពជាង)។ ជិះតាមកំពែងទៅមុខត្រង់រហូត ហើយកុំភ្លេចគយគន់ទេសភាពទន្លេអ៊ំនៅខាងឆ្វេងដៃផង។

អាចឈប់សម្រាកនៅត្រង់ប្រាសាទជ្រុង ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងផ្តិតយករូបថតស្អាតៗ។ រួចសឹមបន្តដំណើរទៅមុខ រហូតដល់ខ្លោងទ្វារមួយទៀត ដែលជាទីកន្លែងថតរូបលាក់ខ្លួនដ៏ពេញនិយមមួយផងដែរ។ សម្រាកថតរូបរួចហើយ បន្តជិះចុះតាមផ្លូវភូមិនៅខាងស្តាំរហូតដល់ឃើញប្រាសាទបាយ័ន។

អ្នកអាចបន្តដំណើរទៅទស្សនាប្រាសាទផ្សេងទៀតក៏បាន ឬក៏បកត្រលប់ទៅខេត្តវិញក៏បាន។

ទំនប់បារាំង (ឆ្ងាយគ្រាន់)

អ្នកត្រូវជិះទៅកាន់ប្រាសាទតាព្រហ្ម ហើយបន្តដំណើរតាមផ្លូវតូចឆ្ពោះទៅកាន់ប្រាសាទតានៃ ដើម្បីទៅដល់ទំនប់បារាំង ដែលមានទិដ្ឋភាពទឹកហូរយ៉ាងស្អាតក្នុងរដូវវស្សា។

ក្រោយពេលសម្រាករួចហើយ អ្នកក៏អាចធ្វើដំណើរទៅកាន់ប្រាសាទព្រះខ័ន។ ទិដ្ឋភាពប្រាសាទព្រះខ័នតាមផ្លូវនេះ ពិតជាគួរឲ្យចង់គយគន់ និងស្រស់ស្រាយខ្លាំងណាស់។

បន្ទាប់ពីនេះ អ្នកអាចជិះបន្តកាត់តាមប្រាសាទផ្សេងៗទៀតបញ្ចប់វង់ធំ ហើយត្រឡប់ចូលទីរួមខេត្តវិញ។

***ដោយសារតែជិះតាមផ្លូវតូចក្នុងព្រៃ រាងស្ងាត់បន្តិច ហេតុនេះ ការជិះកង់ជាក្រុមជាជម្រើសល្អបំផុត។ ហើយកុំភ្លេចត្រៀមសម្ភារៈ សម្រាប់ករណីចាំបាច់ផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ