ជំនឿ ១២យ៉ាង​ចម្លែក​ណាស់ តែ​ប្រជាជន​​ជប៉ុន ជឿ​ខ្លាំង​លើ​រឿង​ទាំង​អស់​នេះ

បណ្ដា​ប្រទេស​នីមួយៗ តែងតែ​មាន​រឿង​ចម្លែក​ផ្សេងៗ​ គ្នា និង​មាន​អបិយ​ជំនឿ​លើ​រឿង​ខុសៗ គ្នា។​ ជាក់​ស្ដែង​ ដូច​ជា​ប្រទេស ជប៉ុន ក៏​មិន​ខុស​ពី​គេ ហើយ​ថែម​ទាំង​មាន​អបិយ​ជំនឿ​ចម្លែក​ដែល​នឹក​ស្មាន​មិន​ដល់​ទៀត​ផង​។ តោះ​ទៅ​អាន​បន្តិច​មើល​ថា​មាន​អ្វី​ខ្លះ៖

១ ប្រសិន​បើ​ឆ្មា​លុប​មុខ នឹង​មាន​ភ្លៀង​ធ្លាក់​នៅ​ថ្ងៃ​បន្ទាប់

ដោយ​គេ​ជឿ​ថា​ ឆ្មា​ជា​សត្វ​មាន​ញាណ​ពិសេស ណា​មួយ​វា​ជា​សត្វ​ដែល​មិន​សូវ​ចូលចិត្ត​ទឹក​ផង។ ឆ្មា​មាន​ទម្លាប់​មួយ​វា​​​​លុប​មុខ​របស់​វា​នៅ​ពេល​ដែល​មេឃ​មាន​សំណើម​ច្រើន ហើយ​វា​អាច​មាន​ញាណ​ដឹង​ថា​ពេល​ណា​មេឃ​មាន​សំណើម​ច្រើន។ បែបនេះ ទើប​ឲ្យ​តែ​ពេល​ឆ្មា​លុប​មុខ ប្រជា​ជន​ជប៉ុន​ជឿ​ថា​ នឹង​មាន​ភ្លៀង​ធ្លាក់​ឆាប់ៗ ឬ​នៅ​ថ្ងៃ​បន្ទាប់។

២ ដាក់​ខ្នើយ​ដេក​ទៅ​ទិស​ខាង​ជើង​នឹង​ឆាប់​ស្លាប់

មនុស្ស​ដែល​ស្លាប់​ហើយ​នៅ​ជប៉ុន គេ​នឹង​តម្កល់​សព​បែរ​ក្បាល​ទៅ​ទិស​ខាង​ជើង ​ប្រសិន​បើ​អ្នក​ដាក់​ខ្នើយ​ដេក​បែរ​ទៅ​ទិស​ខាង​ជើង​ដែរ​នោះ​វា​ជា​ប្រផ្នូល​មិន​ល្អ ព្រោះ​អ្នក​ដេក​ដូច​ជា​មនុស្ស​ស្លាប់​ហើយ អ្នក​អាច​នឹង​ជួប​គ្រោះ​កាច ឬ​អាច​ប៉ះពាល់​ដល់​ជីវិត​ទៀត​ផង។

៣ កុំ​ដាក់​អំបោស​សំយុង​ចុះ​ក្រោម​ អ្នក​នឹង​បាត់​ម៉ូយ

បើ​ជា​អ្នក​រក​ស៊ី ធ្វើ​ជំនួញ​បើក​ហាង​ផ្សេងៗ គឺ​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន​ចំពោះ​រឿង​នេះ ព្រោះ​ជន​ជាតិ​ជប៉ុន​ជឿ​តែង​ជឿ​ថា បើ​ដាក់​អំបោស​សំយុង​ចុះ​ក្រោម​ ជំនួញ​អ្នក​នឹង​មិន​កាក់កប​ទេ ​ពោល​គឺ​ស៊យ​តែ​ម្ដង។

៤ បើ​អ្នក​មាន​ទង​ត្រចៀក​ធំ​ អ្នក​នឹង​មាន​លុយ​ច្រើន

ប្រជាជន​ជប៉ុន​មាន​ជំនឿ​បែប​នេះ ក៏​ព្រោះ​ក្នុង​ចំណោម​ព្រះ​មួយ​របស់​ជប៉ុន​ មាន​មួយ​ព្រះ​អង្គ​ដែល​មាន​ទង​ត្រចៀក​ធំ ហើយ​ព្រះ​អង្គ​ជា​ព្រះ​ដែល​សំណាង​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ។ ដូច្នេះហើយ​ គេ​ជឿ​ថា​ អ្នក​ណា​ដែល​មាន​ទង​ត្រចៀក​ធំ នឹង​មាន​សំណាង​ ហើយ​រក​ស៊ី​ឆាប់​មាន​បាន​ មាន​ប្រាក់​ច្រើន។​

​

៥ លាង​បន្ទប់​ទឹក​ឲ្យ​ស្អាត​ អ្នក​នឹង​កើត​បាន​កូន​ស្រី​ស្រស់​ស្អាត​ម្នាក់​

តើ​វា​ជា​ការ​ពិត​មែន​ ឬ? គ្រាន់​តែ​ឧស្សាហ៍​​លាង​បន្ទប់​ទឹក និង​សម្អាត​វា​ឲ្យ​ស្អាត​ នឹង​មាន​កូន​ស្រី​ដ៏​ស្រស់​ស្អាត​។ តាម​ពិត​ទៅ​គឺ​គ្មាន​ភស្តុតាង​ណា​ ​បញ្ជាក់​ច្បាស់​ទេ​ថា រឿង​នេះ​ជា​រឿង​ពិត តែ​វា​ទំនៀម​ទម្លាប់​តាំង​ពី​បុរាណ​មក ហើយ​គេ​ធ្វើ​តៗ គ្នា​រហូត​មក​។ អ្នក​ខ្លះ​ក៏​សម​ដូច​បំណង​ អ្នក​ខ្លះ​ក៏​អត់។ ​

៦ កុំ​ហាល​ខោអាវ​ពេល​យប់​

​ដោយ​សារ​តែ​វិញ្ញាណ និង​ព្រលឹង​ចូលចិត្ត​នៅ​កន្លែង​ត្រជាក់​ ដូច្នេះ​ហាល​ខោអាវ​ពេល​យប់​ អាច​នឹង​ធ្វើ​ឲ្យ​វិញ្ញាណ ព្រលឹង​អនាថា​ទាំង​នោះ​ទុំ​ជាប់​លើ​ខោ​អាវ​មិន​ទៅ​ណា ដែល​អាច​ធ្វើ​ឲ្យ​សយ​ ឬ​ឈឺថ្កាត់​ពេល​យក​ខោអាវ​នោះ​មក​ស្លៀក។

clothes hanging on the clothesline with sunset

​​​​៧ សត្វ​ក្អែក​យំ​នឹង​មាន​រឿង​អាក្រក់

អាច​និយាយ​ថា​មិន​ខុស​ពី​អបិយជំនឿ​សត្វ​ខ្លែង​ស្រាក់​យំ​ នៅ​ប្រទេស​ កម្ពុជា ​ដែរ។ ​គេ​ជឿ​ថា​ នៅ​ពេល​ដែល​វា​យំ អាច​នឹង​មាន​មនុស្ស​ស្លាប់​ ឬ​ឈឺ​ថ្កាត់ និង​មាន​គ្រោះ​ចង្រៃ​ផ្សេងៗ។

៨ ក្រាស់​សិត​សក់​បាក់​ធ្មេញ​អាច​នឹង​នាំ​ចង្រៃ

អបិយ​ជំនឿ​មួយ​នេះ មិន​ខុស​ពី​ការ​ដែល​ធ្វើ​ឲ្យ​កញ្ចក់​បែក​នឹង​នាំ​ គ្រោះ​ចង្រៃ​កាន់​អ្នក​ដែល​ធ្វើ​ឲ្យ​បែក​នោះ​ទេ។ ប្រជាជន​ជប៉ុន​មាន​ជំនឿ​ថា ពួក​គេ​នឹង​ជួប​បញ្ហា ឬ​រឿង​សយ​​ផ្សេងៗនៅ​ពេល​ដែល​ធ្វើ​ឲ្យ​ក្រាស់​សិត​សក់ បាក់​ធ្មេញ។ ដូច្នេះ​ពួក​គេ​ មាន​ការ​ប្រុង​ប្រយ័ត្ន​ណាស់ ជា​មួយ​ក្រាស់​សិត​សក់។

៩ បាំង​ដៃ​មេ​ពេល​ហែ​​សព

នៅ​ពេល​ដែល​ទៅ​ហែ​សព​នរណា​ម្នាក់ ឬ​មាន​គេ​ហែល​សព​កាត់​មុខ ​គឺ​ត្រូវ​យក​ម្រាម​ដៃ​មេ​លាក់​ចូល​ក្នុង​ដៃ (ក្ដាប់​ដៃ​រួច​ដាក់​មេ​ដៃ​ចូល​ក្នុង​)។ បើ​មិន​ធ្វើ​ដូច្នេះ គេ​មាន​ជំនឿ​ថា​ ​ឪពុក​ ម្ដាយ​ របស់​ខ្លួន​នឹង​ឆាប់​ស្លាប់។

១០ កុំ​យក​ប៊ិច​ក្រហម​សរសេរ​ឈ្មោះ​នរណា​ម្នាក់

រឿង​អាក្រក់​អាច​នឹង​កើត​ឡើង​ចំពោះ​នរណា​ម្នាក់ ប្រសិន​បើ​អ្នក​យក​ប៊ិច​ក្រហម​សរសេរ​ឈ្មោះ​របស់​ពួក​គេ ព្រោះ​វា​ហាក់​ដូច​ជា​កំពុង​ហៅ​សំណាង​អាក្រក់ ឬ​វិញ្ញាណ​អាក្រក់​ណា​មួយ​ទៅ​តាម​យាយី​ពួកគេ បើ​ធ្ងន់ធ្ងរ​អាច​នឹង​គ្រោះ​កាច​ប៉ះពាល់​ដល់​ជីវិត​ទៀត។

១១ លេខ ៤ លេខ​មិន​ល្អ

បើ​អ្នក​ជា​មនុស្ស​មិន​ខ្វល់​ច្រើន​ ច្បាស់​ថា​ថ្ងៃ​អ្វី​ក៏​ជា​ថ្ងៃ​ល្អ លេខ​អ្វី​ក៏​ជា​លេខ​ល្អ​ តែ​សម្រាប់​ប្រជាជន​ជប៉ុន ចាត់​ទុក​ថា​លេខ ៤ ជា​លេខ​មិន​សូវ​ល្អ ព្រោះ​ភាសា​ជប៉ុន​ពាក្យ​លេខ ៤ អាន​ទៅ​សូរ​សំឡេងដូច​ពាក្យ​ថា​ ស្លាប់។ អ៊ីចឹង​ហើយ​ ប្រជាជន​ជប៉ុន ចៀសវាង​ការ​ទិញ​របស់​អ្វី​ដែល​មាន ៤ ចំណែក ឬ ៤ ដុំ​ទៅ​ឲ្យ​នរណា​ម្នាក់ ដោយ​ខ្លាច​រឿង​អាក្រក់​កើត​ឡើង​លើ​ម្នាក់​នោះ។

១២ បើ​នៅ​សុខៗ កណ្ដាស់​បាន​ន័យ​ថា​មាន​គេ​កំពុង​និយាយ​ដើម

សុខៗ ស្រាប់​តែ​កណ្ដាស់​ ឈឺក ទាំង​ដែល​អ្នក​មិន​មាន​ជម្ងឺ​ផ្ដាសាយ ​ នេះ​ជា​ជំនឿ​ថា​មាន​មនុស្ស​និយាយ​ពី​អ្នក។ បើ​ក្រដាស​ម្ដង​ត្រឹម​និយាយ​រំឭក​ធម្មតាៗ តែ​បើ​ពី​ដង គឺ​គេ​កំពុង​តែ​និយាយ​ដើម​​ ឬ​អាក្រក់​ពី​អ្នក តែ​បី​ដង​នោះ​បាន​ន័យ​ថា មាន​គេ​កំពុង​នឹក​អ្នក​ហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ