តិចនិក​ចិត្តសាស្ត្រ​ ១០​​យ៉ាង​​អាចធ្វើ​ឲ្យ​អ្នក​ដទៃ​ចូល​ចិត្ត​អ្នក​ភ្លាមៗ ទោះ​មិន​ធ្លាប់​ស្គាល់​គ្នា​ក៏ដោយ

តើ​ប្រិយមិត្ត​ចង់​ដឹង​ឬ​ទេ​ថា​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​គេ​ចូល​ចិត្ត​អ្នក​តាំង​ពី​លើក​ដំបូង​ដែល​បាន​ជួប​គ្នា?ថ្ងៃ​នេះ​AMS ​ មាន​ តិចនិក​សំខាន់​ ១០​ យ៉ាង​ខាង​ចិត្ត​វិទ្យា​មក​ចែក​រំលែក​។ ហើយ​វិធី​ទាំង​នេះ​ធ្លាប់​ត្រូវ​បាន​ពិសោធន៍​និង​យក​ទៅ​ប្រើ​ប្រាស់​រួច​មក​ហើយ​ លទ្ធផល​គឺ​ល្អ​ហួស​ពី​ការ​ស្មាន។

១. ស្នាម​ញញឹម

ការ​ផ្ដល់​ស្នាម​ញញឹម​ទៅ​អ្នក​ដទៃ​មិន​គឺ​ជា​ការ​ចុះ​ទុន​តិច​ហើយ​ទទួល​បាន​ផល​ចំណេញ​វិញ​យ៉ាង​ច្រើន។​ តែ​មនុស្ស​មួយ​ចំនួន​បែរជា​មិន​ចូល​ចិត្ត​ញញឹម​ទៅ​វិញ។ តើ​អ្នក​ជឿ​ឬ​ទេ​ថា​នៅ​ពេល​ដែល​អ្នក​ដើរ​ទៅ​និយាយ​ជា​មួយ​នរណា​ម្នាក់​ហើយ​អ្នក​ញញឹម​ និង​ពេល​ដែល​អ្នក​និយាយ​ជា​មួយ​នរណា​ម្នាក់​ហើយ​អ្នក​មាន​ទឹក​មុខ​រាប​ស្មើ​ លទ្ធផល​គឺ​ខុស​ដាច់​ពី​គ្នា? អ្នក​ដែល​ញញឹម​នឹង​មាន​ការ​សន្ទនា​រលូន​ជាង​ គេ​អាច​ចរចា​ដើម្បី​ទទួល​បាន​នូវ​អ្វី​ដែល​គេ​ត្រូវ​ការ​លឿន​ជាង​។ ជា​ទូទៅ​មនុស្ស​យើង​​វាយ​តម្លៃ​គ្នា​ត្រឹម​តែ​ បី​វិនាទី​ ប្រសិន​បើ​អ្នក​ញញឹម​គេ​នឹង​សន្មត​ថា​អ្នក​ជា​មនុស្ស​រួសរាយ​ងាយ​នឹង​ធ្វើ​ការ​សន្ទនា​ជា​មួយ។បើ​អ្នក​មិន​ញញឹម​គេ​នឹង​គិត​ថា​អ្នក​ជា​មនុស្ស​ដែល​ពិបាក​ក្នុង​ការ​ស្វែង​យល់​​នឹង​ជា​មនុស្ស​វាយ​ឫក​​ ដូច្នេះ​ហើយ​សូម​កុំ​ភ្លេច​ធ្វើ​រឿង​ដែល​ងាយ​ៗ​ដើម្បី​ទទួល​បាន​នូវ​អ្វី​ដែល​យើង​ចង់​បាន។

២. សម្លឹង​ភ្នែក

អ្នក​ធ្លាប់​ឮ​ពាក្យ​ថា​ ” កែវ​ភ្នែក​គឺ​ជា​បង្អួច​នៃ​បេះដូង” ដែរ​ឬ​​ទេ? មាន​ការ​សិក្សា​ស្រាវជ្រាវ​មួយ​គេ​បាន​យក​មនុស្ស​ពីរ​នាក់​ដែល​មិន​ធ្លាប់​ស្គាល់​គ្នា​ទាល់​តែ​សោះ​មក​អង្គុយ​សម្លឹង​ភ្នែក​គ្នា​រយៈ​ពេល​២នាទី។ លទ្ធផល​គឺ​បន្ទាប់​ពី​នោះ​មក​បុគ្គល​ទាំង​ពីរ​នាក់​នោះ​បាន​ចាប់​ចិត្ត​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ ករណី​នេះ​ខ្ញុំ​ក៏​ធ្លាប់​បាន​ជួប​ផ្ទាល់​ដោយ​ខ្លួន​ឯង​​ ។ ខ្ញុំ​ធ្លាប់​បាន​ចូល​រួម​នៅ​​ក្នុង​សិក្ខាសាលា​មួយ​កន្លែង​គេ​តម្រូវ​ឲ្យ​ធ្វើ​បែប​នេះ​។ រហូត​មក​ដល់​ពេល​ឥលូវ​នេះ​ខ្ញុំ​នៅ​តែ​ចងចាំ​មុខ​របស់​គេ​បាន​ ចងចាំ​ស្នាមញញឹម​គេ​បាន​ ចាំ​ឈ្មោះ​របស់​គេ​ ហើយ​ក៏​ចាំ​បាន​ថា​គេ​មាន​ចរិត​បែប​ណា​នៅ​ក្នុង​កំឡុង​ពេល​នោះ។

៣. ការ​ប៉ះ​ពាល់​រាងកាយ​ដោយ​ចេតនា​បរិសុទ្ធ

មិន​ថា​ជា​ការ​ប៉ះ​ស្មា​ ឬ​អង្អែល​ខ្នង​ថ្នមៗ​ក៏​ដោយ។ កាយ​វិការ​ទាំង​អស់​នេះ​ គឺ​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​មាន​អារម្មណ៍​ថា​គេ​មាន​ភាព​ស្និទ្ធស្នាល​ជា​មួយ​នឹង​អ្នក​ខ្លាំង​ឡើង​ គេ​អាច​ទុក​ចិត្ត​អ្នក​បាន​ច្រើន​ជាង​មុន។

៤. សរសើរ

​​​​​​​នៅ​ពេល​ដែល​យើង​និយាយ​សរសើរ​នរណា​ម្នាក់​ ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ចំពោះ​ខ្លួន​ឯង។ សូម​អ្នក​ចង​ចាំ​ទុក​ថា​ ” បើ​អ្នក​ធ្វើ​ឲ្យ​នរណា​ម្នាក់​មាន​អារម្មណ៍​ល្អ​ជា​មួយ​ខ្លួន​គេ​ខ្លាំង​ប៉ុណ្ណា​ នោះ​គេ​នឹង​មាន​អារម្មណ៍​ល្អ​ជា​មួយ​អ្នក​ខ្លាំង​ប៉ុណ្ណោះ​ដែរ” ។ ដូច្នេះ​ហើយ​ត្រូវ​ចេះ​និយាយ​សរសើរ​អ្នក​ដទៃ។

៥.រក​មើល​ភាព​ដូច​គ្នា​រវាង​អ្នក​និង​គេ

​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​មាន​ចំណុច​ណា​មួយ​ដែល​ដូច​គ្នា​វា​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​គេ​អាច​ទុក​ចិត្ត​អ្នក​បាន​កាន់​តែ​ខ្លាំង​ឡើង​ ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មាន​ភាព​ស្និទ្ធ​ស្នាល​គ្នា​កាន់តែ​ខ្លាំង​ឡើង។ ឧទាហរណ៍៖ នៅ​ពេល​ដែល​អ្នក​ទៅ​ក្រៅ​ប្រទេស​ហើយ​បាន​ជួប​ជនជាតិ​ខ្មែរ​ដូច​គ្នា​អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​ស្និទ្ធស្នាល​ដូច​ជា​ធ្លាប់​ស្គាល់ គ្នា​ពី​មុន​មក។

៦. ការ​ធ្វើ​ត្រាប់​កាយ​វិការ​ឬ ការ​និយាយ

មិន​ថា​ការ​និយាយ​ឬ​កាយ​វិការ​នៅ​ពេល​ដែល​ធ្វើ​អ្វី​មួយ​ ឬ​សូម្បី​តែ​ចំណូល​ចិត្ត​ក្នុង​ការ​ញាំ​​និង​ស្ដាប់​ចម្រៀង។ រឿង​ទាំង​អស់​នេះ​បើ​អ្នក​មាន​កន្លែង​ណា​មួយ​ដែល​ដូច​គ្នា​ជា​មួយ​គេ​នោះ​វា​​នឹង​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​កាន់​តែ​ស្និទ្ធស្នាល​គ្នា​លឿន​ជាង​មុន។

៧. និយាយ​ពី​រឿង​សម្ងាត់​របស់​អ្នក​ឲ្យ​គេ​ស្ដាប់

ត្រង់​ចំណុច​នេះ​អាច​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​គេ​ជា​មនុស្ស​សំខាន់​សម្រាប់​អ្នក។ តែ​អ្នក​ត្រូវ​ប្រយ័ត្ន​ក្នុង​ការ​និយាយ​និង​ត្រូវ​​ប្រាកដ​ចិត្ត​ថា​រឿង​សម្ងាត់​នោះ​វា​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​ក្ដៅ​ក្រហាយ​សូម្បី​តែ​ខ្លួន​អ្នក​ផ្ទាល់។

៨. ឲ្យ​គេ​និយាយ​រឿង​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន

ជា​ទូទៅ​មនុស្ស​យើង​មិន​សូវ​ចូល​ចិត្ត​ស្ដាប់​រឿង​អ្នក​ផ្សេង​ច្រើន​ទេ។ តែ​គេ​នឹង​មាន​អារម្មណ៍​ល្អ​នៅ​ពេល​ដែល​បាន​និយាយ​រឿង​ខ្លួន​ឯង​។ ជា​ពិសេស​នៅ​ពេល​ដែល​គេ​បាន​និយាយ​ពី​រឿង​អតីតកាល​ ភាព​ជោគជ័យ​ ឬ​អ្វី​ដែល​គេ​បាន​កសាង​ឡើង​មក​ ហើយ​អ្នក​ស្ដាប់​គេ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​វា​កាន់​តែ​ធ្វើ​ឲ្យ​គេ​ចូល​ចិត្ត​អ្នក​។

៩. អ្នក​ត្រូវ​តែ​ជា​មនុស្ស​ដែល​មើល​លោក​ក្នុង​ផ្លូវ​ល្អ

ជា​កា​ពិត​ណាស់​គ្មាន​នរណា​ម្នាក់​ឡើយ​ដែល​ចង់​នៅ​ក្បែរ​មនុស្ស​ដែល​មើល​លោក​ក្នុង​ផ្លូវ​អាក្រក់​ គិត​តែ​រឿង​ដែល​មិន​ល្អ។ យើង​គ្រប់​គ្នា​មិន​ចូល​ចិត្ត​មនុស្ស​ដែល​ឆាប់​មួម៉ៅ ឆាប់​ខឹង និយាយ​ដើម​អ្នក​ដទៃ សើច​ចំអក​អ្នក​ដទៃ​។ ​ តែ​យើង​ចូល​ចិត្ត​នៅ​ក្បែរ​មនុស្ស​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ និយាយ​ស្តី​ពីរោះ ទាំង​នេះ​គឺ​ជា​ធម្មជាតិ​របស់​មនុស្ស។

១០. កុំ​​វិនិច្ឆ័យ​គេ

​សូម​កុំ​ប្រញាប់​កាត់​ក្ដី​ទៅ​លើ​នរណា​ម្នាក់​ដោយ​គ្រាន់​តែ​បាន​ឃើញ​ជ្រុង​មួយ​របស់​គេ។ ក្នុង​នាម​ជា​មនុស្ស​ប្រាកដ​ណាស់​ច្បាស់​ជា​ធ្លាប់​មាន​កំហុស​ ធ្លាប់​ធ្វើ​អ្វី​ដែល​មិន​គប្បី​មក​ខ្លះ​ជាក់​ជា​មិន​ខាន។ បើ​សិន​ជា​អ្នក​មិន​កាត់​ក្ដី​ទៅ​លើ​គេ​ហើយ​យល់​ពី​គេ​ ច្បាស់​ណាស់​គេ​ពិត​ជា​មាន​អារម្មណ៍​ល្អ​ដែល​បាន​នៅ​ក្បែរ​អ្នក​និង​កក់​ក្ដៅ​ចិត្ត​នៅ​ពេល​ដែល​បាន​និយាយ​អ្វី​មួយ​ឲ្យ​អ្នក​ស្ដាប់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម