ប្រវត្តិសាស្រ្តមិនធ្លាប់មាន! វាលខ្សាច់ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ធ្លាក់ទឹកកកជាលើកដំបូង

កាលពីពេលថ្មីៗនេះ វាលខ្សាច់ Al-Nafud នៃប្រទេសអារ៉ាប៊ីសាអូឌីតបានជួបប្រទះនឹងព្យុះទឹកកជាលើកដំបូងគ្របដណ្ដើមវាលខ្សាច់ក្ដៅហួតហែង។

ហេតុការណ៍ខុសប្រក្រតីនេះបានបង្កឱ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង ព្រោះជាធម្មតាសីតុណ្ហភាពខ្ពស់បំផុតនៅក្នុងតំបន់នេះអាចកើនឡើងរហូតដល់ទៅ ៥៥ អង្សារសេ ដែលមិនមែនជាសីតុណ្ហភាពសមស្របសម្រាប់ការធ្លាក់ទឹកកកឡើយ។ មជ្ឈមណ្ឌល​ឧតុនិយម​ជាតិរបស់​អារ៉ាប់រួម​ប្រាប់ថា បាតុភូតមួយនេះ បណ្ដាលមកពីការធ្វើដំណើររបស់ប្រព័ន្ធសម្ពោធទាបពី​សមុទ្រ​អារ៉ាប់ ទៅកាន់សមុទ្រអូម៉ង់ ដោយបាននាំយកមកនូវខ្យល់ដែលមានសារធាតុសំណើមឆ្លងកាត់តំបន់ខាងលើ។

មជ្ឈមណ្ឌល​ឧតុនិយម​ជាតិរបស់​អារ៉ាប់រួមបានពន្យល់បន្ថែមថា នៅពេលខ្យល់សំណើមប៉ះជាមួយនឹងកម្ដៅនៃវាលខ្សាច់ វាបានបង្កើតជាបាតុភូតផ្គររន្ទះ ភ្លៀងធ្លាក់ និងព្យុះដុំទឹកកកកើតឡើង។ ទន្ទឹមគ្នានេះ សារព័ត៌មានក្នុងស្រុកបានបញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី៤នេះ មានព្យុះភ្លៀងខ្លាំងបានបោកបក់នៅក្នុងតំបន់ AI-Jawf នៃវាល់ខ្សាច់ Al-Nafud។

https://twitter.com/19WMS/status/1853825914754494619?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1853825914754494619%7Ctwgr%5E69b3e0b9530e7fd3d218ea6a6acd4b04c095daff%7Ctwcon%5Es1_&ref_url=https%3A%2F%2Ftechnology.inquirer.net%2F138414%2Ffirst-ever-snowfall-happens-in-saudi-arabian-desert

បន្ថែមពីរឿងរ៉ាវខាងលើ ប្រទេសអារ៉ាប៊ីសាអូឌីតក៏បានប្រកាសឱ្យប្រជានជនខ្លួនប្រុងប្រយ័ត្នជាមួយនឹងអាកាសធាតុនៅប៉ុន្មានថ្ងៃខាងមុខនេះដែរ ព្រោះវាអាចបង្កឱ្យមានព្យុះផ្ទររន្ទះ ភ្លៀងធ្លាក់ ខ្យល់កន្ទ្រាក់ និងព្យុះដុំទឹកកកនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងតំបន់ដែលនៅជិតអារ៉ាប់រួម៕

Leave a Reply

Your email address will not be published. Required fields are marked *