សប្ដាហ៍ផ្លាស់ប្ដូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន ២០២៣ ប្រារព្ធឡើងយ៉ាងអធិកអធម!
ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានប្រារព្ធរៀបចំកម្មវិធីសប្ដាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៣ នៅរសៀលទី៧ ខែសីហា ឆ្នាំ២០២៣ នៅរោងភាពយន្ត Legend សាខា …
ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានប្រារព្ធរៀបចំកម្មវិធីសប្ដាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៣ នៅរសៀលទី៧ ខែសីហា ឆ្នាំ២០២៣ នៅរោងភាពយន្ត Legend សាខា …
Zhao LiYing ជាកំពូលតារាស្រីចិនដ៏ឆ្នើមម្នាក់ និងទទួលបានការគាំទ្រយ៉ាងខ្លាំងមិនថាក្នុងស្រុក ឬក្រៅស្រុកឡើយ។ ក្រឡេកមកមើលជីវិតគ្រួសារវិញ នាងបានរៀបការជាមួយតារាប្រុស Feng ShaoFeng ក្នុងឆ្នាំ ២០១៨ និងប្រកាសលែងលះក្នុងឆ្នាំ ២០២១។ មុនលែងលះរូបនាង និងស្វាមី ទទួលបានចំណងដៃកូនប្រុសម្នាក់។ បន្ទាប់ពីចែកផ្លូវគ្នា តារាប្រុសស្រីទាំងពីរបានផ្ដោតលើការងារសិល្បៈកាន់តែខ្លាំងជាងមុន។
ជាមួយគ្នាដែរ ក៏មានលេចពាក្យចចាមអារ៉ាមជាច្រើនជុំវិញទំនាក់ទំនងអ្នកទាំងពីរថាកំពុងផ្សះផ្សារទំនាក់ទំនងគ្រួសារឡើងវិញ ដោយសារក្រុមអ្នកកាសែតប្រទះឃើញអ្នកទាំងពីរនាំកូនប្រុសតូចទៅដើរលេង និងញ៉ាំអាហារជួបជុំគ្នា។ តែទោះជាយ៉ាងណាក្ដី តារាប្រុសស្រីទាំងពីរមិនបានចេញមុខបកស្រាយអ្វីទាំងអស់ ជាហេតុធ្វើឱ្យគ្នាយល់ថា អ្នកទាំងពីរជួបគ្នាដោយសារតែកូនប៉ុណ្ណោះ។
Zhao LiYing តែងត្រូវមហាជនជាច្រើនសរសើរនាងមិនដាច់ពីមាត់ជាអ្នកម្ដាយល្អម្នាក់ បើទោះជានាងរវល់ខ្លាំងប៉ុណ្ណាក៏ដោយនាងតែងតែកំដរកូនតូចចេញដើរលេងខាងក្រៅ និងចំណាយពេលជាច្រើនមើលថែកូន។ រូបនាងតែងត្រូវ អ្នកកាសែតថតបានជាញឹកញាប់កំឡុងពេលចេញដើរទៅខាងក្រៅជាមួយកូនប្រុស។ បើទោះជាស្រឡាញ់កូនប្រុសខ្លាំង តែតារាស្រីវ័យ ៣៥ ឆ្នាំរូបនេះកម្រនិយាយ ឬបង្ហោះអ្វីទាក់ទងកូនប្រុសរបស់នាងណាស់។
រហូតដល់ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២៣ តារាស្រី Zhao Liying ក៏បានបង្ហោះរូបកូនប្រុសរបស់ខ្លួនជាលើកដំបូងលើបណ្ដាញសង្គមរបស់ខ្លួន ដែលធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងសប្បាយរីករាយខ្លាំង។ គ្រប់គ្នាជឿជាក់ថា តារាស្រី Zhao LiYing មានភាពក្លាហានបង្ហាញកូនប្រុសរបស់ខ្លួនលើបណ្ដាញសង្គមហើយដោយសារតែគេមានអាយុច្រើនគួរសមដែរ អ្វីដែលពិសេសនោះគឺចង់បង្ហាញក្ដីស្រឡាញ់ ដែលខ្លួនមានចំពោះកូនតូចជាសាធារណៈ។
ក្រោយពីបង្ហោះរូបភាពនេះ អ្នកគាំទ្របានបញ្ចេញមតិជាហូរហែរ និងសរសើរដល់ម្ដាយកូនទាំងពីរនាក់ថាគួរឱ្យស្រឡាញ់ ខណៈសង្ឃឹមថា Zhao LiYing អាចបន្ដចែករំលែករូបភាពកូនប្រុសរបស់នាងឱ្យបានច្រើនផងដែរ៕
លោក អូលីវ៉ា គង់ ដែលគ្រប់គ្នាស្គាល់ច្បាស់ថាជា គ្រូបង្រៀនដើរបង្ហាញម៉ូដ និងជាអ្នកច្នៃម៉ូដល្បីឈ្មោះម្នាក់ បានដឹកនាំកូនសិស្សជាង ២០ នាក់ ត្រឡប់មកមាតុប្រទេសកម្ពុជាវិញហើយ
កាលពីថ្មីៗ នេះ តារាសម្ដែងប្រុសល្បី Park SeoJun ទទួលរងការរិះគន់យ៉ាងខ្លាំងអំពីអត្ដចរិតរបស់លោកកំឡុងពេលទៅមើលការចាក់បញ្ចាំងពិសេសសម្រាប់រឿង Concrete Utopia។ រូបភាពរបស់លោកត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម
ភាពយន្តបែបភីងភីង «Barbie» ដែលដឹកនាំដោយលោកស្រី Gerwig ឃើញជោគជ័យដ៏ត្រចះត្រចង់ និងកំពុងបន្តការចាក់បញ្ចាំង បូករួមជាមួយនឹងការលក់សំបុត្របានជាង…
ដូចប្រិយមិត្តបានជ្រាបហើយថា ថ្មីៗនេះតារាសម្តែងរូបស្រស់ មាន សូនីតា ត្រូវបានអញ្ញើញឱ្យចូលរួមពិធី Gala Night លើកំរាលព្រំក្រហមកម្មវិធី ASEAN International Film Festival
គិតមកដល់បច្ចុប្បន្ន តារាសម្ដែងស្រីល្បី Ruby Lin ឬគ្រប់គ្នាស្គាល់ថា ចៀវៃ បានរៀបការ និងសាងគ្រួសារជាមួយស្វាមីតារាប្រុស Wallace Huo អស់រយៈពេល ៧ ឆ្នាំមកហើយ។ បើទោះជាលេចរឿងអាស្រូវលែងលះជាច្រើនដង ប៉ុន្ដែចំណងស្នេហារបស់អ្នកទាំងពីរនៅតែរឹងមាំខ្លាំងមិនរង្គោះរង្គើដូចពាក្យចចាមអារ៉ាម។
គូស្វាមីភរិយាលោក DJ Koo និងសាន់ ឆាយ តែងត្រូវមហាជនមួយចំនួនរិះគន់ពីទំនាក់ទំនងស្នេហារបស់ពួកគេ។ តែទោះយ៉ាងណាក្ដីអ្នកទាំងពីរបន្ដរស់នៅមានក្ដីសុខជាមួយគ្នា និងតែងបង្ហាញភាពផ្អែមល្ហែមជានិច្ច។
មហាជនដឹងរួចមកហើយពីបញ្ហាប្រពន្ធនាយ ពាក់មី ត្រូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ ២ ថ្ងៃ ក្រោយព្យួរសេរ៉ូមសាច់ស្អាត នៅហាងកែសម្ផស្សមួយនៅម្ដុំផ្សារធំថ្មី។ រហូតមកទល់ពេលនេះ
កំពូលតារាសម្ដែងកូរ៉េល្បី Lee Minho ត្រូវមហាជនចាប់អារម្មណ៍ខ្លាំងក្រោយបង្ហាញខ្លួនកាលពីពេលថ្មីៗនេះ ពេលមកបំពេញការងារនៅប្រទេសថៃ