ជាការបើកទំព័រមុខមាត់ថ្មីដល់វិស័យវិស័យភាពយន្ដខ្មែរ ជាពិសេសលើផ្នែក Post-Production ដោយកញ្ញា ផល សុវណ្ណនាថ ឬភាគច្រើនស្គាល់ថា Nich ត្រូវបានជ្រើសរើសឲ្យទៅចូលរួមក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលវគ្គខ្លី “FLY POST LAB” ដែលធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង កាលពីពេលថ្មីៗ។

កញ្ញា សុវណ្ណនាថ ដែលជាក្រុមការងារ ផលិតករ និងអ្នកដឹកនាំសម្ដែង ដ៏មានទេពកោសល្យ របស់ភ្លើងគប់ PlerngKob ត្រូវបានជ្រើសរើសជាបេក្ខភាពផ្លូវការពីប្រទេសជាសមាជិកអាស៊ាន ដើម្បីចូលរួមក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលវគ្គខ្លី “FLY POST LAB” ដែលផ្ដោតសំខាន់ទៅលើ Post-Production នៅឯទីក្រុងប៊ូសាន និងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង រៀបចំដោយ Busan Film Commission & Asian Film Commission Network កាលពីថ្ងៃ ២៥ ដល់៣០ ខែឧសភា ឆ្នាំ ២០២៥។
ការបង្ហាញខ្លួនរបស់ នាថ ក្នុងនាមជាសិក្ខាកាមជាឱកាសក្នុងការពង្រីកទំនាក់ទំនងល្អជាមួយផលិតករ និងអ្នកដឹកនាំភាពយន្ដដទៃទៀត នៅតាមបណ្ដាប្រទេសអាស៊ាន និងប្រទេសកូរ៉េខាងត្បូងផងដែរ។ មួយវិញទៀត វាជាការចាប់យកឱកាស ដើម្បីពង្រីកសមត្ថភាពខ្លួនឯង ក៏ដូចជាអាចមកអភិវឌ្ឍន៍ជំនួញនោះនៅក្នុងប្រទេសផងដែរ។

បទពិសោធន៏មួយនោះជាកត្តាជំរុញឲ្យផលិតករ និងអ្នកដឹកនាំស្ត្រីនៅកម្ពុជាដូចជា Nich អភិវឌ្ឍសមត្ថភាព និងជំនាញមួយកម្រិតទៀតនៅក្នុងវិស័យភាពយន្តខ្មែរ ជាពិសេសលើផ្នែក Post-Production បែបបច្ចេកទេសស្តង់ដារអន្តរជាតិ។សិក្ខាសាលានោះ មានសិក្ខាកាមពីប្រទេសអាស៊ានទាំង ១០។
គួរបញ្ជាក់ថា Sovannneadh គឺជា Director វ័យក្មេង និងទើបបានប្រឡូកក្នុងវិស័យនេះប៉ុន្មានឆ្នាំចុងក្រោយ តែស្នាដៃនាងទទួលបានការគាំទ្រ។ កន្លងមក Sovannneadh ធ្លាប់បានដឹកចម្រៀងដូចជា «ឱកែវអើយ», «វីរនារីគឺម្ដាយខ្ញុំ» និង «ចុក» ហើយក៏មាន TVC ធំៗ ជាច្រើនទៀតផងដែរ៕








រូបភាព៖ ភ្លើងគប់ PlerngKob



















































Account
Security
Favourite Content