ចាប់តាំងពី Daniel Craig បានប្រកាសចាកចេញពីការសម្តែងតួអង្គ James Bond មក ការតស៊ូមតិបានបន្តកើនកម្តៅរហូតដើម្បីសម្រេចថាតើអ្នកណានឹងត្រូវបានជ្រើសរើសជា James Bond បន្ទាប់។ ពាក្យចចាមអារ៉ាមក៏កើតឡើងច្រើនខ្លាំងណាស់ដែរពីសំណាក់អ្នកគាំទ្រ និងថែមទាំងបានលើកឡើងថាតារារូបនេះ រូបនោះគួរដើរតួ James Bond បន្ត។ ចំណែកឯការសរសេរសាច់រឿងបន្ទាប់ពីភាពយន្តមុន “No Time to Die” កំពុងបន្ត។
ការជ្រើសរើសតួថ្មីគឺជារបត់ធំបំផុតមួយសម្រាប់យីហោភាពយន្តដ៏ល្បីល្បាញ និងមានអាយុ ៦០ឆ្នាំទៅហើយ។ តួអង្គថ្មីនេះត្រូវបានផលិតករបង្ហើបឲ្យដឹងថានឹងមានភាពខុសប្លែកពី James Bond មុន។ ហើយការជ្រើសរើសតារាសម្តែងថ្មីសម្រាប់តំណែងមួយនេះក៏ត្រូវបានផលិតករលោក Barbara Broccoli និង Michael Wilson បញ្ជាក់លក្ខខណ្ឌថា៖ Bond ថ្មីត្រូវតែជាជនជាតិអង់គ្លេស, Bond ថ្មីគួរតែនៅក្មេងគ្រប់គ្រាន់ដើម្បីអាចបន្តនៅក្នុងតួនាទីយ៉ាងហោចណាស់ ១៥ ឆ្នាំ, ហើយ Bond បន្ទាប់នឹងជាបុរស មិនមែនស្ត្រីទេ។
យ៉ាងណាអ្វីៗក៏អាចទៅរួច និងកុំឲ្យខាតពេលយូរយើងងាកមកមើលពីបញ្ជីបេក្ខភាពដែលអាចទៅរួចទាំង ៣៥នាក់របស់កាសែតភាពយន្ត Variety សម្រាប់តួអង្គ James Bond៖
១ Aaron Taylor-Johnson

២ Lucien Laviscount

៣ Richard Madden

៤ Regé-Jean Page

៥ James Norton

៦ Henry Cavill

៧ Henry Golding

៨ Dev Patel

៩ Andrew Garfield

១០ Tom Hardy

១១ Daryl McCormack

១២ Joe Alwyn

១៣ Jacob Elordi

១៤ John Boyega

១៥ Michaela Coel

១៦ Jamie Dornan

១៧ Jonathan Bailey

១៨ Lashana Lynch

១៩ Will Poulter

២០ Ṣọpẹ́ Dìrísù

២១ Idris Elba

២២ Jodie Turner-Smith

២៣ Marwan Kenzari

២៤ Nikesh Patel

២៥ Kedar Williams-Stirling

២៦ Emily Blunt

២៧ Matt Berry

២៨ Joseph Quinn

២៩ Riz Ahmed

៣០ Jason Wong

៣១ Alfred Enoch

៣២ Nicholas Hoult

៣៣ Delroy Lindo

៣៤ Pierce Brosnan

៣៥ Fabien Frankel




















Account
Security
Favourite Content