ការពិតជាមនុស្សជំនិតរបស់ សង្ហា អ្នកធ្វើឲ្យបែកធ្លាយបទចម្រៀង វណ្ណដា ​

មុន​នេះ​បន្តិច សង្ហា ដែល​ជា​អ្នក​ធ្វើបទ​ចម្រៀងម្នាក់ ​​បាន​ចេញ​មុខ​បញ្ជាក់​ពី​ដើមចម​​ធ្វើឲ្យ​បទ​ចម្រៀងរបស់ វណ្ណដា បែកធ្លាយទាំងដែលបទទាំងនោះ នៅមិនទាន់បានផលិតរួចរាល់ ដោយ​​បញ្ហានោះ​បាន​អូស​បន្លាយ​មក​ជា​យូរ។

ទំព័រហ្វេសប៊ុកផ្លូវការ Songha – សង្ហា ដែលគេស្គាល់ថា ជាបុគ្គលសំខាន់ម្នាក់ដែលបានចូលរួមផលិតចម្រៀងជាមួយ វណ្ណដា តាំងពីឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន បានចេញមុខបកស្រាយពីដំណើរ​ការបែកធ្លាយចម្រៀង វណ្ណដា យ៉ាងដូច្នេះថា «ចាប់តាំងពីឆ្នាំ2016មក ខ្ញុំជាមនុស្សម្នាក់ ដែលបានចូលរួមផលិតចម្រៀងវណ្ណដា ជាមួយវណ្ណដា រាប់ចាប់ទាំងពី បទ“ ឈឺទេ រហូតដល់ Skull II (Season I ) ឯកសារចម្រៀងដែលបានចេញជាផ្លូវការនិងមិនទាន់ផ្លូវការទាំងអស់គឺ ស្ថិតក្រោមការ ថែរក្សារបស់ខ្ញុំ ។ ដើមហេតុនៃការបែកបទចម្រៀងរបស់លោក វណ្ណដា គឺត្រូវបានគេលួចចំលងចេញពីកុំព្យូទ័រស្ទូឌីអូផ្ទាល់ខ្លួនរបស់ខ្ញុំ ។ ថ្ងៃទី 08 ខែកក្កដា ឆ្នាំ 2022 ខ្ញុំបានទទួលដំណឹងពីការបែកធ្លាយនូវបទ J+O ll (Demo) ដែលមិនទាន់មានគំម្រោងក្នុងការចេញ។ ខ្ញុំបានសហការជាមួយក្រុមការងារដើម្បីរកប្រភពដើមនៃការបែកធ្លាយ ហើយក៏ដឹងថាបុគ្គលម្នាក់នោះជា ក្មេងម្នាក់ដែលខ្ញុំបានផ្ដល់ឪកាស អោយគាត់បាន ចូល Studio ដើម្បីផលិតបទផ្ទាល់ខ្លួនរបស់គាត់ ហើយមានឪកាសបានដុសខាត់សមត្ថភាពរបស់ខ្លួន ទាំងដែលគាត់មិនមែនជាសមាជិករបស់ពួកយើង ( La Cima Cartel & Baramey Crew) ។ ពួកយើង (Baramey Crew) ព្យាយាមលាក់ព័ត៌មាននេះ ពីវណ្ណដា ព្រោះមិនចង់អោយគាត់ បែកអារម្មណ៌មិនអាចបំពេញ ភារកិច្ចដែលគាត់កំពុងផ្ដោតបាន។ ខ្ញុំពិតជាមានអារម្មណ៏សោកសៅចំពោះសម្លាញ់ (វណ្ណដា) ជាខ្លាំង គាត់ជាបុគ្គលម្នាក់ដែលឆ្លងការលំបាកជាមួយខ្ញុំច្រើន ទំរាំតែយើងមកដល់ចំណុចនេះហើយ ”មានថ្ងៃនេះ“ ហើយគាត់ជាមនុស្សម្នាក់ដែលធ្វើអោយមហាជនទទួលស្គាល់ សមត្ថភាព និងស្នាដៃរបស់ខ្ញុំផងដែរ ។ អរគុណសម្លាញ់ដែលនៅតែមានទំនុកចិត្តចំពោះខ្ញុំ : “ Trust nobody but our Company “ ខ្ញុំគាំទ្រការសម្រេចចិត្ត មិនផលិតបន្តនូវបទដែលបានបែកធ្លាយ !

ម្ចាស់​បទ “ព្រាននារី” រូប​នោះ​បាន​បន្ត​ទៀត​ថា « រឿងហេតុទាំងអស់កើតចេញមកពីការធ្វេសប្រហែសរបស់ខ្ញុំទាំងអស់។ ខ្ញុំត្រូវបានគេលួចឯកសារ កាងាររបស់ខ្ញុំ។ ក្រុមហ៊ុនធ្លាប់ប្រាប់ខ្ញុំអោយ ប្រុងប្រយ័ត្ន ជាច្រើនលើក ជាច្រើនសារ ប៉ុនែ្តខ្ញុំនៅតែធ្វើមិនបាន ព្រោះអតីតកាលខ្ញុំក៏ធ្លាប់ជាក្មេងប្រុសម្នាក់ ដែលចង់ចេះចង់ដឹង ចង់រៀនសូត្រ ហើយក៏ធ្លាប់ជាក្មេងម្នាក់ដែលពុំសូវមានឪកាសច្រើនដែរ ! ពេលនេះគឺជាពេលដែលខ្ញុំខកចិត្តបំផុតសំរាប់ទង្វើដែលបានធ្វើ ត្រូវសងមកវិញ ដោយការបំផ្លាញ អនាគតរបស់ខ្ញុំទាំងមូលនិងទំនុកចិត្តរបស់ដៃគូសហការនឹងក្រុមហ៊ុនទាំងមូលរបស់ខ្ញុំ។ ការងារដែលបានផលិត កិត្តិយសដែលបានសាងរាប់ឆ្នាំ គឺត្រូវទទួលលទ្ធផលត្រឹមពាក្យមួយមាត់ គឺ “ ខ្ញុំ Unprofessional “ការខាត់បង់របស់ខ្ញុំគឺ ខ្ញុំផ្ដល់ឪកាសខុសមនុស្ស ស្រលាញ់ខុសមនុស្ស : ឡានឲ្យបើក ផ្ទះឲ្យចូល កុំព្យូទ័រឲ្យចុច កំហុសមួយនេះគឺជាមេរៀនដ៏ធំសម្រាប់ជីវិតខ្ញុំរហូតធ្វើឲ្យខ្ញុំសម្រេចចិត្តចាកចេញមករស់នៅក្រៅតែម្នាក់ឯង ហើយខ្ញុំបានសម្រេចចិត្តផ្លាស់ប្ដូររបៀបធ្វើការជាច្រើនទៀត បច្ចុប្បន្ន File ទាំងអស់គឺមិន ស្ថិតក្រោមការ ថែរក្សារបស់ខ្ញុំទៀតទេ File ទាំងអស់ត្រូវបានផ្លាល់ប្ដូរអ្នកថែរក្សាហើយ វាគឺជាវិធានការយុត្តិធម៍ និងសមហេតុផល ហើយយោគយល់បំផុតសំរាប់ខ្ញុំ ។ 

ជា​ចុងក្រោយ​ សង្ហា បាន​ពោលពាក្យ​ដូចចេះ​ថា «ខ្ញុំសូមទោសបើសិនជាថ្ងៃក្រោយ ខ្ញុំ​ និង វណ្ណដា មិនបានផ្ដល់ឪកាសអោយមនុស្សជំនាន់ក្រោយ អ្នកអាចចាប់ទុកពួកខ្ញុំថាជាមនុស្ស អាត្មានិយមបាន ចាប់ពីពេលនេះទៅគឺយើង សុំតែអភិវឌ្ឍតន្ត្រីបានហើយ រឿងអភិវឌ្ឍធនធាន គឺសូមចប់ត្រឹមនេះ មិនមែនមកពីអស់ទំនុកចិត្តលើមនុស្សគ្រប់គ្នាទេ គឺពួកខ្ញុំសូមសិទិ្ធការពារ ផ្លូវចិត្តដើម្បីរក្សាបាននូវជំហរឈរដ៏រឹងមាំក្នុងការផលិតស្នាដៃល្អ ៗ ដើម្បីបំពេញអោយបាន តាមតម្រូវការ និង ចក្ខុវិស័យរបស់សិល្បៈក្នុងប្រទេសយើងទាំងមូល។ សូមទោស : Baramey Production សូមទោស : អ្នកទាំងអស់គ្នា»


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ

អ៊ីតាលី ប្រទេសដំបូងគេដែលអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់ឈប់សម្រាកមើលថែសត្វចិញ្ចឹមឈឺដោយទទួលបានប្រាក់ឈ្នួល

ប្រទេសអ៊ីតាលីបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានចែងជាផ្លូវការនូវសិទ្ធិរបស់បុគ្គលិកក្នុងការសុំច្បាប់ឈប់សម្រាកដើម្បីមើលថែសត្វចិញ្ចឹមមានជំងឺ ដោយនៅតែទទួលបានប្រាក់ឈ្នួល។

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

​ក្រុម​រាំ OMG ដ៏​ល្បី​ដែល​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ និង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយទទួល​បាន​ជោគជ័យ​ថែម​ទៀត​ផង កំពុងតែ​បោះជំហ៊ាន​ថ្មី​លើ​វិស័យ​សិល្បៈ​ដដែល តែ​ជា​ជំនាញ​ដ៏​ល្អ។ ដោយ​មិន​ចង់​ទុក​ចោល​បទពិសោ

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រីប្រកាសតាមកាសែត ស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកជាផ្លូវការ

Maddox និង Zahara កូនចិញ្ចឹមរបស់ Angelina Jolie និង Brad Pitt ដែលពួកគេបានទទួលចិញ្ចឹមបីបាច់កាលពីពេលនៅរស់នៅជាប្តីប្រពន្ធជាមួយគ្នា បានដើរទៅមុខមួយជំហានទៀតក្នុងការបំពេញនីតិវិធីដើម្បី

ក្រសួង​ប្រើធម៌​ក្ដៅដល់​​អាជីវករ​ជួល​ឈុត​បុរាណ​ច្នៃ​ខុស​ទម្រង់​ដើម និង​ការប្រើកំណាត់សម្លៀកបំពាក់​​ថៃ

ក្រសួង​បាន​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដល់​អាជីវករ​ដែល​ប្រកប​របរ​ជួល​ឈុត​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ដែល​ច្នៃ​ខុស​ទម្រង់​ដើម និង​ប្រកាស​បិទ​ការ​ប្រើប្រាស់​កំណាត់​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ ២០២៧។

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

សិល្បករ និង​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​កម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ​នៅ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ទ្រង់​ទទួល​បាន​ការ​ចាប់