សមាជិកកូនពៅក្នុងក្រុម SHINee, Taemin បានវិលត្រលប់មកឆាកតន្ត្រីវិញជាមួយអាល់ប៊ុមទោលទី ៥ មានចំណងជើងថា “Eternal” ព្រមជាមួយវីដេអូចម្រៀងបទ “Sexy In The Air” កាលពីល្ងាចថ្ងៃទី២០ ខែសីហា។


អាល់ប៊ុមថ្មីនេះបានមកដល់រយៈពេល ១០ ខែបន្ទាប់ពីអាល់ប៊ុមទី ៤ របស់គេ “Guilty” បានចេញ និងត្រឹមតែ ៤ ថ្ងៃក្រោយការប្រារព្ធខួប ១០ ឆ្នាំនៃការបង្ហាញខ្លួនជាតារាទោលលើកដំបូង។ មិនតែប៉ុណ្ណោះ នេះក៏ជាអាល់ប៊ុមដំបូងរបស់ Taemin ផងដែរបន្ទាប់ពីផ្លាស់ប្ដូរទ្រនំមកផលិតកម្ម Big Planet Made សម្រាប់ការងារទោលចាប់តាំងពីថ្ងៃទី១ ខែមេសា។
អាល់ប៊ុមថ្មីនេះមានបទចម្រៀងចំនួនប្រាំពីរបទ រួមមានបទ “Sexy In The Air” និងបទ “Horizon” ជាបទនាំមុខ រួមទាំងបទ “G.O.A.T” បទ “The Unknown Sea” បទ “Crush” បទ “Say Less” និងបទ “Deja Vu”។ ក្នុងនោះដែរ បទ “Sexy In The Air” មានអត្ថន័យរៀបរាប់ពីចំណង់ចំណូលចិត្តចំពោះការផ្លាស់ប្តូរ និងបង្ហាញពីខ្លួនឯង ខណៈបទ “Horizon” ក៏និយាយពីការផ្លាស់ប្ដូរខ្លួនឯងដូចគ្នា។



ទន្ទឹមគ្នានឹងការចេញអាល់ប៊ុមថ្មី នៅថ្ងៃទី ៣១ ខែសីហាខាងមុខនេះ Taemin ក៏នឹងចាប់ផ្តើមការប្រគំតន្ត្រីទេសចរណ៍ទោលដំបូងរបស់ខ្លួន មានឈ្មោះថា “Ephemeral Gaze” ចាប់ផ្ដើមពីទីក្រុង Incheon មុននឹងបន្តទៅសម្តែងនៅប្រទេសម៉ាឡេស៊ី តៃវ៉ាន់ ថៃ ជប៉ុន ហុងកុង និងទីក្រុងជាច្រើនផ្សេងទៀតជុំវិញពិភពលោក។
តារាចម្រៀងវ័យ ៣១ ឆ្នាំរូបនេះបាននិយាយថា លោកពិតជាសប្បាយចិត្ត និងអរគុណដែលទីបំផុតលោកអាចធ្វើការប្រគំតន្ត្រីទេសចរណ៍ទោលបាន ខណៈនេះគឺជាសុបិនដ៏ធំរបស់លោកចាប់តាំងពីចាប់អាជីពអ្នកចម្រៀង ហើយទីបំផុតសុបិនេះក៏បានក្លាយជាការពិត ៕























Account
Security
Favourite Content