នៅថ្ងៃទី១៣ ខែសីហា នេះ MOMOLAND ប្រកាសបញ្ចេញអាល់ប៊ុមថ្មី នៅថ្ងៃទី៨ ខែកញ្ញាខាងមុខនេះ ក្រោយសម្រាកពីវិស័យខេប៉ុបអស់ពេល ៣ឆ្នាំ ៨ខែ។

តំណាងពី Inyeon Entertainment ដែលជាទីភ្នាក់ងាររបស់ MOMOLAND បានឱ្យដឹងថា សមាជិកទាំង ៦នាក់កំពុងតែត្រៀមខ្លួនចេញផ្សាយស្នាដៃថ្មីនៅថ្ងៃទី៨ ខែកញ្ញាខាងមុន ដោយបច្ចុប្បន្នក្រុមបានបញ្ចប់ការថតវីដេអូចម្រៀងរួចរាល់ហើយ ឯការរៀបចំអាល់ប៊ុមកំពុងតែស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ។ ទន្ទឹមគ្នានេះ ប្រភពដដែលបានរៀបរាប់ទៀតថា ព័ត៌មានលម្អិតផ្សេងទៀត ទីភ្នាក់ងារនឹងផ្សព្វផ្សាយបន្ថែមនៅពេលក្រោយ។
គួរឱ្យដឹងផងដែរថា នេះ គឺជាការវិលត្រឡប់មកមានស្នាដៃថ្មីម្ដងទៀត ក្នុងរយៈពេល៣ឆ្នាំ ៨ខែ បន្ទាប់ពី MOMOLAND បានបញ្ចេញបទ Yummy Yummy Love ដែលជាស្នាដៃសហការគ្នាជាមួយនឹងសិល្បករឡាទីន Natti Natasha តាំងតែពីខែ មករា ឆ្នាំ ២០២២។

យ៉ាងណាមិញ ក្រោយពីប្ដូរទ្រនំចាស់ពី MLD Entertainment មកកាន់ទ្រនំថ្មី Inyeon Entertainment នៅក្នុងខែមិថុនា កន្លងទៅ ក្រុមចម្រៀងម្ចាស់បទ BBoom BBoom ក៏បានបញ្ចេញអាល់ប៊ុម FESTIVALAND ដែលជាអាល់ប៊ុមប្រមូលម្ដុំបទចម្រៀងល្បីៗចាស់ៗ ទុកជាការត្រៀមខ្លួនសម្រាប់អ្នកគាំទ្រ មុននឹងបញ្ចេញស្នាដៃថ្មីសន្លាងនៅខែក្រោយនេះ៕

























Account
Security
Favourite Content