ត្រូវប៉ាន់សម្រាប់អ្នកស្រឡាញ់ភាពយន្ដ! មហោស្រពភាពយន្ដខ្លីចតុមុខឆ្នាំទី ១៤ ប្រកាសបើកទទួលរឿងប្រកួតសម្រាប់ឆ្នាំ ២០២៥ នេះហើយ

ជាការស្វាគមន៍នូវរដូវកាលថ្មី មហោស្រពភាពយន្ដខ្លី ឬ CSFF បានបើកប្រកាសទទួលរឿងប្រកួតដល់សមិទ្ធិកររឿងខ្លី ចាប់តាំងពីថ្ងៃទី៣០ ខែមីនា នេះតទៅដោយមហោស្រពនៅតែរាប់បញ្ចូលភាពយន្តខ្លីកម្ពុជា ដើម្បីលើកទឹកចិត្តដល់ យុវសមិទ្ធិករឱ្យបង្ហាញទេពកោសល្យរបស់ខ្លួន។ CSFF ឆ្នាំទី១៤នេះនឹងត្រូវបានរៀបចំដោយ ក្រុមភាពយន្តឈូករ័ត្ន (Sunflower Film Alliance [SFA]) និងជំនាញការភាពយន្តឯករាជ្យក្នុងស្រុក និងក្រៅស្រុក។

ជ័យលាភី នឹងត្រូវបែងចែកយ៉ាងហោចជា៧ប្រភេទដូចតទៅ៖

  • ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា៖ នឹងទទួលបានទឹកប្រាក់ ៤លានរៀល និងពាន១
  • ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា៖ នឹងទទួលបានទឹកប្រាក់ ២លានរៀល និងពាន១
  • ភាពយន្តខ្លីឆ្នើមអន្តរជាតិ៖ នឹងទទួលបានទឹកប្រាក់ប្រមាណ៣០០ ដុល្លារ និងពាន១
  • រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក៖ នឹងទទួលបានលិខិតសសើរ 
  • រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ៖ នឹងទទួលបានលិខិតសសើរ 
  • ចំណារពិសេសពីមេប្រយោគ ដល់ភាពយន្តខ្លីក្នុងស្រុក៖ នឹងទទួលបានលិខិតសសើរ 
  • ចំណារពិសេសពីមេប្រយោគ ដល់ភាពយន្តខ្លីអន្តរជាតិ៖​នឹងទទួលបានលិខិតសសើរ 

ជាមួយគ្នានេះមហោស្រពធំក៏នឹងគ្រោងនឹងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ២០២៥នេះបន្ទាប់ពីកម្មវិធីផ្សព្វផ្សាយផ្សេងទៀតដូចជា «កិច្ចស្វែងយល់ពីភាពយន្តចតុមុខ» (Chaktomuk Film Insight) យុទ្ធនាការផ្សព្វផ្សាយតាមរយៈជនមានឥទ្ធិពល (Influencers) និងទៅដល់ទស្សនិកជន តាមសាកលវិទ្យាល័យ ឬសាលានៅរាជធានីភ្នំពេញ (Outreach Campaign) សន្និសីទព័ត៌មាន។

អ្នកស្រី​ ណយ សុផារី ជាសមាជិកាគណៈប្រឹក្សាមហោស្រពក្នុងឆ្នាំ បានថ្លែងចំណាប់អារម្មណ៍ថា៖ «មហោស្រពភាពយន្តខ្លីគឺជាវេទិការសាធារណៈសម្រាប់ផលិតករអាចបង្ហាញស្នាដៃ និងគំនិតច្នៃប្រឌិតរបស់ខ្លួនក្នុងការបញ្ចេញមតិទៅកាន់សាធារណៈជន តាមរយៈសាច់រឿងខ្លីៗ ខ្ញុំសង្ឃឹមថាផលិតករ នឹងឆ្លៀតយកឱកាសនេះដើម្បីបង្ហាញសមិទ្ធិផលរ បស់ខ្លួន ហើយមហោស្រពភាពយន្តនឹងក្លាយជាកន្លែងមួយដែលផ្សារភ្ជាប់សាធារណជន និងគំនិតថ្នៃប្រឌិតរបស់ផលិតករ។»

អ្នកស្រី​ ណយ សុផារី

លោក ស៊ុំ ស៊ីថែន ជាប្រធានមហោស្រពឆ្នាំទី១៤នេះថ្លែងថា៖ «ដោយសារបទពិសោធល្អពីឆ្នាំមុនៗ វិភាគទានពី អង្គការ «មូលនិធិកុមារកម្ពុជា» និងការចូលរួមពីដៃគូមុនៗ សរបញ្ជាក់​ពីទំនុកចិត្តរបស់ពួកគាត់កន្លងមក លើការរៀបចំរបស់យើង។ មួយវិញទៀត ឆ្នាំនេះ យើងអនុវត្តគោលការណ៍ថ្មីក្នុងការដាក់រឿង ដោយការយឺតយ៉ាវត្រូវបង់ថ្លៃបន្ថែម ដើម្បីបិរច្ចាគគាំទ្រដល់ មហោស្រព។ ទោះយ៉ាងណា មហោស្រពនឹងរៀបចំវគ្គបណ្តុះបណ្តាល់ខ្លីៗ តាមរយៈ«កិច្ចស្វែងយល់ពីភាពយន្តចតុមុខ» នៅពេលខាងមុខ ដើម្បីបំប៉នជំនាញដល់សមិទ្ធករថ្មោងថ្មី ដែលចង់បង្ហាញស្នាដៃក្នុងវិស័យនេះ»។

លោក ស៊ុំ ស៊ីថែន

ដោយសារមហោស្រពត្រូវបានរៀបចំដោយ «ក្រុមភាពយន្តឈូករ័ត្ន» លោក អ៊ុង ស៊ីវថុង ប្រធានក្រុមក៏បានបង្ហើបដែរថា៖  «CSFF ដើរតួនាទីយ៉ាងសំខាន់ ក្នុងវិថីផលិតភាពយន្តរបស់ខ្ញុំ។ ក្នុងឆ្នាំ២០២២ ខ្ញុំបាទ បានចូលរួមជាប្រធានផ្នែកផលិត ហើយមានឱកាសដកពិសោធរៀបចំមហោស្រព ពីក្រោយឆាក។ តួនាទីនេះនាំឱ្យខ្ញុំមើលឃើញ ទិដ្ឋភាពថ្មីមួយ ពីរបៀបរៀបចំមហោស្រព និងសារៈសំខាន់របស់មហោស្រព។ រួចមក ក្នុងឆ្នាំ២០២៤ ខ្ញុំបានដាក់ភាពយន្តខ្លី ដែលខ្ញុំសហដឹកនាំ «ស្នេហ៍គ្មានស្តង់ដារ» ហើយក៏បានជាប់ក្នុងការចាក់បង្ហាញ។ ខណៈពេលរំលឹកខ្ញុំបាទឱ្យយល់ពីឥទ្ធិពលនៃ វេទិកាដែលជឿជាក់លើអ្នកមានស្នាដៃថ្មីថ្មោង។ ឆ្នាំនេះ ខ្ញុំត្រឡប់មកវិញ ដោយសារចង់រៀនបន្ថែម និងជំរុញខ្លួនឱ្យកាន់តែឆ្នៃ ប្រឌិត និងបន្តលូតលាស់ជំនាញតាមរយៈសហគមន៍មួយនេះ។ CSFF មិនត្រឹមតែជាមហោស្រពទេ តែជាកន្លែងដែល លើកស្ទួយយុវសមិទ្ធិករយើង និងជួយឱ្យពួកយើងមានការទទួលស្គាល់ទៀត។»

លោក អ៊ុង ស៊ីវថុង

គួររំឮកផងដែរថា ម្ចាស់ជ័យលាភីភាពយន្តខ្លីឆ្នើមកាលពីឆ្នាំ២០២៣ គឺបានទៅលើភាពយន្ដមានចំណងជើងថា «Black Light» សហដឹកនាំរឿងដោយលោក ឈាន ពិសេន។ រឿងខ្លីនេះបានលើកឡើងពីខ្សែជីវិតរបស់បុរសម្នាក់ជាអ្នករើសសម្រាម ហើយតាមដានជីវិតមនុស្សដែលប្រឹងរស់នៅជុំវិញខ្លូនគាត់ ហើយឆ្លុះត្រឡប់មកខ្លួនគាត់វិញ។

ដូច្នេះប្រសិនបើប្រិយមិត្តចង់ចូលរួមជាមួយសមិទ្ធិករផ្សេងៗទៀតនៅភ្នំពេញ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់អ្នកទាំងអស់គ្នាជាមួយទស្សនិកជនឱ្យបានច្រើន សូមផ្ញើរឿងខ្លីរបស់អ្នកមកមហោស្រពឥឡូវតាមរយៈ  https://filmfreeway.com/CSFF ឬ http://csff.co/submission/។

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ

អ៊ីតាលី ប្រទេសដំបូងគេដែលអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់ឈប់សម្រាកមើលថែសត្វចិញ្ចឹមឈឺដោយទទួលបានប្រាក់ឈ្នួល

ប្រទេសអ៊ីតាលីបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានចែងជាផ្លូវការនូវសិទ្ធិរបស់បុគ្គលិកក្នុងការសុំច្បាប់ឈប់សម្រាកដើម្បីមើលថែសត្វចិញ្ចឹមមានជំងឺ ដោយនៅតែទទួលបានប្រាក់ឈ្នួល។

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

​ក្រុម​រាំ OMG ដ៏​ល្បី​ដែល​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ និង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយទទួល​បាន​ជោគជ័យ​ថែម​ទៀត​ផង កំពុងតែ​បោះជំហ៊ាន​ថ្មី​លើ​វិស័យ​សិល្បៈ​ដដែល តែ​ជា​ជំនាញ​ដ៏​ល្អ។ ដោយ​មិន​ចង់​ទុក​ចោល​បទពិសោ

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រីប្រកាសតាមកាសែត ស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកជាផ្លូវការ

Maddox និង Zahara កូនចិញ្ចឹមរបស់ Angelina Jolie និង Brad Pitt ដែលពួកគេបានទទួលចិញ្ចឹមបីបាច់កាលពីពេលនៅរស់នៅជាប្តីប្រពន្ធជាមួយគ្នា បានដើរទៅមុខមួយជំហានទៀតក្នុងការបំពេញនីតិវិធីដើម្បី

ក្រសួង​ប្រើធម៌​ក្ដៅដល់​​អាជីវករ​ជួល​ឈុត​បុរាណ​ច្នៃ​ខុស​ទម្រង់​ដើម និង​ការប្រើកំណាត់សម្លៀកបំពាក់​​ថៃ

ក្រសួង​បាន​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដល់​អាជីវករ​ដែល​ប្រកប​របរ​ជួល​ឈុត​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ដែល​ច្នៃ​ខុស​ទម្រង់​ដើម និង​ប្រកាស​បិទ​ការ​ប្រើប្រាស់​កំណាត់​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ ២០២៧។

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

សិល្បករ និង​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​កម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ​នៅ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ទ្រង់​ទទួល​បាន​ការ​ចាប់

Leave a Reply

Your email address will not be published. Required fields are marked *