គ្រឿងផ្សំ៖
បង្គាស្រស់ ៥ ខាំ
សូដា ១ កំប៉ុង
ទឹកត្រី ៤ ស្លាបព្រាបាយ
ទឹកស្ករ ៥ ស្លាបព្រាបាយ (អ្នកចូលចិត្តប្រៃអាចបន្ថយ)
ទឹកប្រហុក ៥ ស្លាបព្រាបាយ
ក្រូចឆ្មារ ៤ ផ្លែ
ម្ទេសហុយ ២ ស្លាបព្រាបាយ
អង្ករលីង ២ ស្លាបព្រាបាយ
ម្ទេសស្រស់ ៣ គ្រាប់
វិធីធ្វើ៖
- ដំបូងបកបង្គា និងឆ្កឹះសរសៃខ្នងចេញស្អាតរួចយកទៅត្រាំជាមួយទឹកសូដា។ បើបន្ថែមទឹកកកក្នុងនោះទៀតរឹតតែធ្វើឱ្យសាច់បង្គាស្រួយឆ្ងាញ់។
- បន្ទាប់មកហាន់ក្រូចឆ្មារស្ដើងៗល្មម និងម្ទេសស្រស់ជាកង់តូចៗរួចទុកមួយឡែក។
- ក្រោយមកទៀត យើងចាប់ផ្ដើមលាយទឹកប្រហុក ទឹកត្រី ទឹកស្ករ ម្ទេសហុយ អង្ករលីង ក្រូចឆ្មារ និងម្ទេសស្រស់ចូលគ្នាហើយកូរឱ្យរលាយសព្វគ្រឿងល្អ។
- ចុងក្រោយគ្រាន់តែស្រង់បង្គាមកចាក់ចូលក្នុងទឹកប្រហុកហើយច្របល់ម្ដងទៀតជាការស្រេច៕
Account
Security
Favourite Content