ទោះជា កញ្ញា វណ្ណៈ បូរមី មានគោលការណ៍មិនទទួលថតរឿងច្រើនពេកក៏ពិតមែន តែនាងនៅឆ្លៀតទទួលថតរឿងដុំ-ភាគថ្មីមួយៗ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន និងអ្នកគាំទ្ររបស់នាង។
ស្រីស្អាត បូរមី បានលេចវត្តមានជាតួឯកស្រីក្នុងរឿង «ឃើញក្បាលខ្ញុំទេ?» ជាភាពយន្តរន្ធត់ព្រឺព្រួចថ្មីរបស់ផលិតកម្ម Sastra Film។ ក្នុងរឿងនេះ 2nd Runner up MUC 2023 ក្តោបតំណែងតួឯកស្រីដ៏សំខាន់ ជំរុញសាច់រឿងឱ្យប្រទាក់ក្រឡា លាយឡំភាពភ័យរន្ធត់ព្រឺព្រួចខ្លាំង រហូតអ្នកចូលទស្សនាថ្ងៃសម្ភោធ លាន់មាត់ពីភាពរន្ធត់ក្នុងរឿងនេះគ្រប់ៗគ្នា។



តារាសម្តែងរូបស្រស់ បូរមី សុំមិន spoil សាច់រឿងច្រើនឡើយ ទុកឱ្យទស្សនិកជនមកទស្សនា និងទទួលយកភាពភ័យរន្ធត់នេះដោយខ្លួនឯង។ តែយ៉ាងណា នាងក៏សូមផ្ញើស្នាដៃភាពយន្តខ្នាតធំថ្មីនេះក្នុងដួងចិត្តអ្នកគាំទ្រផង។






រឹតតែពិសេសជាងនេះ រឿង «ឃើញក្បាលខ្ញុំទេ?» បានដាក់បញ្ជូល របាំគែន (ល្ខោនគែន) ដែលយើងកម្របានឃើញការសម្តែងនាពេលបច្ចុប្បន្ន ជាមួយវត្តមាននាដការីរបាំបុរាណ កញ្ញា ដួង សុជា បានចូលរួមរាំពត់ពែនខ្លួនយ៉ាងរស់រវើក ធ្វើឱ្យសាច់រឿងនេះរឹតតែល្អមើលខ្លាំងឡើង។


ភាពយន្តរន្ធត់ព្រឺព្រួច « ឃើញក្បាលខ្ញុំទេ – Where Is My Head? » មកដល់ថ្ងៃទី ២៦ មេសា ឆ្នាំ ២០២៤ គ្រប់រោងភាពយន្ត ខណៈអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកកំពុងរង់ចាំទស្សនារឿងនេះយ៉ាងអន្ទះសារ៕























Account
Security
Favourite Content