តួប្រុសរឿង Penthouse តារាប្រុស Uhm Ki Joon បានប្រកាសដំណឹងល្អជូនដល់អ្នកគាំទ្រ លោកនឹងរៀបការនៅចុងឆ្នាំ ២០២៤។
នៅព្រឹកថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៤ តារាប្រុស Uhm KiJoon បានបង្ហោះសំបុត្រលើបណ្ដាញសង្គម IG របស់ខ្លួន និងប្រាប់ពីដំណឹងជិតចូលរោងការជាមួយមិត្ដស្រីក្រៅសិល្បៈ។ លោកបានលើកឡើងថា លោកបានជួបមិត្ដស្រីរបស់លោកមួយរយៈមកហើយ និងបានផ្ដល់កម្លាំងចិត្ដឲ្យគ្នាទៅវិញទៅមក។ វាពិតជាពេលវេលាដ៏ល្អមួយក្នុងជីវិតរបស់លោក។


លោកបានបន្ដថា៖ លោកមិនដែលនឹកស្មានខ្លួនអាចស្វែងរកឃើញដៃគូជីវិត ដែលអាចចំណាយពេលពេញមួយជីវិតជាមួយគ្នាឡើយ។ លោកបានជួបជាមួយនារីម្នាក់ដែលមានភាពកក់ក្ដៅ និងមានអត្ដចរិតល្អ។ លោកមានបំណងចង់បង្កើតគ្រួសារ និងចំណាយពេលវេលាជាមួយនារីម្នាក់នេះ។ លោកក៏បានអរគុណដល់អ្នកគាំទ្ររបស់លោក ដែលតែងតែគាំទ្រ លោកសន្យានឹងខិតខំប្រឹងប្រែងបន្ដក្នុងការសម្ដែង។
បើតាមការបញ្ជាក់ពីក្រុមហ៊ុនរបស់តារាប្រុស Uhm Ki Joon លោកនឹងដឹកដៃមិត្ដស្រីក្រៅសិល្បៈចូលរោងមង្គលនៅខែ ធ្នូ ឆ្នាំ ២០២៤ ខាងមុខ។ មង្គលការនេះ នឹងមានការចូលរួមតែពីមិត្ដជិតស្និទ្ធ និងក្រុមគ្រួសារប៉ុណ្ណោះ។


គួរបញ្ជាក់ថា តារាប្រុស Uhm KiJoon បច្ចុប្បន្នមានវ័យ ៤៨ ឆ្នាំហើយ។ លោកបានបង្ហាញខ្លួនដំបូងក្នុងរឿង “Richard III” ក្នុងឆ្នាំ ១៩៩៥។ ជាបន្ដបន្ទាប់លោកបានបង្ហាញនូវទេពកោសល្យក្នុងការសម្ដែង ក្នុងរឿង Dream High, Ghost, Defendant, Heart Surgeons និង The Penthouse ជាដើម៕
























Account
Security
Favourite Content