ទឹកដមសំនៀងដ៏ពីរោះរណ្តំចិត្តរបស់កំលោះនិយមស្នាមសាក់ ថុល សុភិទិ មិនត្រឹមតែពីរោះខ្លាំងសម្រាប់បទចម្រៀងផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែសំនៀងរបស់លោកស្តាប់ទៅរឹតតែក្រអួនក្រអៅពេលលោក Cover បទ «ផ្កាស្លា»របស់ All3rgy & YCN Rakhie ជាមួយទេពកោសល្យការដេញហ្គីតាយ៉ាងល្អរបស់លោក ធ្វើឱ្យបទចម្រៀង Cover មួយនេះស្តាប់ទៅពីរោះប្លែក។

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងអ្នកគាំទ្រ ភិទិ យ៉ាងច្រើនកុះករបាននាំគ្នាចូលទៅ comment ពាក្យពេចន៍ល្អៗ ការលើកសរសើរ លើវីដេអូចម្រៀង Cover ដែល ភិទិ បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ កាលពីទី២១ ខែមេសា ឆ្នាំ២០២៤ ថែមទាំងជំរុញតារាចម្រៀងរូបនេះឱ្យចេញបទ Cover បន្តបន្ទាប់ទៀតផង ខណៈដែលសាមIខ្លួនក៏បើកដៃឱ្យអ្នកគាំទ្រសំណូមពរបទចម្រៀងបន្ទាប់ផងដែរ។
ឃើញបែបនេះភ្លាម អ្នកគាំទ្រមិនបង្អស់ដៃនាំគ្នាចូលទៅ Comment បទចម្រៀងផ្សេងៗតាមចំនូលចិត្តរបស់ពួកគេ តែ ភិទិ ជ្រើសរើសបទ «បណ្ដូលពេជ្រ» សម្រាប់ការ Cover បន្ទាប់។
សូមចុចលើលីង ដើម្បីទស្សនាវីដេអូ ថុល សុភិទិ Cover បទ «ផ្កាស្លា» https://web.facebook.com/sophitikofficial/videos/958199592627271

គួររំឮកផងដែរថា ដ្បិត លោក ថុល សុភិទិ មិនបានលើកពាន Cambodian Idol រដូវកាលទី៤ តែប្រជាប្រិយភាពលោកហក់ឡើងខ្ពស់ខ្លាំងមិនធម្មតាឡើយ ហើយផលិតកម្មក៏បានបញ្ចេញបទចម្រៀងផ្ទាល់ខ្លួន ឱ្យលោកក្លាយជាតារាចម្រៀងអាជីពយ៉ាងពេញលេញទៀតផង។
គូស្នេហ៍អ្នកជំនួញអនឡាញដ៏ល្បី ឡុង ម៉ានីន មមាញឹកយ៉ាងខ្លាំងក្លាក្នុងការចេញច្រៀងតាមកម្មវិធី Concert ទាំងនៅភ្នំពេញ និងតាមបណ្តាខេត្ត រួមទាំង affair ច្រៀងៗតាមរង្គសាលជាច្រើនទៀតផងដែរ។ ពិសេស ស្នាដៃបទ «មួយឆាវ» ដែលល្បីល្បាញខ្លាំងក្នុងស្រទាប់ដួងចិត្តយុវវ័យ៕



























Account
Security
Favourite Content