រ៉ូលីន ត្រូវសម្រាកព្យាបាលជំងឺមួយ រយៈពេលមួយខែ! 

ធ្មេញបើកៗតារានិយមតែងខ្លួនស្រី រ៉ូលីន បានបោះជំហានលើវិថីសិល្បៈខ្មែរអស់រយៈពេលប្រមាណជាង ១០ ឆ្នាំមកហើយ គិតតាំងពីឆ្នាំ ២០១១ មក។ រ៉ូលីន ត្រូវមហាជន និងអ្នកគាំទ្រទទួលស្កាល់ថាលោកពិតជាសមត្ថភាពសិល្បៈខ្ពស់ និងច្រើនទម្រង់ដូចជា ពិធីករ តារាចម្រៀង តារាសម្ដែង និងជាតារាកំប្លែងម្នាក់ពោរពេញដោយវោហាសព្ទចាក់ទឹកមិនលេច។

តែមុននេះបន្តិចមានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយហ្វេនៗបានឃើញរូបភាព២សន្លឹករបស់ រ៉ូលីន ដែលកំពុងប៉ង់ស៊ីម៉ងជើងម្ខាង។ យោងតាមសំណេរដែលភ្ជាប់ជាមួយរូបថត ២សន្លឹកនោះ រ៉ូលីន បានឱ្យដឹងថា លោកមានជំងឺម៉្យាង ទាមទារឱ្យលោកត្រូវសម្រាកព្យាបាលរយៈមួយខែ។ ជំងឺដែល រ៉ូលីន កំពុងឈឺនោះគឺ ដាច់សរសៃរពួរជើង។

រ៉ូលីន រៀបរាប់ថា៖ «ចង់មិនចង់តែវាកើតឡើងហើយ #ដាច់សរសៃរពួរជើង មានតែខំព្យាបាលទៅមួយខែទេជាហើយ លើកទឹកចិត្តនិងអោយកំលាំងចិត្តខ្លួនឯង សុំទោសដល់ម្ចាស់កម្មវិធីទាំងអស់ដែលខ្ញុំអាក់ខានមិនបានទៅចូលរួមនិងអរគុណដល់បងប្អូនមិត្តភក្ត័ទាំងអស់ដែលបានខលហើយchatមកសួរសុខទុក្ខ សូមទោសដែលមិនបានតមchatអស់»។

បន្ទាប់ពី រ៉ូលីន បង្ហោះឱ្យដឹងពីស្ថានភាពជំងឺហើយនោះ មានមិត្តអ្នកសិល្បៈ និងហ្វេនៗអ្នកគាំទ្រលោកជាច្រើនបាន ផ្ញើរសារលើកទឹកចិត្ត និងជូនពរឱ្យលោកចាប់ជាសះស្បើយទៀតផង។

គួររំលឹកថា រ៉ូលីន ចាប់ផ្តើមចូលក្នុងវិស័យសិល្បៈ និងត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ស្គាល់តាំងពីរូបលោកបង្កើតវីដេអូបែបកម្សាន្តមួយ ជាមួយម្ចាស់ហាងថតរូប Photo City អំឡុងឆ្នាំ ២០១១។ ពេលនោះ រ៉ូលីន ត្រូវបានជាប់ឈ្មោះជា Miss Photo City ដែលតែងបង្ហាញការសម្តែងជាបវរកញ្ញា គ្រងមកុដ យ៉ាងស្រស់ស្អាត។ តាំងពីពេលនោះមក រ៉ូលីន ត្រូវបានគេស្គាល់កាន់តែច្រើនឡើង និងសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈកាន់តែខ្លាំងឡើងៗ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្នាដៃភាពយន្តខ្លី ២ រឿង ផលិតដោយ រ៉េត សារីតា ត្រូវ CIFF ជ្រើសយកមកចាក់បញ្ចាំង

កាល​ពី​រាត្រី​ម្សិល​មិញ បវរកញ្ញា​ចក្រវាល​កម្ពុជា ២០២០ រ៉េត ​សារីតា បាន​បង្ហាញ​វត្តមាន​ក្នុង​ពិធី​បើក​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា នៅ​ឯ​សាល​សន្និសីទ​ចតុមុខ។ ទាយ​ទៅ​មើល៍ ថា​ការ​បង្ហាញ​វត្តមាន​របស់​អ្នក​នាង ក្នុង​ពេល​នេះ

កំពូលតារាស្រី IU, Kim Go-eun និង Go Youn-jung ត្រៀមប្រជែងគ្នា នៅក្នុងខែ មេសានេះ

តារាសម្តែងស្រីដែលមានប្រជាប្រិយភាពបំផុត ៣ រូបរបស់កូរ៉េខាងត្បូង រួមមាន IU, Kim Go-eun និង Go Youn-jung កំពុងត្រៀមខ្លួនវិលត្រឡប់មកកាន់កញ្ចក់ទូរទស្សន៍វិញនាខែ មេសា ខាងមុខ ខណៈអ្នកគាំទ្រ

ឆ្នាំនេះ CIFF នាំយកភាពយន្តខ្មែរ និងបរទេសជាង ១០០ រឿង ចាក់បញ្ចាំងឥតគិតថ្លៃ ៤ថ្ងៃជាប់គ្នា

កុំ​ភ្លេច​ចូល​រួម! ចាប់​ពី​ម៉ោង ២ រសៀល នា​ថ្ងៃ​ទី ២៥ ខែ មិនា ឆ្នាំ ២០២៦ នេះ​ត​ទៅ កម្ពុជា​បាន​នាំ​យក​ភាពយន្ត​ទាំង​ខ្មែរ និង​បរទេស​ប្រមាណ​ ១៥០ រឿង មក​បញ្ចាំង​ជូន​ទស្សនិកជន​ទស្សនា ដោយ​ឥត​គិត​ថ្លៃ តាម​រយៈ​មហោស្រព​ភាពយន្ត​

ស្រាយចម្ងល់! ហេតុអ្វីបានជា Jin បាត់ឈ្មោះក្រេឌីតលើអាល់ប៊ុម Arirang?

នៅថ្ងៃទី ២០ ខែមីនា កន្លងទៅ BTS ទើបតែបានចេញផ្សាយអាល់ប៊ុម Comeback ក្រោមចំណងជើង Arirang។ ខណៈពេលដែលសមាជិក ៦ នាក់ទទួលបានក្រេឌីតលើការតែងនិពន្ធ

សរុបម៉ូដកាបូបប្រេនៗដែល ទេព បូព្រឹក្ស កាន់ថ្ងៃមង្គលការប្អូនប្រុស

បើ​ទោះ​ជា​មង្គលការ​ប្អូន​ប្រុស និង​ប្អូន​ស្រី​ថ្លៃ​សំណព្វ​ចិត្ត​របស់​អ្នកនាង ទេព បូព្រឹក្ស បាន​បញ្ចប់​ទៅ​ប៉ុន្មាន​ថ្ងៃ​ហើយ​ក៏​ដោយ តែ​កម្មវិធី​ដ៏​អធិកអធម និង​អស្ចារ្យ​នោះ មិន​ទាន់​ដាច់​ឆ្ងាយ​ពី​ការ​ជជែក​លើ​បណ្ដាញ​សង្គម​ឡើយ

ស្ទីល៍តែងខ្លួនព្រះនាង ជេនណា និងព្រះនាង អេម៉ា ស្រស់ស្អាតម្យ៉ាងម្នាក់ថ្ងៃចូលរួមមង្គលការប្អូន ទេព បូព្រឹក្ស

ព្រះ​នាង នរោត្តម ជេនណា និង​ម្ចាស់​បង​របស់​ទ្រង់ ព្រះ​នាង នរោត្តម អេម៉ា ជា​សែ​រាជ​វង្ស​ដែល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​វ័យ​ក្មេង។ ដ្បិត​​ជា​បង​ប្អូន​បង្កើត តែ​បើ​មើល​ពី​ស្ទីល៍​នៃ​ការ​តែង​ខ្លួន​របស់​ព្រះ​នាង​​ទាំង២ ​មាន​ភាព​ខុស​គ្នា តែ​ស្រស់​ស្អាត និង​ទាក់ទាញ​ម្យ៉ាង​ម្នាក់

សមាជិកក្រុម K-pop TREASURE ដែលមកខ្មែរថ្ងៃមុន ក៏ចាប់អារម្មណ៍បទ “Pop Out” របស់ N.John ដែរ

Haruto ដែល​ជា​សមាជិក TREASURE និង​ជា​ក្រុម K-Pop ដែល​បាន​មក​ប្រទេស​កម្ពុជា​កាលពី​ចុង​ខែ​កុម្ភៈ ឆ្នាំ ២០២៦ កន្លង​ទៅ​នោះ បាន​ចាប់​អារម្មណ៍​ជាមួយ​បទ​ចម្រៀង​កូន​ខ្មែរ ដែល​បកស្រាយ​ដោយ N.John តាម​ការ​សំណូមពរ​របស់​អ្នក​គាំទ្រ​នៅ

The Zero Project បញ្ចេញ​សមាសភាព​គ្រូបង្វឹក ៣ នាក់ទាំងខ្មែរ និងកូរ៉េ សុទ្ធសឹងតែមិនធម្មតា

កម្មវិធី The Zero Project បាន​បង្ហាញ​បង្ហាញ​ពី​សមាសភាព​គ្រូ​បង្វឹក​ហើយ ក្រោយ​ថ្ងៃ​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​ជាមួយ​ក្រុមហ៊ុន MOREA ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ។ The Zero Project ដែល​មាន​លោក បាន ចន្ទី នាយក​គ្រប់គ្រង​កម្មវិធី បញ្ជាក់​ថា កម្មវិធី

ផ្ដើមចេញក្ដីស្រមៃច្នៃចេញជារូបភាព! Bloodline ស្នាដៃរឿងគំនូររូបភាពរបស់កូនខ្មែរដំបូងបង្អស់នៅលើ webtoon

ជាមោទនភាពថ្មីមួយសម្រាប់វិស័យសិល្បៈឌីជីថលកម្ពុជាដោយកន្លងមក បើយើងនិយាយពីការអានរឿងគំនូររូបភាព (Webtoon) យើងតែងតែនឹកឃើញដល់ស្នាដៃ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)