មហាជនជូនពរព្រោងព្រាតក្រោយបានឃើញអ្នកផលិតមាតិកាល្បីឈ្មោះ ពេជ្រ ពិសី និងគូស្នេហ៍ បានទៅជួបប្រឹក្សាយោបល់ជាមួយអ្នកនាង សុភ័ក្រ កុសុម៉ា នៅការិយាល័យ Kosoma Entertainment ដែលជាអ្នករៀបចំកម្មវិធីមង្គលការដ៏ល្បីនាពេលបច្ចុប្បន្ន។


ឱ្យតម្រុយរៀបការឬយ៉ាងណា? មហាជនមិនតិចនាក់នោះទេកំពុងដាក់ការសង្ស័យលើគូស្នេហ៍ដែលស្រលាញ់គ្នា ៩ ឆ្នាំ គឺ ពេជ្រ ពិសី ថៅកែ Skincare វ័យក្មេងដ៏ល្បីល្បាញ។ ការលើកឡើងបែបនេះ ក្រោយផេកផ្លូវការ Kosoma Entertainment បញ្ចេញរូបថតដែលអ្នកទាំងពីរទៅជួបប្រឹក្សាយោបល់ដោយផ្ទាល់ជាមួយអ្នកនាង សុភ័ក្រ កុសុម៉ា នៅឯការិយាល័យ Kosoma Entertainment។
មហាជនប្រាកដជាបានស្គាល់អ្នកផលិតមាតិកាក្នុងស្រុក ពេជ្រ ពិសី និងគូស្នេហ៍ តាមរយៈមាតិកាជាច្រើនដែលពួកគេបានផលិតមិនថាជានៅក្នុង ឬក្រៅស្រុកនោះទេ។ ពិតណាស់ អ្នកទាំងពីរតែងត្រូវបានមហាជនកោតសរសើរជារឿយៗចំពោះការតស៊ូខិតខំប្រឹងប្រែងរហូតទទួលបានផ្លែផ្កាដូចសព្វថ្ងៃនេះ។ គិតមកទល់ពេលនេះ អ្នកទាំងពីរបានទាក់ទងគ្នាជាង ៩ ឆ្នាំហើយបើរៀបរាប់ពីប្រវត្តិតស៊ូរបស់អ្នកទាំងក៏ច្រើនហូរហៀរផងដែរ។ យ៉ាងណាមិញ បច្ចុប្បន្ននេះអ្នកទាំងពីរហាក់ទទួលបានជោគជ័យច្រើនទាំងលើមុខរបរ ការងារ ក៏ដូចជាជីវិតគូ។ តួយ៉ាង កន្លងទៅថ្មីៗ ពេជ្រ ពិសី និងគូស្នេហ៍ ទើបធ្វើពិធីសូត្រមន្តឡើងគេហដ្ឋានថ្មី និងបានទិញឡានទំនើបមួយគ្រឿងទៀតផង។






ភាពជោគជ័យជាហូរហែរបស់អ្នកទាំងពីរតែងត្រូវបានមហាជនពោលសរសើរថែមទាំងត្រូវបានអ្នកគាំទ្រច្រើននាក់ចិញ្ចឹមចិត្តសង្ឃឹមថាខ្លួននឹងមានថ្ងៃដូចជាអាយដលរបស់ពួកគេ។ ដោយឡែកសម្រាប់រឿងដែលថា ពេជ្រ ពិសី ត្រៀមចូលរោងការឬយ៉ាងណានោះនៅមិនទាន់មានការបញ្ជាក់ណាមួយពីសំណាក់សាមីខ្លួននោះទេ៕
រូបភាព ៖ Kosoma Entertainment & Pich Pisey




Account
Security
Favourite Content