មិនមែនល្បីត្រឹមនៅខ្មែរ វៃហាំង និង យូប៊ីន ដឹកដៃគ្នាឡើងទទួលពានរង្វាន់ដល់ថៃ!

តារាសម្តែងឆ្នើមលំដាប់ប្រទេសកម្ពុជា ២ រូប គឺ ខាត់ វ៉ៃហាំង និង ស៊ិន យូប៊ីន បានដឹកដៃគ្នាទៅទទួលពានរង្វាន់​នៅប្រទេសថៃ។ ក្នុងនោះ រួមមានពានរង្វាន់ Thailand Digital Award 2022, ពានរង្វាន់ ដៃគូសម្តែងដ៏ស័ក្តិសមបំផុតរបស់ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំប្រទេសកម្ពុជា ប្រចាំឆ្នាំ ២០២២ និងមួយទៀត​ពានរង្វាន់កិត្តិយសពីស្ថាប័ន K-Beauty Award ដែលជាស្ថាប័នអន្តរជាតិមួយ ចូលរួមដោយប្រទេសអូស្ត្រាលី កូរ៉េ អាមេរិក កាណាដា។ កម្មវិធី K Beauty Awards 2022 នឹងប្រគល់ពាន​រង្វាន់​ នៅមហោស្រព Aktra ​ទីក្រុង​បាងកក ប្រទេស​ថៃ នា​រសៀល​ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ​ ២០២២ ​នេះ​។

សម្រាប់តារាសម្តែងឆ្នើម ខាត់ វៃហាំង បានលើកឡើងយ៉ាងខ្លីនៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ខ្លួនថា «នេះជាពានរបស់អ្នកគាំទ្រទាំងអស់គ្នា​​ សូមអរគុណសម្រាប់ការស្រលាញ់​!»។ ទង្វើ​បែបនេះ​ជា​ការដឹង​គុណ​ដល់​អ្នក​គាំទ្រ​ខ្លួន​ជា​និច្ច។

សូមជម្រាបថា នេះមិនមែនជាលើកទី១ សម្រាប់តារាសម្តែងឆ្នើមលំដាប់ប្រទេស លោក ខាត់ វៃហាំង និងកញ្ញា ស៊ិន យូប៊ីន ទេ ដែលទទួលបានពានរង្វាន់ Thailand Digital Award 2022 នោះទេ កន្លងមកអ្នកទាំងពីរធ្លាប់ទទួលបានពានរង្វាន់នេះរួចមកហើយ។ ក្នុងនោះ ស៊ិន យូប៊ីន បានទទួលពានរង្វាន់នេះម្តងរួចហើយ កាលឆ្នាំ ២០២០៕