ស្រស់ស្អាតណាស់! រមណីយដ្ឋានស្ថិតក្នុងចម្ការដូង អមដោយធម្មជាតិពិតៗ គួរជាទីលំហែកាយ
ដើមដូង ត្រូវបានគេស្គាល់ថាជារុក្ខជាតិម្យ៉ាងមានប្រយោជន៍ ដែលគេនិយមដាំដើម្បីយកផ្លែហូប ធ្វើនំ និងថែមទាំងអាចយកស្លឹកប្រក់សម្រាប់សង់ផ្ទះទៀតផង រីឯកសិករខ្លះជ្រើសរើសមុខរបរដាំដើមដូងសម្រាប់ធ្វើអាជីវកម្មខ្នាតធំ ឬតូចទៅតាមទំហំដីរបស់ពួកគេ។ អ្វីដែលយើងសង្កេតឃើញពីអត្ថប្រយោជន៍ដ៏មហិមានៃការដាំដើមដូង គឺរមណីយដ្ឋានមួយកន្លែងស្ថិតក្នុងភូមិ ត្រពាំង ៤ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កំពុងទាញប្រយោជន៍យ៉ាងសកម្មពីដើមដូង ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី។
















Account
Security
Favourite Content