Lady Gaga បង្កើតប្រវត្តិសាស្ត្រថ្មីក្រោយទាក់ទាញអ្នកទស្សនាច្រើនជាង ២ លាននាក់ក្នុងការប្រគំតន្ត្រីនៅប្រេស៊ីល
កំពូលតារាចម្រៀងប៉ុប Lady Gaga បានបង្កើតប្រវត្តិសាស្ត្រក្នុងវិស័យតន្ត្រីម្ដងទៀតជាមួយនឹងការប្រគំតន្ត្រីដើម្បផ្សព្វផ្សាយអាល់ប៊ុមចុងក្រោយរបស់ខ្លួនមានចំណងជើងថា “MAYHEM” ដែលអនុញ្ញាតឱ្យមហាជនចូលទស្សនាដោយឥតគិតថ្លៃ នៅឯតំបន់ឆ្នេរសមុទ្រ Copacabana ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។ ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក Variety ការប្រគំតន្ត្រីដែលធ្វើឡើងកាលពីថ្ងៃទី៣ ខែឧសភាកន្លងទៅនេះបានទាក់ទាញអ្នកទស្សនាជាង 2.5 លាននាក់ និងបានបំបែកកំណត់ត្រាការប្រគំតន្ត្រីរបស់សិល្បករស្រីដែលមានអ្នកទស្សនាច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ។



















Account
Security
Favourite Content