វិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកូរ៉េទើបតែបញ្ចេញចំណាត់ថ្នាក់ក្រុមចម្រៀងខេប៉ុបមានប្រជាប្រិយភាពបំផុតក្នុងខែនេះ ដោយផ្អែកតាមការបូកសរុបទិន្នន័យនានាដូចជាការស្ដាប់និងទស្សនាចម្រៀង ការបង្ហាញមុខលើប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងសហគមន៍ ចាប់ពីពាក់កណ្ដាលខែសីហាដល់ពាក់កណ្ដលកញ្ញា។ សម្រាប់ផ្នែកក្រុមនារី ចំណាត់ថ្នាក់លេខ១ គឺនៅតែជា aespa ពីផលិតកម្ម SM Entertainment ដោយទទួលបានសន្ទស្សន៍ប្រជាប្រិយភាពសរុប ៥ លានពិន្ទុ ខណៈពួកគេកំពុងបន្តការប្រគំតន្ត្រីទេសចរណ៍ពិភពលោក ហើយបទចម្រៀង “Supernova” នៅតែជាបទដែលទទួលការគាំទ្រច្រើន។ ចំណែកក្រុម