ខ្ជិលនិយាយច្រើន! Lisa ជះលុយជិត ៦ លានដុល្លារទិញផ្ទះនៅតំបន់អភិជនមួយកន្លែង

យោងតាមប្រភពព័ត៌មានកូរ៉េ Outlet Report នៅរសៀលថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានឱ្យដឹងថា សមាជិកក្រុមចម្រៀងនារី BLACKPINK គឺ Lisa ពេលនេះបានក្លាយជាម្ចាស់ផ្ទះវីឡាមានតម្លៃជាង ៦ លានដុល្លារអាមេរិកនៅតំបន់អភិជន Seongbuk-Dong។

ប្រកាសរៀបការហើយ ឥឡូវលេចដំណឹង Song Joongki នាំភរិយាទៅរស់នៅផ្ទះថ្មីតម្លៃជាង ១៥ លានដុល្លារ

ដំណឹងដែលតារាសម្ដែងប្រុសល្បី Song Joongki ប្រកាសរៀបការជាមួយមិត្តស្រី Katy កាលពីថ្មីៗ នេះពិតជាធ្វើឱ្យមហាជនហាក់មានការភ្ញាក់ផ្អើលដោយសារតែគ្រប់គ្នាមិនគិតថាតារាប្រុសរូបនេះសម្រេចចិត្តរៀបការម្ដងទៀតលឿនយ៉ាងដូច្នេះ។

ទម្លាយតម្លៃខ្លួនតារាស្រីប្រុសកូរ៉េ ២ ដួងថ្លៃស៊ីដាច់គេ នៅឆ្នាំ ២០២៣

កាលពីថ្មីៗ នេះ អ្នកកាសែតដ៏ឆ្នើមប្រចាំប្រទេសកូរ៉េលោក Ahn Juin Youg បានទម្លាយពីតម្លៃខ្លួនរបស់តារាសម្ដែងកូរ៉េដែលមានតម្លៃខ្លួនថ្លៃដាច់គេនៅដើមឆ្នាំ ២០២៣។ ក្នុងនោះតារាលំដាប់ជួរមុខជាច្រើនបានស្ថិតក្នុងបញ្ជីដូចជាតារាប្រុស Song JoongKi , Lee JongSuk និង Lee Minho ជាដើម។ ដោយតារាប្រុសទាំងនេះអាចរកបានប្រមាណ ២៤ ម៉ឺនដុល្លារក្នុងមួយភាគ។

៥ ក្រុមចម្រៀងនារីខេប៉ុប ដែលប្រកាសរំសាយភ្លាម អ្នកគាំទ្រស្ដាយស្រណោះគ្រប់ៗគ្នា

អ្វីដែលអ្នកគាំទ្រខេប៉ុបភ័យខ្លាចបំផុតនោះគឺនៅពេលដែលក្រុមចម្រៀងដែលខ្លួនចូលចិត្តស្រាប់តែលែងមានសកម្មភាព និងប្រកាសបំបែកក្រុម។ មែនទែនទៅ ក្រុមចម្រៀងនារីខេប៉ុប ៥ ក្រុមនេះគ្រាន់តែប្រកាសបែកក្រុមភ្លាមធ្វើឱ្យអ្នកគាំទ្រស្ដាយគ្រប់ៗគ្នា៖

ក្ដៅៗ! Song Joongki ប្រកាសរៀបការជាមួយមិត្តស្រីថ្មី ខណៈនាង​កំពុង​មានផ្ទៃពោះ

ក្រោយប្រកាសពីទំនាក់ទំនងស្នេហាជាមួយមិត្តស្រីថ្មី Katy Louise មិនបានប៉ុន្មាន ពេលនេះតារាសម្ដែងប្រុសល្បី Song Joongki បានប្រកាសរៀបការជាមួយរូបនាងក្នុងពេលឆាប់ៗ ខាងមុខ។

ជួបអតីតភរិយាចាស់របស់គូដណ្ដឹងតែ Katy Perry ញញឹមរាក់យ៉ាងកក់ក្ដៅថែមដើរកម្រាលព្រំក្រហមជាមួយទៀត  

នៅព្រឹកថ្ងៃ ច័ន្ទ ទី ៣០ ខែ មករា ឆ្នាំ ២០២៣ តារាចម្រៀងស្រីល្បី Katy Perry បានធ្វើឱ្យមហាជនជាច្រើនហាក់មានការភ្ញាក់ផ្អើលក្រោយរូបនាងបានបង្ហាញមុខក្នុងកម្មវិធី 20th Annual G’Day USA Arts Gala ជាមួយតារាម៉ូឌែលស្រី Miranda Ker ថែមទាំងដើរលើកម្រាលព្រំក្រហមរួមគ្នាទៀត។

រៀបការជិត ៥ ឆ្នាំ ភរិយា Taeyang នៅវេចខ្ចប់បាយជូនស្វាមី ឯ Taeyang ញញឹមខ្ជឹបតែម្ដង

មកទល់ពេលនេះ សមាជិកក្រុមចម្រៀងល្បី BigBang លោក Taeyang បានរៀបការជាមួយភរិយាតារាស្រី Min Hyorin ជិត ៥ ឆ្នាំទៅហើយ តែបើក្រឡេកមកមើលចំណងស្នេហាអ្នកទាំងពីរនៅតែរឹងមាំ និងមានភាពផ្អែមល្ហែម។ ខណៈលោក Taeyang ក៏ឧស្សាហ៍និយាយរំឮកពីភរិយារបស់ខ្លួនផងដែរ។

ចូលឆ្នាំថ្មី សមាជិកក្រុម Momoland ទាំងអស់សម្រេចចេញពីផលិតកម្ម MLD Entertainment

នៅរសៀលថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៣ ខាងផលិតកម្ម MLD Entertainment បានប្រកាសពីដំណឹងបញ្ចប់កុងត្រារបស់ខ្លួនជាមួយក្រុមតារាចម្រៀងស្រីល្បី Momoland។

បែកគ្នាមិនបានប៉ុន្មាន! ឥឡូវលេចពាក្យចចាមអារ៉ាម Hyun Ah និង Dawn ត្រូវរូវគ្នាវិញ

ការប្រកាសចែកផ្លូវគ្នារបស់គូស្នេហ៍កូរ៉េល្បីតារាស្រី HyunA និងតារាប្រុស Dawn កាលពីពីរខែមុនពិតជាធ្វើឱ្យមហាជន អ្នកគាំទ្រជាច្រើនហាក់មានការភ្ញាក់ផ្អើល និងខកចិត្តខ្លាំង

ផ្អែមណាស់! តារាកូរ៉េប្រុស ៤ ដួង ហ៊ាននិយាយរំឭកដល់មនុស្សជាទីស្រឡាញ់ចំៗ លើឆាកឥតខ្វល់

ជាការពិតណាស់ មិនមានតារាប្រុសកូរ៉េច្រើនរូបទេដែលហ៊ានបញ្ចេញពីអារម្មណ៍ពិតលើឆាក និងផ្ញើក្ដីស្រឡាញ់ជូនមនុស្សពិសេសរបស់ខ្លួននៅពេលឡើងទទួលពេលរង្វាន់ ឬនិយាយរំឮកចំៗ។ ប៉ុន្ដែតារាប្រុសទាំង ៤ ដួងខាងក្រោមនេះហ៊ាននិយាយបើកចំហរ និងអរគុណមនុស្សពិសេសដែលតែងគាំទ្រ និងនៅក្បែរពួកគេ។ តោះទៅមើលថាជានរណាខ្លះ៖