បាយថ្ងៃត្រង់នៅម្តុំប្រាសាទអង្គរវត្ត មានជម្រើសអ្វីខ្លះ?

ដើរលេងប្រាសាទបើមិន១ថ្ងៃពេញ ក៏កន្លះថ្ងៃដែរ​ ហើយបើជិះត្រឡប់មកក្រុងវិញសឹមញ៉ាំអី ប្រហែលជាយូរបន្តិច ហេតុនេះហើយ អ្នកគួរតែកត់ចំណាំប៉ុន្មានកន្លែង ក៏ដូចជាជម្រើសខាងក្រោមនេះ ដើម្បីងាយស្រួលរកពេលទៅដល់ទីនោះ…

បាយ និងម្ហូបខ្មែរបែបស្រុកស្រែ នៅក្បែរកស្សិណ

សូមបញ្ជាក់បន្តិចថា មិនមែនញ៉ាំរបៀបក្រាលកន្ទេលនៅសួនជាប់នឹងកស្សិណទេណា៎! គឺនៅហាងមួយចំនួននៅកែងខាងត្បូង ដែលមានកញ្ចុះតូចៗក្រោមម្លប់ត្រជាក់ៗ​​ ដែលមានម្ហូបប្រចាំហាងខុសៗគ្នា ដូចជា ប្រហុកអាំងលើជ្រុញ មាន់ដុត…។ល។

អាហារសម្រន់ នៅផ្លូវអមកស្សិណខាងត្បូង

មានប្រភេទអាហារសម្រន់ពេញនិយមដូចជា បុកល្ហុង ប្រហិតចៀន បាញ់ឆែវ ស៊ុប…អមដោយទឹកអំពៅផ្អែមៗ ឬទឹកដូងត្រជាក់ៗ។ នេះអាចជាជម្រើសល្អសម្រាប់អ្នកញ៉ាំតិចៗ តែច្រើនដង។

បាយ និងម្ហូបអាំងនៅជិតត្រពាំងសេះ

បើបានជិះកាត់ អ្នកប្រាកដជាចាប់អារម្មណ៍នឹងក្លិនឈ្ងុយៗ និងផ្សែងហុយៗពីតូបតូចៗនៅតៗគ្នាមិនខាន។ នៅទីនេះ ភាគច្រើនមានមាន់អាំង ត្រីអាំង កង្កែបបោក គ្រឿងក្នុងអាំង បែបចង្កាក់ៗ ដែលអាចញ៉ាំបានជាមួយនឹងបាយក្តៅៗ ដែលតូបខ្លះក៏មានខ្ចប់ស្លឹកឈូក ធ្វើឲ្យរសជាតិរឹតតែពិសេសទៀតផង។

នំបញ្ចុកទឹកប្រហុក

ទើបតែពេញនិយមថ្មីៗនេះដែរ តែរសជាតិពិតជាប្លែកពិសេស ហើយតម្លៃក៏សមរម្យទៀតផង។ នំបញ្ចុកធ្វើថ្មីៗ ញ៉ាំអមនឹងបន្លែស្រុះក្តៅៗ ថែមទឹកប្រហុកហឹរៗ ពិតជាឆ្ងាញ់ជាប់មាត់ពិតមែន…បើចូលចិត្តត្រី អ្នកក៏អាចកុម្ម៉ង់ត្រីអាំងញ៉ាំផ្ទាប់ជាមួយផងដែរ។

បាយម្ហូបកុម្ម៉ង់នៅមុខលានជល់ដំរី

បើចូលចិត្តញ៉ាំអីងាយៗ បែបមួយចានៗ ដូចជាមីឆា បាយឆា ឬក៏ម្ហូបកុម្ម៉ង់តាមចំណូលចិត្ត អាចជិះហួសទៅដល់អង្គរធំ ហើយបត់ទៅខាងលានជល់ដំរី អ្នកនឹងឃើញមានតូបជាប់ៗគ្នាជាច្រើន ដែលមានបម្រើនូវមុខម្ហូបជាច្រើនជម្រើស។

បាញ់ឆែវ និងអាហារសម្រន់ផ្សេងទៀតនៅផ្លូវមុខអង្គរ

មានហាងមួយចំនួនដែលពេញនិយម ដូចជា ប្រាសាទនាងពៅ និងកន្លែងមួយទៀត ជិតកន្លែងជិះបាឡូន ដែលមានបាញ់ឆែវឆ្ងាញ់ និងអាហារសម្រន់រួមមានណែម ប្រហិតចៀន សាច់គោអាំង…។ល។


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ក្រសួងវប្បធម៌ បើកបង្រៀនជំនាញវិជ្ជាជីវៈដូនតា ឥតគិតថ្លៃ នៅខេត្តទាំង ៩ នេះ

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​រៀប​ចំ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា ដោយ​ឥត​បង់​ថ្លៃ សម្រាប់​ឆ្នាំ ២០២៦ ជូន​ដល់​អ្នក​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចង់​បន្ត​វេន ក៏​ដូច​ជា​ថែរក្សា ការពារ ចំណេះ​ជំនាញ​ពី​អ្នក​

CEO ចិត្តទូលាយ! Jisoo ជូនកាបូប Dior តម្លៃខ្ទង់ ៣០០០ដុល្លារ ដល់បុគ្គលិកជាកាដូ

ផ្អែកតាមការចុះផ្សាយរបស់ Kbizoom នៅថ្ងៃទី៧ ខែមេសា នេះ Jisoo បាននាំយកកាបូបយីហោប្រណិត Dior មកចែកជូនជាកាដូដល់បុគ្គលិក​ប្រចាំក្រុមហ៊ុនខ្លួន ដោយកាបូបខ្លះមានតម្លៃខ្ពស់ដល់ទៅ ៤.៤៥លានវ៉ុន ឬប្រមាណ

មិនធម្មតា! សាន្ត កុសុមៈ ចង់ក្លាយជាតារា K-Pop ធ្លាប់ទៅប្រកួត Audition ផលិតកម្ម SM

ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​សុខ​ៗ​ស្រាប់តែ​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន កញ្ញា សាន្ត កុសុមៈ បាន​ទម្លាយ​រឿង​ដែល​មហាជន​មិន​ធ្លាប់​ដឹង។ នោះ​គឺ​កញ្ញា​ធ្លាប់​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​តារា K-Pop និង​បាន​ដាក់​ពាក្យ​ចូល​ប្រកួត Audition ថែម​ទៀត​ផង ដោយ

ដំណឹងល្អសម្រាប់ Carat! SEVENTEEN ប្រកាសបន្ដកិច្ចសន្យាគ្រប់សមាជិកទាំង ១៣ នាក់ដដែល

ក្រុមចម្រៀងបុរសលំដាប់ពិភពលោក SEVENTEEN បានធ្វើឱ្យអ្នកគាំទ្រ ជាពិសេស Carat នៅទូទាំងសកលលោករំភើប និងកក់ក្តៅជាខ្លាំងបន្ទាប់ពី S.Coups

ព្រះនាង ជេនណា ក្នុងឈុតទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាង « រាក្យសាទេវី»

TVC ថ្មី​របស់​ព្រះនាង នរោត្តម ជេនណា នៅ​ក្នុង​ការ​អបអរ​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ គេ​សង្កេត​ឃើញ​ថា​ទ្រង់​បាន​សម្ដែង ២ តួ​អង្គ ក្នុង​នោះ​មាន​១​គឺ​ជា​តួអង្គ​ទេវតា ព្រះនាង «រាក្យសាទេវី»។ បើ​ទោះ​

មានហេតុផលបែបនេះ ទើប Tiffany សម្រេចចុះអេតាស៊ីវិលជាមួយ Byun Yo Han មុនចូលរោងមង្គល

នៅក្នុងកម្មវិធី Please Take Care of My Refrigerator ដែលបានចាក់ផ្សាយកាលពីថ្ងៃទី ៥ ខែមេសា កន្លងទៅ Tiffany សមាជិកក្រុម Girls' Generation បានចែករំលែករឿងរ៉ាវដ៏ផ្អែមល្ហែមអំពីជីវិតអាពាហ៍ពិពាហ៍របស់នាង

Angelina Jolie ប្ដេជ្ញានឹងចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​លើក​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​តាម​ស្ថាប័ន​ក្រសួង និង​ថ្នាក់​ខេត្ត​ជាច្រើន​រូប​រួច​មក​ហើយ។ ដោយ​ថ្មី​ៗ​នេះ​ក្រៅពី​ទៅ​មើល​វិទ្យាល័យ​សំឡូត ក្នុង​គោល​បំណង​​

តួឯកស្រីរឿង Cinderella កញ្ញា Lily James បានមកទស្សនកិច្ចនៅកម្ពុជា និងបានលេងល្បែងប្រជាប្រិយខ្មែរ

​​តួ​ឯក​ស្រីក្នុង​រឿង​ដ៏​ល្បី​ល្បាញ​ជុំ​វិញ​ពិភពលោក «Cinderella» ឆ្នាំ ២០១៥ កញ្ញា Lily James បាន​មក​ធ្វើ​ដំណើរ​មក​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ពេល​ថ្មីៗកន្លង​ទៅ​នេះ តាម​រយៈ​អង្គការ unicef ដែល​នាងជាអ្នក​គាំទ្រ UNICEF UK ហើយបាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី