កាលពីថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០២៣ កន្លងទៅ សមាជិកក្រុមចម្រៀងនារី BLACKPINK គឺ Jennie បានទៅចូលរួមកម្មវិធីបង្ហាញម៉ូត Paris Fashion Week ឆ្នាំ ២០២៣ របស់ប្រេនល្បី Chanel។ ក្នុងឱកាសនោះក៏មានតារាល្បីៗ ជាច្រើនចូលរួមផងដែរដូចជា តារាសម្ដែងប្រុស Park SeoJoon, តារាសម្ដែងស្រីហូលីវូដ Zoe Saldana តារាស្រីជប៉ុន Nana Komatsu និងផ្សេងៗទៀត។
ពិតណាស់ វាជារឿងគួរឱ្យភ្ញាក់ផ្អើលមួយផងដែរសម្រាប់ក្រុមអ្នកគាំទ្រ ដោយតារាស្រី Jennie និងតារាប្រុស Park SeoJoon បានបង្ហាញនូវកាយវិការរាក់ទាក់គ្នា និងថែមទាំងបានថតរូបជុំគ្នាក្នុងនាមជាអ្នកតំណាងប្រេនរបស់ Chanel ដែលមានសញ្ជាតិដើមកូរ៉េ។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរក៏បានបង្ហាញស្នាមញញឹម និងសើចសប្បាយរួមគ្នាដែលធ្វើឱ្យអ្នកគាំទ្រឃើញហើយសរសើរថាសមគ្នាឥតទាស់។

លើសពីនេះ អ្នកទាំងពីរក៏បានឆ្លៀតបង្ហោះរូបគ្នាទៅវិញទៅមកផងដែរលើបណ្ដាញសង្គមអ៊ីនស្ដាក្រាម។ ដោយក្នុងកម្មវិធីនោះ Park SeoJoon ជាបុរសតែម្នាក់ដែលត្រូវបាន Jennie បង្ហោះរូបភាពលើបណ្ដាញសង្គមរបស់ខ្លួន។ បើក្រឡេកមកមើលតារាប្រុស Park SeoJoon វិញ លោកក៏បានបង្ហោះរូបជាមួយ Jennie លើបណ្ដាញសង្គមរបស់ខ្លួន។
មែនទែនទៅ អត្ដចរិកដ៏គួរឱ្យស្រឡាញ់របស់អ្នកទាំងពីរក្នុងកម្មវិធី Chanel និងថែមទាំងបង្ហោះរូបគ្នាទៅវិញមកទៀត ធ្វើឱ្យអ្នកគាំទ្រទប់ចិត្តមិនផ្គូរផ្គងមិនបាន ជាពិសេសសង្ឃឹមថាអ្នកទាំងពីរអាចសហការរួមគ្នាក្នុងស្បតពាណិជ្ជកម្មណាមួយ ឬរឿងភាគនានាទៀតផង៕

























Account
Security
Favourite Content