សយ រតនៈ អរគុណ ពេជ្រ សោភា តែនាងបែរជាអរគុណបុគ្គលម្នាក់នេះទៅវិញ!

ប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងផលិតកម្មហង្សមាស លោក សយ រតនៈ បានគាស់រលឹករឿងអតីតកាលរបស់ខ្លួនជំនាន់ចូលប្រឡង The Voice Cambodia រដូវកាលទីមួយ ឆ្នាំ ២០១៤ ដោយលោកបានបង្ហោះឡើងថា «មួយប៊ូតុងរបស់គាត់ ពេជ្រ សោភា Pich Sophea ធ្វើអោយខ្ញុំមានថ្ងៃនេះ បានជម្រុញខ្ញុំដើរមកដល់ក្ដីស្រមៃ… ក្ដីរំភើប ភាពតស៊ូ ផ្ដល់កំលាំងចិត្ត ខ្ញុំចង់ចាំជានិរន្តរ៍ The Voice Cambodia រដូវកាលទីមួយ»។ នេះប្រៀបដូចជាពាក្យថ្លែងអំណរគុណដល់ តារាចម្រៀង ពេជ្រ សោភា ដែលបានជួយកែប្រែជីវិតលោកឱ្យមានសព្វគ្រប់បែបយ៉ាងដូចសព្វថ្ងៃ។

បន្ទាប់ពីឃើញ អតីតបេក្ខភាព The Voice Cambodia រដូវកាលទីមួយរូបនេះ បង្ហោះសារអរគុណខ្លួន គូដណ្តឹង ឆឹម សក្កដា ក៏ស្រាប់តែនឹកឃើញដល់បុគ្គលសំខាន់ម្នាក់ ដែលបានជួយយឹតយោងនាងនៅពេលជីវិតនាងធ្លាក់ដល់ចំណុចសូន្យ ម្នាក់នោះគឺ តារាចម្រៀង ឆន សុវណ្ណារាជ។

ភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក ពេជ្រ សោភា រៀបរាប់ថា «ខ្ញុំពិតជាស្រលាញ់មិត្តភាពបែបនេះណាស់ ជួយគ្នាគ្រប់បញ្ហា នៅពេលដែលខ្ញុំធ្លាក់ដល់ចំនុច០ក្នុងឆ្នាំ2009រាជវិញល្បីខ្លាំងណាស់ កាលនោះតារាដែលធ្លាក់ខ្លាំងពិបាករកតួរប្រុសណាស់ តែរាជនិយាយថាយកខ្ញុំថតទៅ(អោយគេខ្វល់ពីរអូនខ្លះផង មាត់១ចិត្ត២) ថែមទាំងនិយាយថា ពេជ្រ សោភានឹងល្បីដូចមុនវិញស៊ូៗ ពេជ្រ សោភា ពូកែ រឹងមាំ និយាយការពិត មានពេលមួយការពារគ្នាស្ទើរបាត់បង់ជីវិត រាជ ខ្ញុំអាចធ្វើបានហើយ ពេជ្រ សោភា ចង់និយាយថា I love you SVR Mr blue Chhorn Sovannareach ហ្វេនពូរាជ ហ្វេនចែភា ចង់សួរ រឿង ដែលធ្លាប់ឆ្លងកាត់ជាមួយគ្នាទេ អាចសួរ បាន»។

គេនៅចាំបានថា កន្លងមក តារាចម្រៀង ពេជ្រ សោភា និងតារាចម្រៀង ឆន សុវណ្ណារាជ ធ្លាប់ចាប់ដៃគ្នាបកស្រាយបទចម្រៀងជាមួយគ្នាច្រើនមកហើយ ដោយបទទាំងនោះសុទ្ធតែផ្ទុះខ្លាំងថែមទៀត​ផង។ តួយ៉ាង ដូចជាបទ «ស្នេហ៍ស្មោះពិតជាមាន» «ស្នេហ៍អូន ៣៦៦ ថ្ងៃ» «Video Call» «សង្សារក្នុងចិត្ត» និងបទពីរោះៗជាច្រើនទៀត។ យោងតាមការបង្ហោះរបស់ម្ចាស់បទ «មកុដស្ត្រី» កាលពីពេលថ្មីៗ ឆាប់ៗនេះអ្នកទាំងពីរនិងមានបទចម្រៀងថ្មីរួមគ្នា ដើម្បីកំដរអារម្មណ៍អ្នកគាំទ្ររបស់អ្នកទាំងពីរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Yang Yang ពាក់បង់រុំរបួសចូលរួមពិធីបើកកាមេរ៉ារឿងភាគថ្មី បន្ទាប់ពីជួបគ្រោះថ្នាក់បាក់ឆ្អឹង

នៅថ្ងៃទី២២ ខែកុម្ភៈនេះ Yang Yang បានបង្ហាញខ្លួនក្នុងពិធីបើកកាមេរ៉ារឿងភាគថ្មីចំណងជើង Bu Rang Jiang Shan ជាមួយនឹងបង់រុំរបួសនៅដៃខាងឆ្វេង ដោយសារការរងរបួសបាក់ឆ្អឹងនៅពេលហ្វឹកហាត់

តារាប្រុសស្រី Influencer ល្បីៗ ដឹកដៃគ្នាជាគូៗ ចូលរួមមង្គលការ ពេជ្រ ពិសី និងស្វាមី

ទិដ្ឋភាព​មង្គល​ការ​អ្នក​ផលិត​មាតិកា​ល្បី​ឈ្មោះ ពេជ្រ ពិសី កាល​ពី​ម្សិល​មិញ ប្រៀប​បី​ដូច​វេទិកា​បង្អួត​សម្រស់ បង្អួតដៃ​គូស្នេហា ព្រោះទាំង Influencer ក្នុង​ស្រុក​ជា​ច្រើន ព្រម​ទាំង​តារា​ប្រុស​ស្រី​ល្បីៗ​បណ្ដើរ​គ្នា​ត្រសង​ចូលរួមកម្មវិធី

Ed Sheeran ទម្លាយមូលហេតុដែលលោកឈប់ប្រើទូរស័ព្ទតាំងពីឆ្នាំ ២០១៥

កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅ Ed Sheeran បានទម្លាយពីមូលហេតុដែលលោកមិនប្រើប្រាស់ទូរស័ព្ទតាំងពីឆ្នាំ ២០១៥ នៅលើឆាកប្រគំតន្ត្រី Loop Tour ក្នុងទីក្រុងស៊ីដនី មុនពេលចាប់ផ្តើមច្រៀងបទ Old Phone ដែលជាបទ

ពេជ្រ ពិសី ទទួលបានបណ្ណាការមាស ៥ គីឡូក្រាម ស្មើនឹងទឹកប្រាក់ជាង ៨០ ម៉ឺនដុល្លារ

មង្គលការ​អ្នក​ជំនួញ​វ័យ​ក្មេង​ដ៏​ល្បី ពេជ្រ ពិសី កក្រើក​អស់​បុគ្គល​មាន​មុខ​មាត់​លើ​វិថី​អនឡាញ អ្នក​បង្កើត​មាតិកា អ្នក​សិល្បៈ និង​អ្នក​ជំនួញ​តូច​ធំ​ជាច្រើន​ទៀត។ ម្ចាស់​ផលិតផល ផ្កា មិន​ត្រឹម​រៀបចំ​កម្មវិធី​បាន​យ៉ាង​

V ឆ្លើយតប ក្រោយ Min Hee Jin យកការសន្ទនាផ្ទាល់ខ្លួនដាក់ជាភស្តុតាងជូនតុលាការ ក្នុងជម្លោះជាមួយ​ HYBE

V បានបកស្រាយអំពីសារក្នុងកម្មវិធី KakaoTalk ដែល Min Hee Jin បានយកទៅដាក់ជូនតុលាការដោយគ្មានការយល់ព្រមពីលោក ក្នុងរឿងក្តីជម្លោះផ្លូវច្បាប់រវាង HYBE និង Min Hee Jin ដោយបញ្ជាក់ថា លោកមិន

មន្ទីពេទ្យក្នុងប្រទេសចិន “យកមនុស្សជា” ក្លែងធ្វើជា “អ្នកជំងឺវិកលចរិត” ដើម្បីបោកយកប្រាក់ធានារ៉ាប់រ៉ង

មន្ទីរពេទ្យវិកលចរិតមួយចំនួននៅភាគកណ្តាលនៃប្រទេសចិន បានប្រើប្រាស់ល្បិចលួងលោមមនុស្សមានសុខភាពល្អឱ្យមកធ្វើជាអ្នកជំងឺ ក្នុងគោលបំណងបន្លំយកប្រាក់ពីធានារ៉ាប់រង ប្តូរនឹងការរស់នៅដែល

បវរកញ្ញាខ្មែរកម្ពស់ខ្ពស់ទាំង ៤ រូប រួមគ្នា ផ្សព្វផ្សាយពីសម្លៀកបំពាក់ស្បៃខ្មែរ

វីដេអូ​ដែល​បវរកញ្ញា​ខ្មែរ ៤ រូប បាន​រួម​គ្នា​ជា​ធ្លុង​មួយ ជួយ​ប្រម៉ូត​ផ្សព្វផ្សាយ​ពី​ស្បៃ​ខ្មែរ​ក្នុង​នោះ អ្នក​គាំទ្រ​មិន​ត្រឹម​លាន់មាត់​សរសើរ​ពី​សម្រស់​ឡើយ តែ​ក៏​ជា​បវរកញ្ញា​ដែល​មាន​កម្ពស់​ខ្ពស់​ផង​ដែរ។ ក្នុង​នោះ​មាន ចន សុទីម៉ា, ប៊ី

BLACKPINK រងការរិះគន់ខ្លាំងៗ ក្រោយទម្លាក់ Teaser ថ្មីសម្រាប់ការវិលត្រលប់ជាក្រុមដំបូងក្នុងរយៈពេល ៣ ឆ្នាំជាង

អ្នកលេងអ៊ីនធឺណិតកូរ៉េកំពុងចែករំលែកប្រតិកម្មរិះគន់យ៉ាងខ្លាំងចំពោះរូបភាព Teaser ថ្មីៗរបស់ក្រុមចម្រៀងនារី BLACKPINK

រឿងកូនស្វាកម្សត់នៅសួនសត្វប្រទេសជប៉ុនកំពុងអង្រួនចិត្តមនុស្សរាប់លាននាក់

ថ្មីៗនេះកូនស្វាមួយក្បាលនៅក្នុងសួនសត្វ Ichikawa ប្រទេសជប៉ុនបានទាក់ទាញចិត្តអ្នកលេងបណ្ដាញសង្គមយ៉ាងច្រើនក្រោយពីឃើញកាយវិការគួរឱ្យស្រឡាញ់រប

ហ្វេន​ចាស់ហ្វេនថ្មីអរមិនស្ទើរ ពេលឮ ជី ដេវីត ត្រៀមទម្លាក់ album៤

ហ្វេនៗ​ណា​មិន​រំភើប ស្ងាត់ៗស្រាប់តែ ជី ដេវីត ប្រកាស​​ឲ្យហ្វេន​ចាស់​ថ្មី ​ត្រៀម​ស្វាគមន៍ album បទ​ចម្រៀង​ទី៤ របស់​លោក​ដែល​នឹង​បង្ហាញ​ក្នុង​ ខែមីនា ខាង​មុខ ដ្បិត​តារា​ចម្រៀង​រ៉េប​រូប​នេះ​ខាន​ចេញ​ចម្រៀង​យូរ តាំង​ពី​អាល់ប៊ុម

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី