រឿងរ៉ាវតារាសម្ដែងប្រុសល្បី Will Smith ទះកំផ្លៀងលោក Chris Rock នៅកម្មវិធីទទួលពានរង្វាន់ Oscar កាលពីឆ្នាំ ២០២២ នៅតែជារឿងរ៉ាវល្បីមួយដែលមហាជនជាច្រើនមិនអាចបំភ្លេចបាន ខណៈលោក Will Smith ក៏នៅតែជាប្រធានបទដែលគេលើកយកមកនិយាយឌឺដងជារឿយៗ។
យោងតាមប្រភពព័ត៌មាន Insider នៅថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៣ លោក Chris Rock បានទម្លាយពីមូលហេតុដែលលោកខ្ជិលតបត និងទះកំផ្លៀងលោក Wil Smith វិញកាលនៅកម្មវិធីទទួលពានរង្វាន់ Oscar។ ក្នុងបទសម្ភាសន៍ខ្លី លោក Chris Rock ត្រូវបានពិធីករចោទសួរថា៖ មនុស្សច្រើនច្បាស់ជាខឹង និងតបតជាមិនខានប្រសិនបើមានគេប្រើអំពើហិង្សាមកលើខ្លួន ចុះហេតុអ្វីបានជាលោកមិនព្រមធ្វើអ្វីសោះនៅពេលដែលលោកត្រូវបានគេទះកំផ្លៀង ?
ជាការឆ្លើយតប លោក Chris Rock បានលើកឡើងថា៖ លោកមានឳពុកម្ដាយ លោកទទួលបានការចិញ្ចឹមបីបាច់យ៉ាងល្អ។ ជាពិសេស ឳពុកម្ដាយ របស់លោកបានបង្រៀនកុំឱ្យវ៉ៃមនុស្ស ឬប្រើអំពើហិង្សាផ្ដេសផ្ដាស់នៅចំពោះមនុស្សស្បែកស នាំតែត្រូវគេមើលងាយ។
ជាមួយគ្នាដែរ ក្រោយលោក Chris Rock ប្រាប់ពីមូលហេតុ លោកក៏ត្រូវបានគេរិះគន់ជាបន្ដហូរហែរទៀត ព្រោះលោកបានលើកឡើងថា មិនវ៉ៃមនុស្ស ឬប្រើអំពើហិង្សាផ្ដេសផ្ដាស់នៅចំពោះមនុស្សស្បែកស តែលោកបែរជានិយាយលេងសើចចំពោះមនុស្សស្រីដែលមានជំងឺជ្រុះសក់នៅចំពោះមនុស្សស្បែកស តើឳពុកម្ដាយរបស់លោកបង្រៀនយ៉ាងដូច្នេះដែរ ឬយ៉ាងណា?
មែនទែនទៅ បើទោះជាខំបកស្រាយ ខំនិយាយយ៉ាងណា លោក Chris Rock និង Wil Smith នៅតែត្រូវបានគេបន្ដរិះគន់ជាបន្ដបន្ទាប់ដូចគ្នាដោយសារតែសកម្មភាពមិនសមរម្យ និងការលេងសើចមិនចេះគិតធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ៕
























Account
Security
Favourite Content